ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ដី​នៅ​ចិន​ស្លា.ប់​8​នាក់ បាត់​ខ្លួន​17​នាក់

9 ឆ្នាំ មុន

ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ន​ហួ រាយការណ៍​ថា មនុស្ស​៨​នាក់​បាន​ត្រូវ​ស្លា.ប់ ហើយ​១៧​នាក់​ទៀត​បាត់​ខ្លួន ក្រោយ​ការ​បាក់​ដី​កាលពី​យប់​ថ្ងៃ​ទី​២៧ សីហា នៅ​ភូមិ​មួយ​នៃ​ខេត្ត GUIZHOU ភាគ​និរតី​ចិន ។ ការ​បាក់​ដី​នោះ​វាយប្រហារ​លើ​ភូមិ​យិ​ញ​ពីង ក្រុង FUQUAN កាលពី​យប់​ថ្ងៃ​ទី​២៧ សីហា វេលា​ម៉ោង​២០​និង​៣០​នាទី ម៉ោង​ក្នុងស្រុក ដោយ​ក្រៅពី​មនុស្ស​ស្លា.ប់ និង​បាត់​ខ្លួន​មនុស្ស​២២​នាក់​ទៀត​

ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ន​ហួ រាយការណ៍​ថា មនុស្ស​៨​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​១៧​នាក់​ទៀត​បាត់​ខ្លួន ក្រោយ​ការ​បាក់​ដី​កាលពី​យប់​ថ្ងៃ​ទី​២៧ សីហា នៅ​ភូមិ​មួយ​នៃ​ខេត្ត GUIZHOU ភាគ​និរតី​ចិន ។ ការ​បាក់​ដី​នោះ​វាយប្រហារ​លើ​ភូមិ​យិ​ញ​ពីង ក្រុង FUQUAN កាលពី​យប់​ថ្ងៃ​ទី​២៧ សីហា វេលា​ម៉ោង​២០​និង​៣០​នាទី ម៉ោង​ក្នុងស្រុក ដោយ​ក្រៅពី​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​មនុស្ស​២២​នាក់​ទៀត​ត្រូវ​របួស​ហើយ​បណ្តាល​ឱ្យរ​លំបាក់​ផ្ទះ​អស់​៧៧​ខ្នង ។ កូនភ្នំ​មួយ​មាន​កម្ពស់​៦០០​មែ​៉​ត្រ ស្រាប់តែ​បាក់​ដី​ដល់​ទៅ​ពាក់កណ្តាល ដោយ​ដី​លាយ​ទឹក​ហូរ​កប់​ផ្ទះ​ភាគច្រើន​ក្នុងភូមិ ស្ថិត​នៅ​ជាប់ជើង​ភ្នំ​នេះ ៕