ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​​ដែល​លួចបេះដូង​​និង​ត្រូវ​គេចាប់​​ធ្វើ​ទារុណកម្ម​ ​ជា​កូន​ទី២​​ក្នុង​ចំណោម​៧នាក់​​នៃគ្រួសារ​ក្រីក្រ

9 ឆ្នាំ មុន

ខេត្តព្រៃវែង​ ៖ ក្មេងប្រុស​ ម៉ុន វាសនា ​ហៅ ទិត្យ ​អាយុ១៤ឆ្នាំ​ គឺជាកូនទី២ ​ក្នុងចំណោមបងប្ងូន០៧នាក់ ​មានឪពុកឈ្មោះ ទុយ ម៉ុន​ អាយុ៤៣ឆ្នាំ ​និង ម្តាយឈ្មោះ ​ឈន សុខ ​អាយុ៣៥ឆ្នាំ ដែ​លអ្នកទំាងពីរ​មានមុខរបរដើរ​​ដាក់មងនិង​រាយ​បង្កៃត្រី ​យកទៅលក់ចិញ្ចឹមជីវិត ​រស់នៅក្នុងភូមិ-ឃុំកំពង់ពពិល ​ស្រុកពារំាង ។

ខេត្តព្រៃវែង​ ៖ ក្មេងប្រុស​ ម៉ុន វាសនា ​ហៅ ទិត្យ ​អាយុ១៤ឆ្នាំ​ គឺជាកូនទី២ ​ក្នុងចំណោមបងប្ងូន០៧នាក់ ​មានឪពុកឈ្មោះ ទុយ ម៉ុន​ អាយុ៤៣ឆ្នាំ ​និង ម្តាយឈ្មោះ ​ឈន សុខ ​អាយុ៣៥ឆ្នាំ ដែ​លអ្នកទំាងពីរ​មានមុខរបរដើរ​​ដាក់មងនិង​រាយ​បង្កៃត្រី ​យកទៅលក់ចិញ្ចឹមជីវិត ​រស់នៅក្នុងភូមិ-ឃុំកំពង់ពពិល ​ស្រុកពារំាង ។

កុមារា ម៉ុន វាសនា ​រួមនឹងប្អូនៗ​របស់គេ០៤នាក់ទៀត ​បានឈប់រៀនសូត្រហើយ ​ដោយសារតែជីវភាពក្រីក្រ ។ ​រៀងរាល់ថ្ងៃ ​វាសនា ​បានដើរដាក់បង្កៃ និងរាយមងជាមួយ​ឪពុក ដើម្បីយកត្រីមកឲ្យម្តាយ​ដើរលក់ផ្តត់ផ្គង់ក្រុមគ្រួសារ ។ ដោយសារតែ​ហេវហត់អស់កម្លំាង​ពីការដើររកត្រី​ វាសនា ​បានលួចឡើងបេះដូង​របស់អ្នកភូមិជាមួយគ្នា​ ហើយក៍ត្រូវបាន​ម្ចាស់គេទាន់​ ក៍ចាប់វាយដំ​ និង ​ចាប់ចងក្រពាត់ដៃទៅក្រោយ​ រួចចាប់ក្បាល​ជ្រមុជទឹកក្នុងពាង ​ដែលកុមារនេះ​បានអះអាងថា ​អំឡុងពេលជ្រមុជនោះ​ ខ្លួនស្ទើរតែ​ផុតដង្ហើមទៅ​ហើយ ។

ជាការពិតការ​លួចជាបទល្មើសព្រហ្មទណ្ឌមួយ ​ដែលត្រូវបានច្បាប់ហាមឃាត់​ ហើយដែលគួរតែម្ចាស់ដូង ​ត្រូវធ្វើទៅតាមផ្លូវច្បាប់​ ឬ បើមានចិត្តធ៌ម​ត្រូវណែនំា ប្រដៅ​ ព្រមាន​​កុំឲ្យធ្វើសកម្មភាពលួចបន្តទៀត​​ ប៉ុន្តែ​វាមិនដូច្នោះ​​ដូចដែល​គេហទំព័រ​កោះសន្តិភាព​ និងមជ្ឈដ្ឋានមួយចំនួន​លើកឡើងនោះទេ​ ឈ្មោះ ហេង ដាណេ​ ជាម្ចាស់ដើមដូង បានចាប់វាយធ្វើទារុណកម្ម​ដ៍ឃោរឃៅតាមរបៀប​ដែលពួកខ្មែរក្រហម ធ្លាប់បានប្រព្រឹត្តមក​លើពលរដ្ឋខ្មែរចន្លោះពីថ្ងៃទី១៧ ​មេសា ១៩៧៥ ​ដល់ថ្ងៃទី០៦ ​មករា ១៩៧៩​ ជាពិសេសទារុណកម្ម​នៅមន្ទីរស២១​ ឬ គុកទួលស្លែង​ គ្រប់គ្រងដោយ ​កំាង ហ្គិចអ៊ាវ ​ហៅឌុច​ ដែលបាននិងកំពុង​ជាប់ពន្ឋនាគារអស់​មួយជីវិតទៅវិញ ។

ភ្លាមៗ ​បន្ទាប់ពីព័ត៌មាននេះ ​បានលេចធ្លាយ​ដែល​ជនដៃដល់ខ្លួនឯងជាអ្នកធ្វើ ​( បង្ហោះតាម Facebook ) ​បានធ្វើឲ្យមនុស្ស​រាប់ពាន់នាក់​ដែលទទួលបានព័ត៌មាន​និងរូបភាពនៃការធ្វើ​ទារុណកម្មទៅលើ ​វាសនា គ្រាន់តែ​លួចបេះដូង ធ្វើការ​ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ។

យ៉ាងណាក៍ដោយ​ ការលើកឡើងខាងលើ​ កោះសន្តិភាពមិនឈរនៅ​ខាងជនប្រព្រឹត្តបទល្មើស ​និងរឹតតែមិនចង់ឲ្យមាន​បុគ្គលណាម្នាក់មាន​ទោសទណ្ឌនោះទេ ​គ្រាន់តែចង់បង្ហាញ ធ្វើយ៉ាងណាឲ្យមាន​ការចេះយោគយល់​អធ្យាស្រ័យ ស្រលាញ់​គ្នា​ និងគោរព​ច្បាប់ទំាងអស់គ្នា ក្នុងនាមពលរដ្ឋដែល​ធ្លាប់តែមានអារ្យធ៌មរុងរឿង ​និង ប្រពៃណីវប្បធ៌ម​សម្បូរបែបក្នុងតំបន់ និងក្នុងពិភពលោក ដើម្បីឲ្យប្រទេស​ដ៍កម្សត់មួយនេះ ឈានទៅកាន់នីតិរដ្ឋ ​និងសម្បូរសប្បាយ​រុងរឿងតែ​ប៉ុណ្ណោះ ៕