ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​ភិបាល​ខេត្ត​ស្វាយរៀង​អញ្ជើញ​ចុះ​ចែកប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីជូនប្រជាពលរដ្ឋ​នៅស្រុក​ស្វាយជ្រំ

9 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៩ ​សីហា ​២០១៤ នេះ នៅ​ក្នុង​​វត្ត​​រការ ស្ថិត​ក្នុងភូមិ​​រការ ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយ​ជ្រុំ លោក​​ជៀង អំ អភិបាល​ខេត្តស្វាយរៀង បាន​អញ្ជើញ​ជា​គណៈអធិបតី​​​ក្នុង​ពិធី​ចែក​វិ​ញ្ញា​ប​ន​បត្រ​សម្គាល់​ម្ចាស់​អចលនវ​ត្ថុ​ជូន​​ដល់​ប្រជា​ពល​រដ្ឋ​​៤​ភូមិ នៃ​ឃុំ​​អង្គ​តា​សូ ស្រុក​ស្វាយ​​ជ្រំ ដែល​​មាន​ប្រ​ជា​ពលរដ្ឋ​​ចូលរួម​សរុប​ចំនួន៥៤៥​គ្រួសារ ស្មើរ​និង២.៩៧២​ក្បាលដី ។

ក្នុង​ឱកាស​នោះ​​ លោក​ជៀង អំ ​​បាន​មាន​ប្រសាសន៍​សំណេះសំណាល និង​ធ្វើការ​កោត​សរ​សើរ​ដល់​មន្ទីរ​រៀបចំ​​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់​ ដែល​បាន​ខិតខំ​ចុះ​វាស់វែង​ដីធ្លី​ជូន​​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ឱ្យពួកគាត់​មាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ ព្រមទាំង​ត្រូវ​បាន​ប្រកាស​​ចែក​ជូន​នៅ​ក្នុង​ពេល​នេះ ។

លោក​បន្ត​ថា ដរាបណា​​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​​សម្តេច​តេ​ជោ ហ៊ុន សែន​ ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​​ដឹកនាំ​ប្រទេស រាល់​ដីធ្លី​កសិកម្ម​ទាំងអស់​​នឹង​មិន​មានការ​យក​ពន្ធ​នោះ​ឡើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព