ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វែក​មុខ​​ឃាតករ​២​នាក់​បា.ញ់​សម្លា.ប់​នៅ​ស្ទឹង​មាន​ជ័យ​វាយ​សម្លា.ប់​មន្ត្រី​រដ្ឋា​ករ​ទឹក​យក​ម៉ូតូ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ក្រុម​ខ្មាន់កាំភ្លើង​បា.ញ់ប្រហារ​បណ្តាល​ឱ្យ​យុវជន​ម្នាក់​ស្លា.ប់​នៅ​មុខ​ក្លិប​កម្សាន្ត​យីហោ​ស៊ី​ធី ស្ថិត​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ម្នាក់ និង​កំពុង​សាកសួរ ។ ខ្មាន់កាំភ្លើង​ម្នាក់​នេះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​អត្តសញ្ញាណ​ទេ បុ​៉​ន្តែ​ត្រូវ​បាន​គេ​ដឹង​ថា ឈ្មោះ យុន វណ្ណៈ អាយុ​៣៥​ឆ្នាំ ជា​សន្តិសុខ​ឯកជន ហើយ​សន្តិសុខ​រូប​នេះ​មិនមែន​ជា​ជន​ដៃដល់​ឡើយ គ្រាន់តែ​បានដឹង​រឿង និង​ជា​មិត្តភក្តិ​ខ្មាន់កាំភ្លើង​រូប​នោះ ។

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ក្រុម​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​បណ្តាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់​នៅ​មុខ​ក្លិប​កម្សាន្ត​យីហោ​ស៊ី​ធី ស្ថិត​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ម្នាក់ និង​កំពុង​សាកសួរ ។ ខ្មាន់កាំភ្លើង​ម្នាក់​នេះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​អត្តសញ្ញាណ​ទេ បុ​៉​ន្តែ​ត្រូវ​បាន​គេ​ដឹង​ថា ឈ្មោះ យុន វណ្ណៈ អាយុ​៣៥​ឆ្នាំ ជា​សន្តិសុខ​ឯកជន ហើយ​សន្តិសុខ​រូប​នេះ​មិនមែន​ជា​ជន​ដៃដល់​ឡើយ គ្រាន់តែ​បានដឹង​រឿង និង​ជា​មិត្តភក្តិ​ខ្មាន់កាំភ្លើង​រូប​នោះ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា បក្សពួក​ខ្មាន់កាំភ្លើង​ខាងលើ​ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦ សីហា ដោយ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ខ្មាន់កាំភ្លើង​ដែល​បាញ់ប្រហារ​យុវជន​ម្នាក់​ស្លាប់​នៅ​មុខ​ក្លិប​ស៊ី​ធី នា​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ សីហា ។ យុវជន​រង​គ្រោះ​ឈ្មោះ កង សុ​ជាតិ អាយុ​២៤​ឆ្នាំ ។ ជាមួយ​គ្នា​នេះ ជនសង្ស័យ​ជា​ឃាតករ​ដៃដល់​ម្នាក់​ទៀត​ដែល​ជាប់ចោទ​វាយ​សម្លាប់​មន្ត្រី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នៅ​ក្នុង​សង្កាត់​ជ្រោយចង្វា ក៏​ត្រូវ​បាន​ចាប់ខ្លួន​ដែរ​នៅ​ថ្ងៃ​ទី​២៦ សីហា​។ ជនសង្ស័យ​រូប​នេះ​ឈ្មោះ ស៊ុន វី​នី ហៅ​ណី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម ស្នាក់​នៅផ្ទះ​លេខ​១១០E0 ផ្លូវ​វិហារ​ចាម ភូមិ​២ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។

គួរ​រំឭក​ថា មន្ត្រី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​សម្លាប់​យ៉ាង​អាណោចអាធ័ម ហើយ​ត្រូវ​គេ​ប្រទះ​ឃើញ​សព និង​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៩ សីហា នៅ​ក្បែរ​ចិញ្ចើម​ផ្លូវកែវ ចិន្តា ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។ ជន​រង​គ្រោះ​ឈ្មោះ រស់ ច​ន្ទ្រា អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៤៧ ផ្លូវ​ទន្លេមេគង្គ ភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ត្រូវ​ចោរ​វាយ​ចំ​ក្បាល​បណ្ដាល​ឱ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ តា​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​សង្កាត់​ជ្រោយចង្វា​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​១៩ សីហា មាន​អ្នកដំណើរ​ប្រទះ​ឃើញ​សព​មន្ត្រី​រដ្ឋាករទឹក​រូប​នោះ​នៅ​ជិត​របង​ក្បែរ​ចិញ្ចើម​ផ្លូវ ក៏​មានការ​ភ្ញាក់​ផ្អើល​តែ​ម្ដង ។ ចំណែក​ឪពុក​សព​ឈ្មោះ រស់ ជា អាយុ​៦២​ឆ្នាំ បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​និង​៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ សីហា កូនប្រុស​របស់​គាត់​ត្រូវ​មិត្តភក្ដិ​ទូរស័ព្ទ​ហៅ​ចេញ​ទៅ​ក្រៅ រហូត​ដល់​ព្រឹក​ឡើង​ទើប​ត្រឡប់​មក​ផ្ទះ​វិញ រួច​ជិះ​ម៉ូតូ​ម៉ាក​គ្រី​ស្ដុ​ន ពណ៌​ក្រហម មួយ​គ្រឿង​ដឹក​ប្អូនប្រុស​ទៅ​រៀន​ហើយ​បន្ទាប់​មក​ក៏​បាត់​រហូត ។

ចំណែក​តាម​មិត្តភក្ដិ​ម្នាក់​ដែល​ធ្វើការ​ជាមួយ​គ្នា​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ សីហា ឈ្មោះ​រស់ ច​ន្ទ្រា បាន​បបួល​ខ្លួន​ចេញ​ទៅ​ហូប​សាច់​អាំង និង​ផឹកស្រា​បៀរ​នៅ​ហាង​វីឡា ស្ថិត​នៅ​ខាងលិច​រង្វង់​មូល​ទួល​គោក រួម​ជាមួយ​មិត្តភក្ដិ​ផ្សេងទៀត ។ លុះដល់​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ល្ងាច ចេញ​ទៅ​ផឹក​នៅ​ហាង​ហេ​ភី​បន្ត​ទៀត​រហូត​ដល់​ម៉ោង​ប្រមាណ​ជា​៧​និង​៣០​នាទី​យប់​ទើប​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ស្រាប់តែ​ព្រឹក​ឡើង​មាន​មិត្តភក្ដិ​ផ្សេង​មក​ប្រាប់​ថា ឈ្មោះ​រស់ ច​ន្ទ្រា ត្រូវ​បាន​គេ​វាយ​សម្លាប់ ។ ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា មន្ត្រី​រដ្ឋាករទឹក​រូប​នោះ​ត្រូវ​ឃាតករ​វាយ​សម្លាប់​តាំងពី​ពេល​ណា​មក​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា នៅ​យប់​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​អាច​ត្រឡប់​មក​ពី​ផឹក​សី​ុ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ស្ទាក់ផ្លូវ​វាយ​សម្លាប់​ប្លន់​យកម៉ូតូ ។ នៅ​ពេល​វាយ​សម្លាប់ ឃាតករ​បាន​អូស​សព​ជន​រង​គ្រោះ​យក​ទៅ​ដាក់​កៀន​របង លុះ​ព្រឹក​ឡើង​ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រួច ក្រុម​គ្រួសារ​ក៏​បញ្ជូន​សព​ទៅ​តម្កល់​នៅ​ឈាបនដ្ឋាន​វត្ត​ប្រជុំ​សាគរ​ហៅ​វត្ត​ថ្មី ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយឡែក យុវជន​រង​គ្រោះ​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ឈ្មោះ កង សុ​ជាតិ អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជា​កូនច្បង​ក្នុង​គ្រួសារ​មួយ​ស្នាក់​នៅ​ជិត​កន្លែង​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន កង សុ​ជាតិ អង្គុយ​លេងបៀរ​ជាមួយ​អ្នក​ជិត​ផ្ទះ​របស់​ខ្លួន​។ លុះដល់​វេលា​ទៀប​ភ្លឺ ស្រាប់តែ​មាន​មនុស្ស​មួយ​ក្រុម​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ជា​ច្រើន​គ្រឿង និង​មាន​រថយន្ត​មួយ​គ្រឿង​ប្រដាប់​ដោយ​កាំបិត និង​ស្នាប់ដៃ​ធ្វើ​សកម្មភាព​ព្រួត​វាយ និង​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​មួយ​ដើម​បាញ់​ទៅ​លើ​យុវជន​ឈ្មោះ កង សុ​ជាតិ ចំនួន​២​គ្រាប់​បញ្ឆិត​ក្បាល​បណ្តាល​ឱ្យ​ដួល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ក្រុម​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ និង​សាកសួរ​បន្ថែម​ជំ​ុ​វិញ​ករណី​នេះ បុ​៉​ន្តែ​ជំហាន​ដំបូង​សមត្ថកិច្ច​សន្និដ្ឋាន​ថា ក្រុម​ជន​បង្ក​អាច​ទើបតែ​ចេញពី​ក្លិប ឬ​ក៏​អាច​ជា​សន្តិសុខ ឬ​បក្សពួក​ដែល​ស្នាក់​នៅ​ក្នុង​ក្លិប​មួយ​កន្លែង​មានឈ្មោះ​ស៊ី​ធី នៅ​ជិត​កន្លែង​កើតហេតុ​ខាងលើ​នេះ​តែ​ម្តង ៕