ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ក្រមុំ​វៀត​ណាម​ស្រែក​យំ​ប៉ុន​ប៉ង​លោត​ទឹក​សម្លា.ប់​ខ្លួនខឹង​សង្សារ​ជិះ​យន្ត​ហោះ​ទៅ​បាត់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​សម្រស់​ស្រស់​ស្អាត​ម្នាក់​ជា​ជនជាតិ​វៀតណាម អាយុប្រមាណ​២០​ឆ្នាំ មិន​ចេះ​និយាយ​ភាសា​ខ្មែរ​សូ​ម្បី​តែ​មួយ​ម៉ាត់​នោះ ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​ក្នុង​សម្លៀក​បំពាក់​ខោខ្លី ពាក់អាវ​វាល​ក្លៀក គ្មាន​ស្បែកជើង​ដើរ​យំ​តាម​ផ្លូវ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ចរាចរណ៍ កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៧ សីហា នៅ​តាម​មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ស្ត្រី​វ័យក្មេង​ជនជាតិ​វៀតណាម​ម្នាក់​នេះ បាន​ដើ​េ​រ​ចេញពី​ខាង​មុខ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស ឆ្ពោះទៅ​កាន់​ស្ពាន​អាកាស​ក្បាលថ្នល់ គឺ​ដើរ​កណ្តាលផ្លូវ​ដោយ​មាន​អាកា​រៈយំ​ផង ទើប​មានការ​ភ្ញាក់ផ្អើល​ពី​អ្នក​ដែល​បានឃើញ ។ ដោយសារ​ឃើញ​អាកា​រៈ​បែប​នេះ ក៏​មាន​អ្នក​ធ្វើ​ចរាចរណ៍​ខ្លះ​បាន​ស្ទាក់​សួរ ប៉ុន្តែ​នាង​អត់​និយាយ​តប​ទេ ។ លុះ​ធ្វើ​ដំណើរ​ដល់​ចំណុច​មហាវិថី​ព្រះ​មុនី​វង្ស​កែង​ផ្លូវ​លេខ​៤៨៨ នាង​ក៏​អង្គុយ​នៅ​លើ​ចិញ្ចើម​ផ្លូវ ហើយ​ស្រែកយំ​កាន់តែ​ខ្លាំង​ឡើង​ៗ ។ គ្រាន់តែ​អង្គុយ​ភ្លាម​ក៏​មាន​អ្នកចេះ​និយាយ​ភាសា​វៀតណាម​ជា​ច្រើន​នាក់​បាន​មក​ចោមរោម​សួរនាំ ហើយ​នាង​ឆ្លើយ​ប្រាប់​ថា នាង​ធ្វើ​ដំណើរ​ទៅ​លោតទឹក​សម្លាប់​ខ្លួន ។

នាង​ក៏​បាន​និយាយ​ប្រាប់​អ្នក​ដែល​បាន​សួរ​ជា​ភាសា​វៀតណាម​ថា នាង​ទើបតែ​មក​ពី​ប្រទេស​វៀតណាម ហើយ​បាន​ចាញ់បោក​សង្សារ​របស់​ខ្លួន ដោយសារ​គេ​សន្យា​ថា​នឹង​នាំ​នាង​ធ្វើ​ដំណើរ​តាម​យន្តហោះ​ជា​បន្ត​ទៀត ប៉ុន្តែ​ត្រូវ​គេ​ទៅ​តែ​ម្នាក់ឯង​បោះបង់​នាង​ចោល មិនដឹង​ថា​ទៅ​ទីណា​ទេ ហេតុនេះ​ហើយ​បានជា​នាង​ចង់ទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​ស្ពាន​ក្បាលថ្នល់ ។ ចំណែក​បុរស​ជា​សង្សារ​នោះ នាង​ថា​មិនមែន​ជា​ជនជាតិ​វៀតណាម​ទេ តែ​នាង​ក៏​មិនដឹង​ថា​ជា​ជនជាតិ​អ្វី​នោះ​ដែរ ដោយ​បម្រុង​នាំ​នាង​ទៅ​ប្រទេស​ណាមួយ​ផ្សេង​ទៀត ។ នៅ​ពេល​ដែល​មាន​មនុស្ស​ម្នា​កាន់តែ​ច្រើន​មក​ចោមរោម​មើល​និង​សួរនាំ​នៅ​ក្រោម​តំណក់ទឹកភ្លៀង​កំពុង​តែ​ធ្លាក់​ផង​នោះ នាង​ក៏​បាន​ស្ទុះ​រត់​ចេញពី​ការ​ចោមរោម​សួរនាំ​នោះ​ត្រឡប់​ក្រោយ​វិញ​បាត់​ទៅ ។

ដោយ​មិនដឹង​ថា នាងរ​ត់ទៅ​ទីណា​ទេ និង​មិន​មាន​ឃើញ​កម្លាំង​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន​ណា​ម្នាក់ ចេញ​មុខ​មក​សួរនាំ​ពី​មូលហេតុ​ពិតប្រាកដ ឬ​ពី​បំណង​របស់​នាង​ទេ ហើយ​អ្នក​សារព័ត៌មាន​ក៏​មិន​អាច​តាមដាន​ដំណើរ​ទៅ​មុខ​របស់​នាង​ដែរ ព្រោះ​ពេល​នោះ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ផង ខ្ជិល​តាមដាន ៕