ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ប្រហារជីវិត​ទាហាន​ស៊ី​រី​ជាង​160​នាក់​ដែល​ចាប់​បាន

9 ឆ្នាំ មុន

ក្រោយ​ការ​ចេញផ្សាយ​វី​ដេ​អូ​មួយ​ដែល​បង្ហាញ​ពី​អំពើ​សហាវ​ព្រៃ.ផ្សៃ​បំផុត​របស់​ពួក​អ៊ិ​ស្លា​ម​និយម​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម អង្គការក្រៅ​រដ្ឋាភិបាល​ស៊ី​រី OSDH គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៨ សីហា ថា ពួក​ជី​ហា​ដ​និយម​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ប្រហារជីវិត​ទាហាន​ស៊ី​រី​ជាង​១៦០​នាក់ ក្រោយ​ពី​ពួក​គេ​វាយ​ដណ្តើម​យក​បាន​មូលដ្ឋាន​គន្លឹះ​មួយ​នៅ​សុ​ី​រី​មក ។

ក្រោយ​ការ​ចេញផ្សាយ​វី​ដេ​អូ​មួយ​ដែល​បង្ហាញ​ពី​អំពើ​សហាវ​ព្រៃផ្សៃ​បំផុត​របស់​ពួក​អ៊ិ​ស្លា​ម​និយម​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម អង្គការក្រៅ​រដ្ឋាភិបាល​ស៊ី​រី OSDH គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៨ សីហា ថា ពួក​ជី​ហា​ដ​និយម​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ប្រហារជីវិត​ទាហាន​ស៊ី​រី​ជាង​១៦០​នាក់ ក្រោយ​ពី​ពួក​គេ​វាយ​ដណ្តើម​យក​បាន​មូលដ្ឋាន​គន្លឹះ​មួយ​នៅ​សុ​ី​រី​មក ។

ក្រោយ​ទទួល​ការ​ចោទប្រកាន់​ពី​ការ​សម្លាប់​មនុស្ស​ដោយ​កាត់​ក្បាល ការ​ធ្វើ​ទារុណកម្ម និង​ការ​ប្រព្រឹត្ត​អំពើ​យ៉ាង​កាច​សាហាវ​នានា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម កាលពី​ថ្ងៃ​ទី​២៧​និង​២៨​សីហា បាន​ប្រហារជីវិត​ទាហាន​ស៊ី​រី​ជាង​១៦០​នាក់​នៅ​ខេត្ត​រ៉ា​ក់​កា ដែល​ក្រុម​គេ​ត្រួតត្រា ។ ពេល​ប្រកាស​ពី​ការ​ប្រហារជីវិត​នេះ​វី​ដេ​អូ​មួយ​របស់​ពួក​ជី​ហា​ដ​និយម​ផ្សាយ​តាម​អុ​ី​ន​ធើ​រ​ណេ​ត បង្ហាញ​មនុស្ស​ទាំងឡាយ​ដែល​ជា​ពួក​ទាហាន​ស៊ី​រី ចាប់​បាន​ត្រូវ​គេ​ប្រហារជីវិត​ក្នុង​តំបន់​វាល​ខ្សាច់​មួយ ។

រូបភាព​ដំបូង​នានា​បង្ហាញ​ពី​មនុស្ស​វ័យក្មេង​ជា​ច្រើន​សិប​នាក់ ដើរ​តាម​ផ្លូវ​មួយ​កាត់​វាល​ខ្សាច់​ឥត​ពាកអាវ ដើរ​ជើង​ទទេ ដៃ​ដាក់​លើ​ក្បាល​អម​ដោយ​ពួក​ជី​ហា​ដ​និយម​ប្រដាប់​អាវុធ ។ បន្ទាប់​មក​គេ​ឃើញ​រូបភាព​សាកសព​មនុស្ស​ជា​ច្រើន​សិប​នាក់​តម្រៀប​គ្នា​ផ្កាប់មុខ​នឹង​ដី ។ មនុស្ស​ប្រមាណ​ជា​១០​នាក់ ដែល​ជា​ប្រជាជន​តំបន់​នោះ​បាន​ឈរ​មើល​សាកសព​ទាំង ។

យោង​តាម​លោក Rami Abdel Rahmane នាយក​របស់​អង្គការ OSDH ថា ទាហាន​ស៊ី​រី​ដែល​ត្រូវ​បាញ់​សម្លាប់​ទាំងនោះ ត្រូវ​ពួក​ជី​ហា​ដ​និយម​ចាប់​បាន​ពេល​វាយ​ដណ្តើម​កាន់កាប់​មូលដ្ឋាន​កងពល​លេខ​១៧​នៅ​ខេត្ត​រ៉ា​ក់​កា កាលពី​ដំណាច់ខែ​កក្កដា និង​ពេល​វាយ​កាន់កាប់​ព្រ​លាន​យន្តហោះ​យោធា​តា​បា​កា កាលពី​ថ្ងៃ​ទី​២៤ សីហា ក្នុង​ខេត្ត​ដដែល និង​ក្នុង​ពេល​ពួក​គេ​រត់​ចេញពី​ព្រ​លាន​យន្តហោះ ឆ្ពោះទៅ​កាន់​មូលដ្ឋាន Esraya ។

ក្រោយ​វាយ​យក​បាន​មូលដ្ឋាន​អាកាសចរណ៍​តា​បា​កា ជាទី​តាំង​ចុង​ក្រោយ​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ខេត្ត​រ៉ា​ក់​កា​ទាំងមូល ពេល​នេះ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ។លោក Abdel Rahmane គូសបញ្ជាក់​ទៀត​ថា នៅ​ភាគ​ខាងកើត​ស៊ី​រី​ជិត​ក្រុង Deir Ezzor បណ្តា​យន្តហោះ​ប្រដេញ​ស៊ី​រី​បាន​ទម្លាក់​គ្រាប់បែក​សម្លាប់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​ច្រើន​នាក់ ដែល​កំពុង​ប្រជុំ​ក្នុងផ្ទះ​មួយ ៕