ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រចណ្ឌ​ប្រុស​ស្នេហ៍​ឱប​ថើប​ស្រី​នឹង​មុខ​ប៉ង​សម្លា.ប់​ខ្លួន

9 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ នារី​ម្នាក់​ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ភោជនីយដ្ឋាន​ហង្ស​មាស ខា​រា​៉​អូ​ខេ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១ ស្ថិត​ក្នុងភូមិ​៤ ឃុំ​ព្រែក​ខ្សាយ «​ខ​» ស្រុក​ពាម​រក៍ ឈ្មោះ​ស្រី​ភាព អាយុ​២០​ផ្លា​យ​ឆ្នាំ បាន​ផឹក​ស្រវឹង​យា​៉​ង​ជោកជាំ ហើយ​ប៉ុនប៉ង​លោតទឹក​ពីលើ​ស្ពាន​ស្ទឹង​ស្លូត ដើម្បី​សម្លា.ប់​ខ្លួន​ព្រោះតែ​ការ​ប្រចណ្ឌ​ប្រុស​ស្នេហ៍​ទៅ​ឱប​ថើប​នារី​ផ្សេង​ចំពោះ​មុខនាង ។

ខេត្តព្រៃវែង ៖ នារី​ម្នាក់​ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ភោជនីយដ្ឋាន​ហង្ស​មាស ខា​រា​៉​អូ​ខេ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១ ស្ថិត​ក្នុងភូមិ​៤ ឃុំ​ព្រែក​ខ្សាយ «​ខ​» ស្រុក​ពាម​រក៍ ឈ្មោះ​ស្រី​ភាព អាយុ​២០​ផ្លា​យ​ឆ្នាំ បាន​ផឹក​ស្រវឹង​យា​៉​ង​ជោកជាំ ហើយ​ប៉ុនប៉ង​លោតទឹក​ពីលើ​ស្ពាន​ស្ទឹង​ស្លូត ដើម្បី​សម្លាប់​ខ្លួន​ព្រោះតែ​ការ​ប្រចណ្ឌ​ប្រុស​ស្នេហ៍​ទៅ​ឱប​ថើប​នារី​ផ្សេង​ចំពោះ​មុខនាង ។

ទោះបីជា​បែប​ណា នាង​ត្រូវ​បាន​គេ​នាំ​គ្នា​ជួយ​ចាប់​ឃាត់​ទាន់​ពេល កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​២៧ សីហា ។ តាម​ប្រភព​ព័ត៌មាន​ពី​មិត្ត​ចូលរួម​ជាមួយ​និយាយ​ថា នៅ​រសៀល​ថ្ងៃ​ទី​២៧ សីហា នាង​និង​មិត្តភក្តិ​ជា​ច្រើន​ទៀត​រួម​ជាមួយ​ប្រុស​ស្នេហ៍​បាន​នាំ​គ្នា​ទៅ​ស៊ីផឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​មាន​យីហោ «​ជំនោរ​ស្ទឹង​ជ័យ​» មា​នទី​តាំងនៅ​ខាងកើត​ស្ពាន​ស្ទឹង​ស្លូត ចម្ងាយ​២០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ក្រាំង​ក្អុក ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ។ តាម​ការ​រៀបរាប់​ពី​មិត្តភក្តិ​របស់​ស្រី​ភាព ឈ្មោះ សុខ ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បានឱ្យ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃ​ដដែល​ពួក​គេ​មាន​គ្នា​ចំនួន​៦​នាក់​ប្រុស​៤​នាក់ ស្រី​២​នាក់ បាន​មក​ផឹកស៊ី​នៅ​ក្នុង​ហាង «​ជំនោរ​ស្ទឹង​ជ័យ​»​។

ការ​ផឹកស៊ី​យ៉ាង​សប្បាយ ក៏​មាន​បញ្ហា​កើតឡើង​ដោយ​ប្រុស​ស្នេហ៍​របស់ ស្រី​ភាព បែរជា​ទៅ​ឱប​ថើប​ស្រី​ម្នាក់​ទៀត​ក្នុង​ហាង​នោះ​នៅ​ចំពោះ​មុខ​នាង ជា​ហេតុ​ធ្វើ​ឱ្យ ស្រី​ភាព ដែល​កំពុង​ស្រវឹង​ដល់ក​ផង​ខឹង​ច្រឡោតតោតតូង បើ​ទោះបី​ប្រុស​ស្នេហ៍​ព្យាយាម​អង្វរ​សុំ​ទោស​យ៉ាងណា ក៏ ស្រី​ភាព ពុំ​ស្តាប់ និង​ពុំ​លើកលែងទោស​ឱ្យ​ទេ ហើយ​គិតតែ​ពី​ផឹក​លើក​ដាច់ លើក​ដាច់ រហូត​ដល់​ស្រវឹង​ជោកជាំ ប្រកាច់​ច្រឡោត​ពេញ​តែ​ក្នុង​ហាង ។ ឃើញ​ដូច​នោះ​ប្រុស​ស្នេហ៍​ស្រី​ភាព លែង​ចាប់​លែង​ឃាត់​ឬ​អង្វរ​ទៀត​ហើយ បែរជា​ដាក់​មេ​ប្រូច​ជាមួយ​មិត្តភក្តិ​ប្រុស​របស់​ខ្លួន​២​នាក់​ទៀត​ទៅ​បាត់ ចោល​ស្រី​ភាព នៅ​ស្រវឹង​ដាប ។ មិត្តភក្តិ​រួម​កែវ​ជាមួយ​និយាយ​ទៀត​ថា ចំណែក​រូបគេ និង​ស្ត្រី​ម្នាក់​ទៀត​ដែល​មានឈ្មោះ សោម ដា​ណា អាយុ​២១​ឆ្នាំ ជា​មិត្តភក្តិ​មក​ជាមួយ​គ្នា មិន​ដាច់​ចិត្ត​ទៅ​ចោល ស្រី​ភាព ទេ ។

ចំណែក​ស្រី​ភាព ឃើញ​សង្សារ​ហេងស៊យ​ទៅ​ចោល​ខ្លួន ក៏​កាន់តែ​ខឹង ក៏​បាន​រត់​ចេញពី​ក្នុង​ហាង​សំដៅ​មក​លោតទឹក​លើ​ស្ពាន​ស្ទឹង​ស្លូត តែ​សំណាងល្អ​ដោយ​មិត្តភក្តិ​រត់​តាម​ពីក្រោយ​បាន​ចាប់​ឱប​ចង្កេះ​ទាន់ ហើយ​ក៏​ស្រែក​ឱ្យ​គេឯង​ជួយ​ផ្អើល​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ឃុំ​អ្នក​លឿង រត់​ទៅ​ជួយ​ចាប់​យក​មក​ប៉ុស្តិ៍ ប៉ុន្តែ ស្រី​ភាព នៅ​តែ​រើបំរះ​ពេញ​ប៉ុស្តិ៍​នគរបាល​ទៀត ។ អស់​រយៈពេល​ជិត​មួយ​ម៉ោង​ទើប​នាង​ស្វាង​ដឹងខ្លួន ហើយ​បាន​សុំ​ទោស​សមត្ថកិច្ច និង​ចាកចេញ​ទៅ​កន្លែងធ្វើការ​វិញ ៕