ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​បុណ្យ​ភ្ជុំបិណ្ឌ និង​បវេសនកាល​ថ្មី Nokia បញ្ចុះតម្លៃ​រហូត​ដល់ 20%

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ជា​ពេលវេលា​គួរ​ឱ្យ​សប្បាយ​រីករាយ​ក្នុង​ការ​ជួបជុំ​ក្រុម​គ្រួសារ ​និង​ឧទ្ទិស​កុសល​ជូន​ដូនតា​ និង​ញាតិ​ការ​ទាំងឡាយ ។ មិនយូរ​ប៉ុន្មាន បវេសនកាល​ថ្មី​នៃ​ឆ្នាំ​សិក្សា ២០១៤-២០១៥ ក៏​នឹង​ត្រូវ​ចាប់ផ្តើម​ដែរ វា​គឺជា​ពេលវេលា​ដ៏​រំភើប​ក្នុង​ការ​ជួបជុំ​មិត្ត​រួម​ថ្នាក់​ចាស់​ៗ​សារ​ជា​ថ្មី និង​ឡើង​ថ្នាក់​ថ្មី ។

ដើម្បី​ចូលរួម​អបអរសាទរ​ដល់​ឱកាស​ដ៏​គួរ​ឱ្យ​រំភើបចិត្ត​នេះ សាខា​ក្រុមហ៊ុន Microsoft Mobile OY ( ឬ Nokia Cambodia) បាន​ផ្តួចផ្តើម​កម្មវិធី​លក់​បញ្ចុះ​តម្លៃ​រហូត​ដល់​ទៅ​20% សម្រាប់​ទូរស័ព្ទ​ដែល​ប្រើប្រាស់​អ៊ិ​ន​ធើរ​ណេ​ត​បាន ដែល​ក្នុង​នោះ​រួម​មាន​ទូរស័ព្ទ​ស៊េរី Lumia, ស៊េរី Nokia X/XL និង​ស៊េរី Nokia Asha គ្រប់​ម៉ូ​ដែល​ទាំងអស់​ជូន​ដល់​អតិថិជន​កម្ពុជា ។

យោង​តាម​លោក Rahul Karve អគ្គនាយក​ថ្មី​នៃ​សាខា​ក្រុមហ៊ុន Microsoft Mobile OY ប្រចាំ​នៅ កម្ពុជា (Nokia Cambodia) អោយ​ដឹង​ថា កម្មវិធី​លក់​បញ្ចុះ​តម្លៃនឹង​ចាប់ផ្តើម​ពី​ថ្ងៃនេះ​តទៅ ហើយនឹង​ត្រូវ​បញ្ចប់​ទៅ​វិញ​ក្នុង​រយៈពេល​មួយ​ខែ ឬ​រហូត​ដល់​ចំនួន​ដែល​បាន​កំណត់​អស់ពី​ស្តុក ។ លោក​បាន​បន្ថែម​ថា ក្រៅពី​ចូលរួម​អបអរ​សាទរភាព​រីករាយ​នៃ​ឱកាស​សំខាន់​ៗ​ដូច​បាន​រៀបរាប់​ខាងលើ កម្មវិធី​លក់​បញ្ចុះតម្លៃ​ខាងលើ​នេះ ក៏​មាន​បំណង​ផ្តល់​ធ្វើ​ឱ្យ​អតិថិជន​ទូទៅ ក៏​ដូច​ជា​សិស្ស​និស្សិត កាន់តែ​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​ស្មា​ត​ហ្វូ​ន ដែល​អាច​យក​ប្រើ ​ដើម្បី​ចូល​ទៅ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត ឬ​ប្រើប្រាស់​បណ្តាញ​សង្គម​ដែល​កំពុង​ពេញ​​និយម​ដូច​ជា Facebook ឬ​ប្រើប្រាស់​កម្មវិធី​ផ្សេង​ៗ​ផ្តល់​ជូន​ដោយ​ឥត​គិតថ្លៃ​ពី Microsoft ដូច​ជា​កម្មវិធី​ផ្ទុក​ឯកសារ​អន​ឡាញ OneDrive, កម្មវិធី​អ៊ីមែល Outlook.com, កម្មវិធី​កំណត់ហេតុ OneNote ជាដើម ដែល​កម្មវិធី​ទាំងនេះ​ដើរ​ទាំង​នៅ​លើ​ទូរស័ព្ទ និង​កុំព្យូទ័រ Windows ក្នុង​ពេល​តែ​មួយ ។ ដូច្នេះ​សូម​រីករាយ​ជាវ​ផលិតផល Nokia Lumia, Nokia X និង Nokia Asha ដោយ​មេត្រី ៕