ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​លេខ​៦​ហុយ​រាប់​ខែ​អាច​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំងឺ​រលាក​ផ្លូវដង្ហើម

9 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ ផ្លូវជាតិ​លេខ​៦​ចាប់ពី​ត្រង់​ចំណុច​ម្តុំ​រង្វង់​មូល​ស្គន់ ស្រុក​ជើងព្រៃ រហូត​ដល់​ថ្នល់កែងស្រុក​បា​ធា​យ ត្រូវ​បាន​គេ​មើលឃើញ​ពិបាក​នឹង​ធ្វើ​ដំណើរនៅ​ពេល​ដែល​មាន​រថយន្ត​តូច​ធំ​បើក​ឆ្លងកាត់​ហុយ​ដី​ឲ្យ​ទ្រលោម ។

ខេត្តកំពង់ចាម​ ៖ ផ្លូវជាតិ​លេខ​៦​ចាប់ពី​ត្រង់​ចំណុច​ម្តុំ​រង្វង់​មូល​ស្គន់ ស្រុក​ជើងព្រៃ រហូត​ដល់​ថ្នល់កែងស្រុក​បា​ធា​យ ត្រូវ​បាន​គេ​មើលឃើញ​ពិបាក​នឹង​ធ្វើ​ដំណើរនៅ​ពេល​ដែល​មាន​រថយន្ត​តូច​ធំ​បើក​ឆ្លងកាត់​ហុយ​ដី​ឲ្យ​ទ្រលោម ។ 

ខណៈ​ពេល​ដែល​ផ្លូវ​នេះ​ពង្រីក​ធំ មាន​លក្ខណៈ​ទូលាយ​ជាង​មុន​ដោយ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ទំនងជា​មិន​បាន​ស្រោច​ទឹក កត្តា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋដែល​មានផ្ទះ​នៅ​តាម​ដងផ្លូវ​រួម​ទាំងអ្នក​ធ្វើ​ដំណើរ​អាច​ប្រឈមនឹង​ជំងឺ​ផ្លូវដង្ហើម​ផង​ដែរ ។

ប្រភព​ពី​អ្នក​បើករថយន្ត​ឈ្មួ​ល (​កំពង់ចាម​-​ភ្នំពេញ ) សូម​មិន​បញ្ចេញ​ឈ្មោះប្រាប់​ឱ្យ​ដឹងនៅ​ព្រឹកថ្ងៃ​ទី​២៩ សីហា ២០១៤​ថា គាត់​បាន​បើករថយន្ត​ឈ្មួ​ល​ធុន​តូច​រាប់​ខែ​មក​ហើយមិន​ដែល​ឃើញ​ក្រុមហ៊ុន​ផ្លូវ​ប្រើ​រថយន្តដើម្បី​ស្រោច​ទឹក​កុំ​ឲ្យ​ហុយ​នោះ​ទេ គឺ​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​នៅ​ពេល​ដែលគាត់​បើករថយន្ត​ពី​ខេត្តកំពង់ចាមទៅ​កាន់​រាជធានី​ភ្នំពេញ​ម្តង​ៗហុយ​ឲ្យ​ទ្រលោម​មើល​រថយន្ត​នៅពី​ខាង​មុខ​មិន​ចង់​ឃើញ​នោះ​ទេ ទាល់តែ​បើកភ្លើង​ហ្វា​បន្ថែមដើម្បី​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍ ។

ជុំ​វិញ​បញ្ហា​នេះ លោក​ឆាយ វ៉ា​ន់​ស៊ី  អភិបាលស្រុក​ជើងព្រៃ បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវជាតិ​លេខ​៦​នេះ​ត្រូវ​បាន​ក្រុមហ៊ុនចិន​មួយ​ទទួល​រ៉ាប់​រង​ការ​ជួសជុល ពង្រីក​ផ្លូវ​ឲ្យ​ធំ​ទូលាយ​​ពេល​ដែល​កាប់​ឈូស​ឆាយនោះ​មិន​បានស្រោច​ទឹក​នោះ​ទេ ។ នៅ​ពេល​ដែល​រូប​លោក​តស៊ូ​មតិ ទើប​គេ​ស្រោច​ទឹក​ក្នុង​១​ថ្ងៃ​ពី​១០​ទៅ​២០​រថយន្ត តែ​រាល់​ថ្ងៃនេះ​មិន​បាន​ស្រោច​ឡើយ ដោយសារ​ក្រុម​ធ្វើ​ផ្លូវ​នេះ​គេ​ឈប់​សំរាក​ ប៉ុន្តែនៅ​ខែតុលាខាង​មុខ​នឹង​បន្ត​ចុះ​ធ្វើ​ហើយ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព