ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនដៃ​ដល់​​ធ្វើ​ទារុណកម្ម​​ចាប់​ក្មេង​ប្រុស​​ជ្រមុជ​ទឹកពាង​ ​ព្រោះ​តែ​លួច​បេះ​ផ្លែ​ដូង​ សមត្ថកិច្ច​ត្រៀម​បញ្ជូន​ទៅ​តុលាការ

9 ឆ្នាំ មុន

ខេត្តព្រៃវែង ៖​ មកដល់​ម៉ោង១​និង១៥នាទី​រសៀល ​ថ្ងៃទី២៩​ សីហា ២០១៤​​ ជនដៃ​ដល់ដែល​​ធ្វើ​ទារុណកម្ម​វា.យដំ ​និង​ចាប់ក្មេង​ចង​​ក្រពាត់​ដៃទៅ​ក្រោយ​​រួចចាប់ក្បាល​ជម្រុជក្នុង​ទឹកពាង​ ​(ទឹកមិនស្អាត) ​​​ដោយ​សារ​តែ​លួច​បេះផ្លែ​ដូង ដែល​ប្រព្រឹត្ត​​​ឡើង​​កាល​ពី រសៀល​ថ្ងៃទី២៨​ សីហាម្សិលមិញនេះ

ខេត្តព្រៃវែង ៖​ មកដល់​ម៉ោង១​និង១៥នាទី​រសៀល ​ថ្ងៃទី២៩​ សីហា ២០១៤​​ ជនដៃ​ដល់ដែល​​ធ្វើ​ទារុណកម្ម​វាយដំ ​និង​ចាប់ក្មេង​ចង​​ក្រពាត់​ដៃទៅ​ក្រោយ​​រួចចាប់ក្បាល​ជម្រុជក្នុង​ទឹកពាង​ ​(ទឹកមិនស្អាត) ​​​ដោយ​សារ​តែ​លួច​បេះផ្លែ​ដូង ដែល​ប្រព្រឹត្ត​​​ឡើង​​កាល​ពី រសៀល​ថ្ងៃទី២៨​ សីហាម្សិលមិញនេះ ​បានត្រូវ​សមត្ថកិច្ច​កំពុងសាកសួរ​នៅអធិការ​ស្រុកពារំាង​ និង កសាង​សំណុំរឿង​ ​ត្រៀម​បញ្ជូន​ទៅ​​សាលា​ដំបូង​ចាត់ការ​​តាមផ្លូវ​ច្បាប់ ។

ចំណែក​ក្មេង​ប្រុស​រងគ្រោះ​ ​បាន​ត្រូវ​សមត្ថកិច្ច​ដោះលែង​​ឲ្យទៅលំនៅដ្ឋាន​វិញ​ហើយ នៅព្រឹកថ្ងៃ​ទី២៩ ​សីហានេះ​ ហើយក៍កំពុង​​សាកសួរផង​ដែរ​ពីសកម្មភាព​​ធ្វើទារុណកម្ម​ពីសំណាក់​​ជនដៃដល់​ទំាង​ពីរនាក់ ។

គួរបញ្ជាក់​​ឲ្យដឹងថា​​​ ​​ជនដៃ​ដល់​ទំាងពីរ​នាក់នោះ​​​​ ម្នាក់ឈ្មោះ​ ​​ហេង ដាណា ​​អាយុ៣៥ឆ្នាំ​ និង​ ​​ម្នាក់ទៀត​ឈ្មោះ ​ហេង ​វណ្ណី ​អាយុ ​២៨ឆ្នាំ​ ​ទំាងពីរ​នាក់រស់​​​ នៅក្នុងភូមិ​-​​ឃុំ​កើតហេតុ​​​ខាងលើ ​។​

ចំណែក​​ក្មេងប្រុស​​​រងគ្រោះឈ្មោះ​​​ ម៉ុន វាសនា​​​ ហៅទិត្យ ​​អាយុ១៤ឆ្នាំ ​។

ព័ត៌មានលម្អិត​​នឹងមាន​ផ្សាយជូន​​នៅលើ​សារព័ត៌មាន​កោះសន្តិភាព.