ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​ឆេះ​ហាង​សាច់​អាំង​នៅ​ភ្នំពេញ​ផ្អើល​កណ្តាល​ថ្ងៃ​នៅ​ប៉ោយ​ប៉ែត​ឆេះ​ផ្ទះ​ល្វែង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហាង​សាច់​អាំង​យីហោ​ផ្ទះ​តា​ទេព BBQ (​សាខា​ទី​២) ស្ថិត​នៅផ្ទះ​លេខ​៩០ ផ្លូវ​លេខ​១៦០ ក្រោយ​វិទ្យាស្ថាន​ប៊ែ​ល​ធី ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួល​គោក ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បន្ទប់​ដាក់​សម្ភារ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ។ ចំពោះ​ការ​កើត​មាន​អគ្គិភ័យ​នេះ​សមត្ថកិច្ច​ឱ្យ​ដឹង​ថា បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្ដអគ្គិសនី នៅ​បន្ទប់​ជាន់​ទី​១ ហើយ​កម្ទេច​ភ្លើង​ធ្លាក់​លើ​កម្រាលព្រំ ។

រាជធានី​ភ្នំពេញ ៖ ហាង​សាច់​អាំង​យីហោ​ផ្ទះ​តា​ទេព BBQ (​សាខា​ទី​២) ស្ថិត​នៅផ្ទះ​លេខ​៩០ ផ្លូវ​លេខ​១៦០ ក្រោយ​វិទ្យាស្ថាន​ប៊ែ​ល​ធី ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួល​គោក ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បន្ទប់​ដាក់​សម្ភារ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ។ ចំពោះ​ការ​កើត​មាន​អគ្គិភ័យ​នេះ​សមត្ថកិច្ច​ឱ្យ​ដឹង​ថា បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្ដអគ្គិសនី នៅ​បន្ទប់​ជាន់​ទី​១ ហើយ​កម្ទេច​ភ្លើង​ធ្លាក់​លើ​កម្រាលព្រំ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ហាង​សាច់​អាំង​យីហោ​ផ្ទះ​តា​ទេព BBQ (​សាខា​ទី​២) បាន​បើក​ដំណើរការ​កាលពី​ថ្ងៃ​ទី​១៥ សីហា កន្លង​មក គឺ​បាន​ប្រមាណ​ជិត​កន្លះ​ខែ​ហើយ​ដែល​មាន​ម្ចាស់​ឈ្មោះ លឹ​ម បុណ្យ​វាសនា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។ មុន​ពេល​កើតហេតុ បុគ្គលិក​ក្នុង​ហាង​កំពុង​រៀបចំ​តុ​ដើម្បី​លក់ដូរ ស្រាប់តែ​ឃើញ​ផ្សែងហុយ​ទ្រលោម​ចេញពី​បន្ទប់​ជាន់​ទី​១ ដែល​ផ្នែក​ខាងលើ​នេះ គឺ​បាន​ចាក់សោ​ទុក​ចោល ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ហើយ​បុគ្គលិក​នាំ​គ្នា​វាយ​បំបែក​កញ្ចក់ យក​បំពង់​បាញ់​ពន្លត់ភ្លើង​មក​បាញ់​ពន្លត់​រួម​ជាមួយ​អ្នក​ជិតខាង​ដែល​បាន​ជួយ​ឈឺឆ្អាល ហើយ​ភ្លាម​ៗ​រថយន្ដ​ពន្លត់​អគ្គិភ័យ​១​គ្រឿង​បាន​ទៅ​អន្ដរាគមន៍​បាញ់​ទឹក​ពន្លត់ ។
ម្ចាស់​ហាង​បាន​ប្រាប់​មន្ដ្រី​នគរបាល​ខណ្ឌ​ថា មូលហេតុ​ដែល​កើត​មាន​អគ្គិភ័យ​នេះ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្ដអគ្គិសនី​ចេញពី​ព្រី​ភ្លើង​នៅ​ជាប់​ជញ្ជាំង​ថ្ម​នៅ​បន្ទប់​ដាក់​អីវ៉ាន់​ជាន់​ទី​១ ហើយ​កម្ទេច​ភ្លើង​បាន​ធ្លាក់​លើ​កម្រាលព្រំ ។

ដោយសារ​តែ​បន្ទប់​នោះ​មាន​ជញ្ជាំង​ថ្ម​ភ្លើង​បាន​ឆាប​អស់​តែ​គ្រឿងក្នុង​ដោយ​បំផ្លាញ​កង់​១​គ្រឿង កម្រាលព្រំ​៣​ដុំ ទូ​ឈើ​១ និង​ឆេះ​រោល​ៗ​ពិតាន​ម្នាងសិលា និង​ជញ្ជាំង​ថ្ម​តែ​ប៉ុណ្ណោះ ។ ផ្ទះ​5​ល្វែង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ធ្ងន់ធ្ងរ​3​ល្វែង ក្នុង​នោះ​2​ល្វែង​ជា​របស់​មន្ដ្រី​យោធាខេត្ដបន្ទាយមានជ័យ ៖ ផ្ទះ​៣​ល្វែង​ក្នុង​ចំណោម​៥​ល្វែង ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ដែល​ក្នុង​នោះ​២​ល្វែង​ជា​របស់​មន្ដ្រី​យោធា​សឹក​រង​ក្រុង​ប៉ោយ​ប៉ែ​ត និង​មន្ដ្រី​យោធា​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ។

ហេតុការណ៍​ភ្លើង​ឆេះ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ។ ម្ចាស់ផ្ទះ​៣​ល្វែង​ក្នុង​ចំណោម​៥​ល្វែង​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មាន ១-​ប្ដី​ឈ្មោះ កែវ ប្រពន្ធ​ឈ្មោះ ច្រឹប មុខរបរ​ជា​កម្មករ​អូស​រទេះ ជា​អ្នក​ជួល​ស្នាក់​នៅ ២-​ឈ្មោះ ហេង យូ​ឡេ​ង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត និង​៣-​ឈ្មោះ ហង្ស ស៊ី​ផៃ ហៅ​ប្រុស​អាយុ​៥២​ឆ្នាំ ជា​មេបញ្ជាការ​ផ្នែក​សឹក​រង​ក្រុង​ប៉ោយ​ប៉ែ​ត ។ ក្រៅពី​ផ្ទះ​ទាំង​៣​ល្វែង​ខាងលើ ផ្ទះ​២​ល្វែង​ទៀត​ដែល​១​ល្វែង​ជាប់​ពី​ខាងលិច​ទីតាំង​កើតហេតុ​ជា​របស់​លោក វង្ស សារី នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ (​មិន​មាន​មនុស្ស​ស្នាក់​នៅ​) ដាក់​ស្លាក​ផ្ទះ​ជួល និង​ខាងកើត​ចំណុច​កើតហេតុ​មិន​ស្គាល់​អត្ដសញ្ញាណ​ម្ចាស់ ក៏​ត្រូវ​អគ្គិភ័យ​ឆេះ​អស់​មួយ​ចំនួន​ដែរ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ និយាយ​ថា ដំបូង​ភ្លើង​បាន​ឆេះ​ចេញពី​ទីតាំង​ផ្ទះ​ជួល​ដែល​ប្ដី​ឈ្មោះ​កែវ និង​ប្រពន្ធ​ឈ្មោះ​ច្រឹប ស្នាក់​នៅ ហើយ​បង្កាត់ភ្លើង​ទុក​ចោល​ក្នុងផ្ទះ រួច​គ្មាន​អ្នក​នៅ ។ ការ​ឆេះ​ដំបូង​នោះ អ្នក​រស់នៅ​ជុំវិញ​បាន​ព្យាយាមរ​ត់ទៅ​ជួយ​ពន្លត់​គ្រប់​គ្នា ប៉ុន្ដែ​ដោយសារ​ពេល​កើតហេតុ តាម​ផ្ទះ​នីមួយ​ៗ​បើក​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក​មិន​ហូរ (​គ្មាន​ទឹក​) ទើប​ភ្លើង​បន្ដ​ឆេះ​រាលដាល​ដល់​ផ្ទះ​មន្ដ្រី​យោធា​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន និង​បន្ដ​ឆេះ​ដល់​ផ្ទះ​មេបញ្ជាការ​រង​យោធា​សឹក​រង​ក្រុង​ប៉ោយ​ប៉ែ​ត និង​ផ្ទះ​២​ល្វែង​ទៀត​នៅ​ខាងលិច​និង​ខាងកើត​ទីតាំង​កើតហេតុ ។ អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​អន្ដរាគមន៍​ហៅ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ទាំង​ខ្មែរ ទាំង​ថៃ​ចំនួន​៧​គ្រឿង​ដែល​៥​គ្រឿង​ជា​របស់​កាស៊ីណូ​ត្រូ​ពី​កា​ណា និង​ហ្គ្រែ​ន​ដាយ​មិន​ស៊ី​ធី ១​គ្រឿង​ជា​របស់​អង្គភាព​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​១​គ្រឿង​ជា​របស់​អាជ្ញាធរ​ថៃ នៅ​ស្រុក​អារញ្ញ ខេត្ដ​ស្រះ​កែវ ដែល​មាន​ទាំង​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៧ របស់​ថៃ​មក​ជាមួយ​ផង បាន​ជួយ​បាញ់​ពន្លត់​យ៉ាង​សស្រាក់សស្រាំ ទើប​អណ្ដាតភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ​បាន​ស្ងប់​ទៅ​វិញ ។

សមត្ថកិច្ច​សន្និដ្ឋាន​ថា ផ្ទះ​៣​ល្វែង​ក្នុង​ចំណោម​៥​ល្វែង​ខាងលើ​ខូចខាត​៨០% ដោយឡែក​២​ល្វែង​ផ្សេង​ទៀត​រង​ការ​ខូចខាត​ដែរ ប៉ុន្ដែ​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ។ ទោះជា​យ៉ាង​ណា ការ​ឆេះ​នេះ​គេ​មិន​ទាន់​បាន​ទិន្នន័យ​នៃ​ការ​ខូចខាត​ពី​ម្ចាស់ផ្ទះ​រង​គ្រោះ​នៅឡើយ​ទេ ព្រោះ​ពួក​គេ​រវល់​តែ​មានទុក្ខ​មិន​អាច​សួរនាំ​បាន​ភ្លាម​ៗ​ឡើយ ។ គួរ​បញ្ជាក់​ថា ផ្ទះ​ដែល​ឆេះ​ធ្ងន់ធ្ងរ​ទាំង​៣​ល្វែង​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ ទំហំ​៤​ម៉ែត្រ​គុណ​២០​ម៉ែត្រ ៕