ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក​ដ្ឋាន​​អន្តោប្រវេសន៍​​ ឃាត់​ខ្លួន​ជនជាតិ​នី​​ហ្សេ​រី​​យ៉ា​៥នាក់​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ប្រភព​ឱ្យដឹង​ថា អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​​ក្រសួង​មហា​ផ្ទៃ​​ ដែល​មាន​ទី​តាំង​នៅ​មុខ​​ព្រលាន​​យន្ត​ហោះ​​ពោធិ៍ចិន​តុង​​ កាល​ពី​សប្តាហ៍​​មុន​នេះ​ បាន​ធ្វើការ​​ឃាត់​​ខ្លួន​ជន​ជាតិ​នី​ហ្សេ​​រី​យ៉ា​​ចំនួន​៥នាក់​​​ ពាក់​ព័ន្ធ​ប្រើប្រាស់​វីសា​​ក្លែង​ក្លាយ​​ ។

នៅ​ពេល​​សមត្ថកិច្ចឃាត់​​ខ្លួន​ ជន​ជាតិ​នីហ្សេរី​យ៉ា​៥នាក់​នោះ​​ មានការ​​ដកហូត​ប្រាក់​​ពី​ឈ្មោះ អ៊ីស៊ី​លូ អូស៊ីកា ចំនួន​៥ម៉ឺន​ដុល្លារ​​ ហើយ​​នៅ​​ថ្ងៃទី​២៨ សីហា​​ ឈ្មោះ​ អ៊ីស៊ី​លូ អូស៊ីកា ត្រូវ​បានសមត្ថកិច្ច​បញ្ជូន​ទៅ​ប្រទេស​គេ​​វិញ​​ ។ ដោយឡែក​៤នាក់​ទៀត​មិនទាន់​បញ្ជូនចេញ​ទេ​​ ពោលគឺ​​ពួក​គេ​កំពុង​រក្សា​ទុក​នៅ​អគ្គនាយក​ដ្ឋាន​​អន្តោប្រវេសន៍​​ ។

ព័ត៌មាន​ផ្លូវការ​​ទាក់​ទិននឹងការ​​ឃាត់​​ខ្លួន​ជន​ជាតិ​នីហ្សេរី​យ៉ា​​​​៥នាក់នោះ កោះសន្តិភាព​មិនអាច​ទាក់​ទង​​សមត្ថកិច្ច​អគ្គនាយកដ្ឋាន​​អន្តោ​ប្រវេស​​ន៍​​​នោះ​បាន​ឡើយ​ ៕