ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​សង្គ្រោះ​មួយគ្រឿង​​ត្រូវដើម​ឈើរលំ​សង្កត់​ហើយ​ ទុកចោល​អស់រយៈ​ពេល​ច្រើនថ្ងៃ​នៅមន្ទីរ​ពេទ្យ​បង្អែកខេត្ត​ប៉ៃលិន

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ ​គេសង្កេត​ឃើញ​ រថយន្ត​សង្គ្រោះ​ពណ៌​ក្រហម​មួយ​គ្រឿង​ម៉ាក​ RENAULT​ ( Turbo) នៅ​ក្នុង​មន្ទីរ​ពេទ្យប​​ង្អែកខេត្ត ដែល​ជាជំនួយ​មកពីទី​ក្រុង​ហ៊ែ្សកបួរ​-អុកតឺវីល​ ប្រទេស​បារាំង​ ត្រូវ​បាន​គេចត​ទុក​ចោល នៅ​ក្រោម​ដើម​ក្រខុប១​ដើម​ លុះ​ពេល​ភ្លៀង​ខ្លាំង​កាល​ពីយប់​ថ្ងៃទី​២៣ ​សីហា ​២០១៤ បណ្តាល​ឱ្យ​ខ្យល់​បុក​

ខេត្ត​ប៉ៃលិន​ ៖ ​គេសង្កេត​ឃើញ​ រថយន្ត​សង្គ្រោះ​ពណ៌​ក្រហម​មួយ​គ្រឿង​ម៉ាក​ RENAULT​ ( Turbo) នៅ​ក្នុង​មន្ទីរ​ពេទ្យប​​ង្អែកខេត្ត ដែល​ជាជំនួយ​មកពីទី​ក្រុង​ហ៊ែ្សកបួរ​-អុកតឺវីល​ ប្រទេស​បារាំង​ ត្រូវ​បាន​គេចត​ទុក​ចោល នៅ​ក្រោម​ដើម​ក្រខុប១​ដើម​ លុះ​ពេល​ភ្លៀង​ខ្លាំង​កាល​ពីយប់​ថ្ងៃទី​២៣ ​សីហា ​២០១៤ បណ្តាល​ឱ្យ​ខ្យល់​បុក​ប៉ើង​ដើម​ឈើ​នេះ រ​លំសង្កត់​ផ្នែក​ខាង​ក្រោយរ​ថយន្ត ​។ ​តែអស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​២៨ ​សីហា ​២០១៤នេះ​ មិន​ឃើញ​មាន​គ្រូពេទ្យ​ណា​ម្នាក់ យក​ទៅ​ដាក់​ទុក​នៅ​ក្នុង​រោងឱ្យ​បានត្រឹម​ត្រូវ​សម​រម្យ​នោះទេ ​។

ប្រភ​ពព័ត៌មា​នបា​នឱ្យដឹង​ថា រថយន្ត​សាមុយ​មួយ​គ្រឿង ​ ដែល​ត្រូវដើម​ក្រខុប​សង្កត់​ពីលើ​ផ្នែក​ខាង​ក្រោយ ហើយ​ត្រូវ​គេដាក់​ទុកចោល​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃកន្លង​មកនេះ​ គឺជា​​អំណោយ​ដ៏ថ្លៃថ្លា ​ មកពី​ប្រទេស​បា​រាំង ​តាម​រយៈលោក​ ហ្សង់​ម៉ានុយ​អែល​ឡឺក្លែរ ​និងលោក​ យឹម ​សៀប​ ប្រធា​នអង្គការ​សុខភាព​យើង នាំ​យក​មក​ប្រគល់​ឱ្យ​សាលា​ខេត្ត​ប៉ៃលិន​ កាល​ពីថ្ងៃទី​១៩ ​កក្កដា ​២០១៣ ​។ ហើយ​តំណាង​ភាគី​ទាំង​ពីរ​បាន​ថ្លែង​ការ​កោត​សរសើរ​ អបអរ​សាទរ​យ៉ា​ងរាក់ទាក់​ និង​ធានារ៉ាប់​រងយករ​ថយន្ត​ជាអំណោយ​ខាងលើ​ ទៅ​ប្រើ​ប្រាស់ ដើម្បី​សម្រួល​ដល់ជីវ​ភាពរស់​នៅរបស់​ប្រជាព​លរដ្ឋមូល​ដ្ឋានទូ​ទាំង​ខេត្តប៉ៃលិន ​។ ដោយធ្វើការ​អភិវឌ្ឍ​ន៍ ភា​ពជា​ដៃគូ ក្នុង​គោល​ដៅផ្តល់​ការគាំទ្រ​ទៅលើ​វិស័យអ​ប់រំ សុខា​ភិបាល ​ហេដ្ឋារ​ចនាសម្ព័ន្ធ ​អភិបាល​កិច្ចល្អ ​។

ប្រភព​បន្តទៀត​ថា រថយន្ត​ដែល​ជាអំណោយ​របស់​សប្បុរស​ជនបារាំង​ដែល​ផ្តល់ឱ្យ​ មន្ទីរ​ពេទ្យប​ង្អែក​ខេត្ត ដោយ​ឥតគិត​ថ្លៃបែប​នេះ មិ​នគួរណា​ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត ​និងប្រធា​នមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត យក​ទៅ​ចតទុក​ចោល​នៅ​ក្រោម​ដើមឈើ​ បណ្តាល​ឱ្យដួល​រលំ​សង្កត់​បែប​នេះទេ​ គួរតែ​មាន​កៅ​ស៊ូឬ តង់គ្រប​ពីលើ​ឱ្យ​បាន​ល្អផង​ដែរ ។​ ពេលនេះ​ គេកំពុង​តែព្រួយ​បារម្ភ​ជំនួសមន្ទីរ​ពេទ្យ​បង្អែក​ខេត្តដែរ​ ថា បើសិន​ម្ចាស់​ជំនួយ​ឃើញ​បែបនេះ​ អាច​គេអស់​ទំនុកចិត្ត​ក្នុងការ​ជួយផ្តល់​ជំនួយ​ដល់​យើងបន្ត​ទៀត ព្រោះ​តាម​ប្រភព​ដដែល​បាន​រាយការ​ណ៍ ថា​ទម្រាំនឹ​ងបានរថយន្ត​មួយគ្រឿង​នេះ​មកដាក់​នៅក្នុងខេត្ត​យើងនេះ​ មានការ​លំបាក​ខ្លាំង ណាស់​ លុះពេល​បាន​ហើយ​បែរជា​ខ្ជីខ្ជា​បែបនេះ​ទៅវិញ ​។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​