ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អ័​រ​ដូ​ហ្គា​ន​ចូល​កាន់​តំណែង​ប្រធានាធិបតី​តួ​ក​គី

9 ឆ្នាំ មុន

លោក​រី​សេ​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន អតីត​នាយក​រដ្ឋមន្ត្រី​តួ​ក​គី កាលពី​ថ្ងៃ​ទី​២៨ សីហា បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ប្រធានាធិបតី​ថ្មី​របស់​តួ​ក​គី ។យោង​តាម​ខុទ្ទកាល័យ​ប្រធានាធិបតី​ថា តំណាង​របស់​ប្រទេស​ប្រមាណ​ជា​៩០ ចូលរួម​ក្នុង​ពិធី​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​របស់​លោក​អ័​រ​ដូ​ហ្គា​ន ។

នា​ឱកាស​នោះ លោក​អ័​រ​ដូ​ហ្គា​ន​ថ្លែង​ថា ក្នុង​ឋានៈ​ជា​ប្រធានាធិបតី ខ្ញុំ​សូម​សច្ចា​ចំពោះ​មុខ​សភាជាតិ និង​ចំពោះ​មុខ​ប្រ​វ​តិ្ត​សាស្ត្រ​ថែរក្សា អត្ថិភាព និង​ឯករាជ្យ​ភាព​របស់​តួ​ក​គី ថែរក្សា​បូរណភាព​ដែនដី​របស់​ប្រទេស និង​ប្រជាជាតិ ព្រមទាំង​អធិបតេយ្យភាព​ជាតិ ។អតីត​នាយក​រដ្ឋមន្ត្រី​រូប​នេះ​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាលពីដើម​ខែសីហា ដោយ​ទទួល​សំឡេង​៥១,៧% ហើយ​ក្លាយជា​ប្រធានាធិបតី​ទី​១២ របស់​តួ​ក​គី ៕