ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NOCC​ផ្តល់​យុទ្ធ​សាស្ត្រ​ដល់​​សហព័ន្ធ​​កីឡា​​យានយន្ត​​និង​ទោច​ចក្រ​យានយន្ត​​កម្ពុជា​ដើម្បី​​ឱ្យ​ក្លាយ​ជា​កីឡា​​ដ៏​មាន​​សក្តានុ​ពល

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ក្លាយជា​ម្ចាស់ផ្ទះ​ក្នុង​ការ​ប្រកួត​បញ្ចប់​នៃ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​-​ម៉ូតូ​ឆ្លងកាត់​ឧបសគ្គ​រើស​ជើងឯក​អាស៊ី (Asia Cross Country Rally 2014) កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ហើយ​កីឡាករ​កម្ពុជា​៤​រូប​ចូលរួម​បាន​ជាប់​ជ័យ​លា​ភី​លេខ​២ លើ​ប្រភេទ​កីឡា​ប្រណាំង​ម៉ូតូ​១​រូប​រួច​មក បាន​ធ្វើ​ឱ្យ​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ចូលរួម​បំផុសសកម្មភាព​កីឡា​ទាំង​២​ប្រភេទ​នេះ​ដើម្បី​ធ្វើ​ឱ្យ​មាន​សក្តានុពល​ទាំង​ក្នុង និង​ក្រៅ​ស្រុក ជា​ពិសេស​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេង​ៗ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា និង​កីឡា​ទោចក្រយានយន្ត​កម្ពុជា ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​ឱ្យ​បាន​ច្រើន​ដើម្បី​បំផុសសកម្មភាព​កីឡា​ក្នុងស្រុក​ឱ្យ​មាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ ក៏​ដូច​ជា​ពង្រឹងសមត្ថភាព​កីឡាករ​កម្ពុជា​យើង​ផង​ដែរ​។ អ្វី​ដែល​សំខាន់​នោះ សហព័ន្ធ​កីឡា​ទាំង​២ ត្រូវ​ពង្រីក​ឱ្យ​មាន​សមាគម និង​ក្លិប​ផ្សេង​ៗ ដើម្បី​ប្រមូលផ្តុំ​កីឡាករ និង​យុវជន​ថ្នាល​ជាដើម​។ ជាង​នេះ​ទៅ​ទៀត ទាំង​ថ្នាក់ដឹកនាំ​កីឡា​យានយន្ត និង​កីឡា​ទោចក្រយានយន្ត ត្រូវ​សហការ​គ្នា​រៀបចំ​ការ​ប្រកួត​ក្នុងស្រុក​ឱ្យ​បាន​ច្រើន ដើម្បី​ជ្រើសរើស​កីឡាករ​ណា​ដែល​មាន​ទេព​កោសល្យ និង​មាន​សមត្ថភាព​ពិតប្រាកដ ។

ទោះបីជា​យ៉ាងណា លោក វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០២៣ យើង​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា SEA Games ទោះបី​កីឡា​យានយន្ត និង​កីឡា​ទោចក្រ​យាន​យន្ត​នេះ​មិនមែន​ជា​កីឡា​អូ​ឡាំ​ពិ​ក និង​មិនមែន​ជា​កីឡា​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​កីឡា​អាស៊ាន​ក៏​ពិតមែន ប៉ុន្តែ​បើ​យើង​មាន​សក្តានុពល យើង​ក្លាយជា​ម្ចាស់់ផ្ទះ​នោះ គឺ​យើង​មាន​សិទ្ធិ​ដាក់​ឱ្យ​ចូលរួម​ប្រកួត​បានឱ្យ​តែ​មាន​៤​ប្រទេស​ចូលរួម​ទៅ​បាន​ហើយ ។ លោក​បាន​សង្កត់ធ្ងន់​ថា តទៅ​មុខ​ទៀត យើង​នឹង​មានឱកាស​ធ្វើ​ជា​ម្ចាស់ផ្ទះ Formula One ដែល​ជា​ព្រឹត្តិការណ៍​មួយ​មិន​ងាយ​នឹង​ធ្វើ​នៅ​ប្រទេស​ណា​នោះ​ទេ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រសិនបើ​យើង​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​នេះ​មែន មាន​ន័យ​ថា ប្រទេស​យើង​ជា​កូន​នាគ​សេដ្ឋកិច្ច​ហើយ​។ បើ​តាម​ទស្សនៈ​របស់​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​២០២៣ កម្ពុជា​យើង​នឹង​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ចាំបាច់​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន​ទៀត​ផង ៕