ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជាពលរដ្ឋត្អូញត្អែរដាក់​អាជ្ញាធរថា​ ផ្លូវលំ១ខ្សែ​ខូចខាតធ្ង​ន់ធ្ងរ​ពិបាកធ្វើដំណើរ​និងដឹកក​សិផលទៅ​លក់​នៅក្រុង​ប៉ៃលិន

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ ​គេស​ង្កេត​ឃើញ ​ផ្លូវលំ​១ខ្សែ ​មាន​ប្រវែង​ប្រហែល​១៨គី​ឡូម៉ែត្រ ទទួល​រង​ការ​ខូច​ខាត​យ៉ាង​ដំ​ណំ​ មាន​ទាំង​ជង្ហុក​តូចធំ​ ស្ទើរតែ​ធ្វើដំណើ​រឆ្លង​កាត់​ទៅ​មកមិន​កើត​ ។ តែ​មិនទាន់​ឃើញ​មាន​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​ក្នុង​ស្ថាប័ន​ណាមួយ​ចេញ​មុខ ​ធ្វើការ​ជួស​​ជុល ឬសា ងសង់​ជាថ្មី​ឡើងវិញ​នោះ​ទេ បណ្តាល​ខូច​ខាត​កាន់​តែ​

ខេត្ត​ប៉ៃលិន​ ៖ ​គេស​ង្កេត​ឃើញ ​ផ្លូវលំ​១ខ្សែ ​មាន​ប្រវែង​ប្រហែល​១៨គី​ឡូម៉ែត្រ ទទួល​រង​ការ​ខូច​ខាត​យ៉ាង​ដំ​ណំ​ មាន​ទាំង​ជង្ហុក​តូចធំ​ ស្ទើរតែ​ធ្វើដំណើ​រឆ្លង​កាត់​ទៅ​មកមិន​កើត​ ។ តែ​មិនទាន់​ឃើញ​មាន​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​ក្នុង​ស្ថាប័ន​ណាមួយ​ចេញ​មុខ ​ធ្វើការ​ជួស​​ជុល ឬសា ងសង់​ជាថ្មី​ឡើងវិញ​នោះ​ទេ បណ្តាល​ខូច​ខាត​កាន់​តែ​ជ្រៅ​ទៅៗ ​ដែល​ជាហេតុធ្វើឱ្យប្រជា​ពល​រដ្ឋធ្វើដំ​ណើរ​ចេញ​ចូល ​និងដឹក​កសិផល​ទៅ​លក់​នៅ​ក្រុង​ប៉ៃ​លិន បាន​រិះគន់​យ៉ាង​ខ្លាំង​ថាគ្មាន​ចំណាត់​ការ ។​​​ផ្លូវលំ​មួយ​ខ្សែនេះ​ចេញ​ពីភូមិ​សួនអំពៅ​កើត ​សង្កាត់​ប៉ៃលិន ​ក្រុងប៉ៃ​លិន រហូត​ដល់ភូមិ​​សួស្តី ​សង្កាត់អូរ​តាវ៉ៅ​ ក្រុង​ប៉ៃលិន​ រងការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ ជង្ហុក​ក្រឡិក​ក្រឡុក​លំបាក​ក្នុង ការ​ធ្វើដំ​ណើរ​​ទៅមក ។

ប្រភពព័​ត៌មា​នពីប្រ​ជាពលរ​ដ្ឋបាន​រិះគន់​ថា ផ្លូវ​លំ១​ខ្សែដែល​មាន​ប្រវែងប្រហែល​១៨គី​ឡូម៉ែត្រ បាន​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​អស់​រយៈ​ពេល​យូរ​ឆ្នាំមក​ហើយ​ តែមិន​ឃើញ​មាន​អា ជ្ញាធរ​មូល​ដ្ឋាន​ពាក់ព័ន្ធ​ណា​អើ​ពើជួស​ជុល​ និង​ធ្វើថ្មីជូន​ពួក​គាត់ធ្វើ​ដំណើរ​ ឬដឹកក​សិផល​ទៅ​លក់​ដូរ​នៅ​ក្រុង​ប៉ៃលិន​បាន​ស្រួល​ទាល់​តែសោះ បើ​ទោះ​​​បីជា​ពួកគា​ត់ធ្លាប់​ត្អូញត្អែ​រនៅ​ចំពោះ​មុខអា​ជ្ញាធរ​មូល​ដ្ឋាន​ពីទុក្ខ​លំបាក​ក្នុងការ​ធ្វើដំ​ណើរ និង​ដឹក​ផល​ដំ​ណាំកសិកម្ម​ទៅលក់​ដូរនៅ​ក្រុងប៉ៃលិន​ យ៉ាងណា​ក៏ដោយ​ មិនទាន់​ឃើញ​មានការ​ជួស​ជុល ឬធ្វើ​ជាថ្មី​ឡើង​វិញ​នោះ​ដែរ ​។ ប្រភព​បន្តទៀត​ថា ខណៈ​ឈ្មួញយ​ករថយន្ត​ទៅដឹក​កសិផល​ដែល​គាត់​ផលិត​បាន​នៅ​ចម្ការ គេ​​តែងតែបញ្ចុះ​តម្លៃ ​ព្រោះ​ផ្លូវមាន​ការលំបាក​ក្នុងដឹក​យក​ទៅ​លក់​បន្ត ហើយ​បើ​សិន​ជាផ្លូវ​ល្អពួក​គាត់​ក៏​អាច​ដឹក​យក​ទៅលក់​ខ្លួនឯ​ងបាន​ នោះ​ពិតជា​ទទួល​ផលច្រើន​ជាក់ជា​មិនខាន​ឡើយ ​។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​