ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ចេញ​ពី​ក្លឹប​ត្រឡប់ទៅ​ផ្ទះ​ត្រូវ​ក្រុម​ជន​សង្ស័យ​ដេញ​កា.ប់ប្លន់​យក​ម៉ូតូ​​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ​យុវជន​ពីរ​នាក់​ចេញ​ពីក្លឹប​កម្សាន្ត​ជិះ​ម៉ូតូ​ត្រ​ឡប់ទៅ​ផ្ទះ​វិញ​ ខណៈ​ធ្វើ​ដំណើរ​មក​ដល់​ពាក់​កណ្តា​ល​ផ្លួវ​ត្រូវ​ក្រុម​ជន​សង្ស័យ​មួយ​ក្រុម​ដែល​ប្រដាប់​ទៅ​ដោយ​ដាវ​សាំ​ម៉ូរ៉ៃ​ ជិះ​ម៉ូតូ​៦​គ្រឿង​ដេញ​កា.ប់ត្រូវ​អ្នក​បើក​ម៉ូតូ​​របួស​​សុះ​សាច់ ហើយ​ក្រុម​ជន​សង្ស័យ​​​ប្លន់​យក​ម៉ូតូ ​​​ជិះ​​​​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព។​ ហេតុ​ការណ៍នេះ​

រាជ​ធានី​ភ្នំ​ពេញ ៖ ​យុវជន​ពីរ​នាក់​ចេញ​ពីក្លឹប​កម្សាន្ត​ជិះ​ម៉ូតូ​ត្រ​ឡប់ទៅ​ផ្ទះ​វិញ​ ខណៈ​ធ្វើ​ដំណើរ​មក​ដល់​ពាក់​កណ្តា​ល​ផ្លួវ​ត្រូវ​ក្រុម​ជន​សង្ស័យ​មួយ​ក្រុម​ដែល​ប្រដាប់​ទៅ​ដោយ​ដាវ​សាំ​ម៉ូរ៉ៃ​ ជិះ​ម៉ូតូ​៦​គ្រឿង​ដេញ​កាប់ត្រូវ​អ្នក​បើក​ម៉ូតូ​​របួស​​សុះ​សាច់ ហើយ​ក្រុម​ជន​សង្ស័យ​​​ប្លន់​យក​ម៉ូតូ ​​​ជិះ​​​​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព។​ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣និង​៣០​នាទី​​ទៀប​ភ្លឺ ថ្ងៃ​ទី ២៩ សីហា ២០១៤ នៅ​ចំណុច​ទល់មុខ​មន្ទីរ​ពេទ្យ​ព្រះ​កុសមៈ តាម​ផ្លូវ​លេខ​២៧១ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​និង​មិត្ត​ភក្តិ​បាន​ចេញ​ពី​ផឹក​ស៊ី​និងរាំ​រែក​នៅ​ក្នុង​ក្លឹប​កម្សាន្ត វ់ើល​ដាន់ ដែលមាន​ទី​តាំង​តាម​ផ្លូវ​២៧១ ​ហើយ​បាន​ឡើង​ជិះ​ម៉ូតូ​ហុង​ដាឌ្រីម សេ១១០ ពណ៌​ខ្មៅ​មួយ​គ្រឿង​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ 1BG-8858​​ ត្រឡប់ទៅ​ផ្ទះ​វិញ​នៅ​សង្កាត់​ពង​ទឹក ខណ្ឌ​ដង្កោ ដោយ​ធ្វើ​ដំណើរ​​គ្នា​ពីរ​នាក់ តាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​ខណៈ​ធ្វើ​ដំណើរ​មក​ដល់​ផ្លូវ​សហព័ន្ធ​រុស្ស៊ី (ស្តុប​ផ្សារ​ដីហុយ) ក៏បាន​ជួប​នឹង​ក្រុម​ជន​សង្ស័យ​មួយ​ក្រុម​​ដែល​ប្រដាប់ដោយ​ដាវ​សាំ​ម៉ូរ៉ៃ​ក្នុង​ដៃ និង​ជិះ​ម៉ូតូ​៦​គ្រឿង ម៉ាក​ស៊ុយ​ស៊ូគីនិច​៣​គ្រឿង និង​ហុង​ដា​ឌ្រីម​ស១២៥ បី​គ្រឿង ជិះ​ដេញ​កាប់​ជន​រង​គ្រោះ​ ។ ពេល​នោះ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ត្រឡប់​​មក​ក្រោយ​វិញ​​ ​មក​ដល់​ចំណុច​កើតហេតុ ​(ទល់មុខ​មន្ទីរ​ពេទ្យ​ព្រះ​កុសមៈ​) ​ក្រុម​ជន​សង្ស័យ​បាន​ជិះ​តាម​មក​ទាន់​ជន​រង​គ្រោះ ​ហើយ​បាន​ដក​ដាវ​សាំ​ម៉ូរ៉ៃ​កាប់​ប្រហារ​យុវជន​ជា​អ្នក​បើក​ម៉ូតូ​ឡើង​សុះ​សាច់ រង​របួស​ធ្ងន់ មិត្ត​ភក្តិ​ជន​រង​គ្រោះ​ដែល​ជិះ​ពីក្រោយ​​រត់​គេច​ខ្លួន​ទាន់​​​រង​របួស​ស្រាល​​។ស្របពេល​ដែល​​ក្រុម​ជន​សង្ស័យ​កំពុង​ធ្វើ​សកម្ម​ភាព​កាប់​ប្រហារ​ជន​រង​គ្រោះ​នោះ​ ក៏មាន​យុវជន​មួយ​ក្រុម​ទៀត​ចេញ​ពី​ក្លឹប​កម្សាន្ត​វើល​ដាន់ បាន​មក​ដល់ ពេល​នោះ​ដែរ​ក្រុម​ជន​សង្ស័យ​ស្មាន​ថា​ជា​ក្រុម​មិត្ត​ភក្តិ​របស់​ជន​រង​គ្រោះ​ក៏នាំ​គ្នា​ដេញ​កាប់​ក្រុម​យុវជន​ដែល​ទើប​ចេញ​ក្លឹប​នោះ​ទៀត បណ្តាល​ឱ្យ​យុវជន​ម្នាក់​រយៈដៃ​ស្តាំ ហើយ​យុវជន​ផ្សេង​ទៀត​បាន​រត់​គេច​ខ្លួន​អស់មិន​មាន​រង​របួស​នោះ​ទេ ។ បន្ទាប់ពី​កាប់ប្រ​ហារ​ជន​រង​គ្រោះ​ហើយ​នោះ​ក្រុម​ជន​សង្ស័យ​ក៏បាន​លើក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​​គេច​ខ្លួន​ដោយ​សុវត្តិ​ភាព​។

ជនរង​គ្រោះ​ទី១.ឈ្មោះ អឹម ចន្ថា​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ មុខ​របរ​ជាង​ជួស​ជុល​រថយន្ត រស់នៅ​ក្នុង​សង្កាត់​ពងទឹក ​ខណ្ឌដង្កោរង​របួស​ធ្ងន់  ,ជនរង​គ្រោះ​ទី២. ឈ្មោះ អូន សីហា ​ភេទ​ប្រុស មុខ​របរ​ចុង​ភៅ ម្ហូបការ​​រស់​នៅ​ក្នុង​សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ របួស​ស្រាល ចំណែក​ជន​រង​គ្រោះ​ទី​៣.ឈ្មោះ​ តឿ ភេទ​ប្រុស អាយុ១៧​ឆ្នាំ រស់នៅ​ម្តុំ​គល់​ស្ពាន​អា​កាស​៧​មករា ភូមិ​ត្រពាំង​ឈូក សង្កាត់ទឹក​ថ្លា ខណ្ឌ​សែន​សុខ ​ របួស​ដៃ​ខាង​ស្តាំ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​របួស​ធ្ងន់​ត្រូវ​គេបញ្ជូន​ទៅ​សង្រ្គោះ​បន្ទាន់នៅ​មន្ទីរ​ពេទ្យ​ ​ហើយ​ជន​រង​គ្រោះ​របួស​ស្រាល​បាន​ទៅ​កាន់​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ទឹក​ថ្លា​ដើម្បី​ដាក់​ពាក្យ​បណ្តឹង ។