ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​មួយ​ចំនួន​សម្រាប់​ទស្សនា​កម្សាន្ត

9 ឆ្នាំ មុន

១-​ប្រាសាទ​មនុស្ស
ក្រុម «​មនុស្ស​ជា​ច្រើន​នាក់​បាន​ឈរ​បន្ត​លើ​គ្នា​ជា​រាង​ប្រាសាទ នៅ​ខណ្ឌ​អេ​ល​ម៉ា​ស្នូ ក្បែរ​ក្រុង​បា​សេ​ទ្បូ​ណា ប្រទេស​អេ​ស្ប៉ាញ ។

១-​ប្រាសាទ​មនុស្ស
ក្រុម «​មនុស្ស​ជា​ច្រើន​នាក់​បាន​ឈរ​បន្ត​លើ​គ្នា​ជា​រាង​ប្រាសាទ នៅ​ខណ្ឌ​អេ​ល​ម៉ា​ស្នូ ក្បែរ​ក្រុង​បា​សេ​ទ្បូ​ណា ប្រទេស​អេ​ស្ប៉ាញ ។

២-​ម៉ូតូ​ស៊េរី​ចាស់
អ្នកទេសចរ​ពិនិត្យ​មើល​ម៉ូតូ​ស៊េរី​ចាស់​ចំនួន​៧០​គ្រឿង ផលិត​ដោយ​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់ ក្នុង​អំ​ទ្បុ​ង​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៨៤ ដាក់​តាំង​បង្ហាញ​នៅ​ទីក្រុង​ប៉ា​រ៉ា​ម៉ា​រី​បូ ប្រទេស​សូ​រី​ណា​ម ។  ម៉ូតូ​មួយ​គ្រឿង​ចំណាយ​ប្រាក់​សម្រាប់​ជួសជុល​ជា​ច្រើន​ដុល្លារ ទើប​អាច​បើក​បាន ។

៣-​ឈុត​កូនក្រមុំ​ចម្លែក
កូនក្រមុំ​និង​អ្នក​កំដរ​ពេញ​និយម​ឈុត​អាពាហ៍ពិពាហ៍​ថ្មី​បញ្ចេញ​កំប៉េះគូទ ដោយ​កំពុង​រីក​រាលដាល​នៅ​អា​មេ​រិ​ក និង​អង់គ្លេស ។

៤-​ទិវា​យុវជន​អន្តរជាតិ
បុរស​ក្វា​តេ​ម៉ា​ទ្បា​បង្ហាញ​ជំនាញ​ជិះ​ស្គី​ក្នុង​ទិវា​យុវជន​អន្តរជាតិ​នៅ​ក្រុង​ក្វា​តេ​ម៉ា​ទ្បា​ស៊ី​ធី ។ ពិធី​នេះ​កំណត់​ដោយ​អង្គការសហប្រជាជាតិ (UN) រៀបចំ​ទ្បើ​ង​ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០០០ ។

៥-​ក្រុម​ខ្ទើយ​ដើរ​ដង្ហែ​ជា​ក្បួន
បុគ្គលិក​របស់​ក្រុមហ៊ុន​ហ្គូ​ហ្គ​ល និង​យូ​ទូ​ប បាន​ចូលរួម​ក​ដើរ​ជា​ក្បួន​ក្នុង​ក្រុម​ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា នៅ​ក្នុង​ពិធីបុណ្យ​ប្រចាំឆ្នាំ នៅ​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ សហរដ្ឋអាមេរិក ដើម្បី​បង្ហាញ​ពី​សិទ្ធិ​ស្មើភាព រួម​ទាំង​ទាមទារ​សិទ្ធិ​ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា ។

៦-​តាំងពិព័រណ៍​ឆ្កែ​និង​ឆ្មា
ឆ្កែ​២​ក្បាល​ស្ថិត​ក្នុង​កន្ត្រក​ក្នុង​ពិធី​តាំងពិព័រណ៍​ឆ្កែ​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វ៊ី​លី​ពី​ន ។

៧-​ដាយ​ណូ​ស៊័​រ​យក្ស
កុមារ​ជា​ច្រើន​ឈរ​ថតរូប​ជាមួយ​គ្រោងឆ្អឹង​ដាយ​ណូ​ស៊័​រ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ។ ការ​តាំងពិព័រណ៍​ដាយ​ណូ​ស៊័​រ​នោះ នៅ​សារមន្ទីរ​ក្រុង​ត្រេ​លីវ ខេត្ត​ប៉ា​តា​ហ្គោ​នី ប្រទេស​អា​ហ្ស​ង់​ទី ។

៨-​គ្រួសារ​ជ្រូកព្រៃ
«​សេ​ហ្គី​នី​» មេ​ជ្រូកព្រៃ បាន​បង្ហាញខ្លួន​ពី​ក្នុង​ល្អាង​សិប្បនិមិត្ត រួម​ជាមួយ​កូន​ដែល​ទើប​កើត កាលពី​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០១៤ នៅ​ឧទ្យាន​អាន់​តូ​នី​ញ៉ូ សហរដ្ឋអាមេរិក ។

៩-​ពិព័រណ៍​ផលិតផល​កសិកម្ម
កូនជ្រូក​មួយ​ក្បាល​រត់​នៅ​លើ​ផ្លូវ​ក្នុង​ពិធី​ប្រណាំង​ជ្រូក​នៅ​រដ្ឋ​វី​ស​ខុន​ស៊ី​ន ក្រុង​វ៉េ​ស​អាល់​លី​ស សហរដ្ឋអាមេរិក ។ នេះ​ជា​ពិធី​ដ៏​ចំណាស់ ដែល​បង្កើត​ទ្បើ​ង​តាំងពី​១៥០​ឆ្នាំ​មុន ។

១០-​សម្បក​ឪ​ទ្បឹ​ក​ច្នៃ​ជា​មួក​ឱ្យ​កូន​ពាក់
លោក​រុយ ហ្វេ​៊ី​ក​ហ្វា​ន ជនជាតិ​តៃវ៉ាន់ បាន​ច្នៃ​សម្បក​ឪ​ទ្បឹ​ក​ធ្វើ​ជា​មួក​ឱ្យ​កូនប្រុស​អាយុ​៥​ឆ្នាំ​ពាក់ ៕