ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​នគរបាល​ប៉ុស្តិ៍​ស្តីទីចាក់​អង្រែ​លើដែល​​ត្រូវ​ប្រពន្ធចុង​ចាក់​ បាន​ស្លា.ប់​​ហើយ​​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ប្រធាន​ស្តីទីប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ លោក ឈរ បូ​រិ​ន ដែល​​ត្រូវ​បាន​ភរិយា​ទី​២​របស់​ខ្លួន ចាក់​នឹង​កូនកាំបិត​ចិតបន្លែ បណ្តាល​​ឲ្យ​រង​របួស​ធ្ងន់​ បាន​ស្លា.ប់​​ហើយ​​កាល​ពី​វេលាម៉ោង​​២និង​៣០នាទី​រសៀល​​ថ្ងៃទី​២៩ សីហា ។

រាជធានី​ភ្នំ​ពេញ ៖ ប្រធាន​ស្តីទីប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ លោក ឈរ បូ​រិ​ន ដែល​​ត្រូវ​បាន​ភរិយា​ទី​២​របស់​ខ្លួន ចាក់​នឹង​កូនកាំបិត​ចិតបន្លែ បណ្តាល​​ឲ្យ​រង​របួស​ធ្ងន់​ បាន​ស្លាប់​​ហើយ​​កាល​ពី​វេលាម៉ោង​​២និង​៣០នាទី​រសៀល​​ថ្ងៃទី​២៩ សីហា ។

គួរ​រំលឹកថា លោក ឈរ បូ​រិ​ន ប្រធាន​ស្តីទីប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ត្រូវ​បាន​ភរិយា​ទី​២​របស់​ខ្លួន ចាក់​នឹង​កូនកាំបិត​ចិតបន្លែ បណ្តាល​​ឲ្យ​រង​របួស​ធ្ងន់​ នៅ​ក្នុងផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុង​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ សីហា ឆ្នាំ​២០១៤​។

បន្ទាប់​ពីកើត​​ហេតុ​​ លោក ឈរ បូ​រិ​ន ត្រូវ​បាន​អ្នក​ជិតខាងនិង​បងប្អូន​ដឹង​យក​ទៅសង្គ្រោះ​​បន្ទាន់​​​នៅ​​ មន្ទីរពេទ្យ​កាល់​ម៉ែត្រ ចំណែក​​ស្ត្រី​ជា​​ភរិយា​បា​ន​រត់គេច​ខ្លួន​បា​ត់ ។ ស្ត្រី​ដែល​ចាក់​ប្តី​របស់​ខ្លួន​បណ្តាល​ឲ្យ​រង​របួស​ខាងលើ​នេះ ឈ្មោះ សេង ណៃ​ហៀក ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ រស់នៅ​ក្នុងផ្ទះ​ផ្ទាល់ខ្លួន​ជា​មួយ​​គ្នា​នឹ​ង​លោ​ក បូ​រិ​ន ។

តាម​ប្រភព​ព័ត៌មាន​ឱ្យដឹងថា កន្លង​​មក​​ លោក ឈរ បូ​រិ​ន និង​នាង សេង ណៃ​ហៀក តែងមាន​ទំនាស់​​ឈ្លោះ​​ប្រកែក​​គ្នា​ មិន​​​សូវ​​​ចុះ​​សម្រុង​គ្នា​ឡើយ ហើ​យ​នៅ​​យប់​កើតហេតុ ភាគី​ទាំង​ពីរ​ក៏​បាន​ទាស់​ពាក្យ​សម្តី​គ្នា​បន្តិចបន្តួច រហូត​​​ផ្ទុះ​ហិង្សា ហើយ​​ភរិយា​ទាញ​កូនកាំបិត​ចិតបន្លែចាក់​ប្តី​​ចំនួន​២​កាំបិត ​ក្នុង​​នោះ​មួយ​កាំបិត​ត្រូវ​ចំពោះ និង​មួយ​កាំបិត​ទៀត​ត្រូវ​ចំ​ភ្លៅ បណ្តាល​ឲ្យ​រង​របួស​ធ្លាយ​ពោះវៀន ៕​