ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុង​តឺន័រ​​កំ​ពុង​បើក​តាម​ផ្លូវ​​​ដាច់​​កន្ទុយ​ចេញ​ពី​ក្បាល​​​ដោយ​សារ​ដាច់​កន្លះ​ថ្ពក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​កុង​តឺន័រ​មួយ​គ្រឿង​​បាន​​ពេល​កំពុង​បើក​បរ​បាន​ដាច់​កន្លះ​សម្រាប់​ថ្ពក់​ក្បាល​រថយន្ត​ជា​មួយ​និង​កន្ទុយ​ក្រោយ​រថយន្តបណ្តាល​ឱ្យ​កន្ទុយក្រោយ​រថយន្ត​ដាច់​ចេញ​ពី​ក្បាល​រថយន្ត​​កណ្តាល​ផ្លូវ​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី ២៨ សីហា ២០១៤​នៅ​ចំណុច​ទល់​

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​កុង​តឺន័រ​មួយ​គ្រឿង​​ពេល​កំពុង​បើក​បរ​បាន​ដាច់​កន្លះ​សម្រាប់​ថ្ពក់​ក្បាល​រថយន្ត​ជា​មួយ​និង​កន្ទុយ​ក្រោយ​រថយន្តបណ្តាល​ឱ្យ​កន្ទុយក្រោយ​រថយន្ត​ដាច់​ចេញ​ពី​ក្បាល​រថយន្ត​​កណ្តាល​ផ្លូវ​ប៉ុន្តែពុំ​បណ្តាល​ឱ្យ​ មាន​មនុស្ស​រង​របួសទេ​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី ២៨ សីហា ២០១៤​ នៅ​ចំណុច​ទល់​មុខ​ស្ថានីយ៍​ប្រេង​ឥន្ធនះ​ស៊ូគី​មិច តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កា​ត់​​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន​។​

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្ត​កុង​តឺន័រ​មួយ​គ្រឿង​ ដែល​ក្បាល​រថយន្ត​ពាក់​ស្លាក​លេខ ភ្នំ​ពេញ​3C-5324 និង​កន្ទុយ​ក្រោយ​ពាក់​ស្លាក​លេខ​ភ្នំពេញ 4A-0746 ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​ដាច់​កន្លះ​ថ្ពក់​ក្បាល​រថយន្ត​ទៅ​នឹង​កន្ទុយ​ក្រោយ​រថយន្ត​ដែល​មិន​មាន​ដឹក​ទូ​កុង​តឺន័រ​ បណ្តាល​ឱ្យ​កន្ទុយ​ក្រោយ​បាន​ដាច់​ចេញ​ពី​ក្បាល​រថយន្ត​កណ្តាល​​​ផ្លូវ ប៉ុន្តែមិន​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស​នោះ​ទេ​។

ក្រោយ​ពេល​កើត​ហេតុ​គេឃើញ​អ្នក​បើក​រថយន្ត​និង​ព្រូ​រថយន្ត​បាន​ចុះ​មក​ពិនិត្យ​មើល​​កន្លែង​ដែល​ដាច់​កន្លះ​ថ្ពក់​នោះ​ផង​ដែរ​។