ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ថៃ​មួយ​ប្រកាស​ថា​មិន​អាច​កាត់ទោស​លោក​អាប់​ភី​ស៊ី​ត និង​ស៊ូ​ថេ​ប

9 ឆ្នាំ មុន

តុលាការ​ថៃ​មួយ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨ សីហា ថា ពុំ​មាន​សមត្ថកិច្ច​កាត់ទោស​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​អាប់​ភី​សី​ុ​ត វេចា​ជីវ៉ា និង​អតីត​ឧប​នាយក​រដ្ឋមន្ត្រី​លោក​ស៊ូ​ថេ​ប ធឿ​ក​ស៊ូ​បាន មេដឹកនាំ​បាតុកម្ម​ប្រឆាំង នឹង​លោកស្រី យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា ធ្វើ​ឱ្យ​កក្រើក​ប្រទេស​ថៃ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ពី​បទចោទប្រកាន់​សម្លា.ប់​មនុស្ស​រួច​ហើយ​បង្ក្រាប​ដោយ​បង្ហូរឈាម​ពួក​បាតុករ​អាវ​ក្រហម កាលពី​ឆ្នាំ​២០១០ ។ ការ​បង្ក្រាប​នេះ​បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់

តុលាការ​ថៃ​មួយ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨  សីហា ថា ពុំ​មាន​សមត្ថកិច្ច​កាត់ទោស​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​អាប់​ភី​សី​ុ​ត វេចា​ជីវ៉ា និង​អតីត​ឧប​នាយក​រដ្ឋមន្ត្រី​លោក​ស៊ូ​ថេ​ប ធឿ​ក​ស៊ូ​បាន មេដឹកនាំ​បាតុកម្ម​ប្រឆាំង នឹង​លោកស្រី យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា ធ្វើ​ឱ្យ​កក្រើក​ប្រទេស​ថៃ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ពី​បទចោទប្រកាន់​សម្លាប់​មនុស្ស​រួច​ហើយ​បង្ក្រាប​ដោយ​បង្ហូរឈាម​ពួក​បាតុករ​អាវ​ក្រហម កាលពី​ឆ្នាំ​២០១០ ។ ការ​បង្ក្រាប​នេះ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៩០​នាក់ និង​របួស​១.៩០០​នាក់ ភាគច្រើន​ជា​ពួក​បាតុករ ។

ខណៈ​ដែល​បណ្ដា​រដ្ឋ​អាជ្ញា​យល់​ថា លោក​ស៊ូ​ថេ​ប និង​លោក​អាប់​ភី​ស៊ី​ត ត្រូវ​មានទោស​ពី​បទ​សម្លាប់​មនុស្ស​និង​រំលោភ​បំពាន​អំណាច ហើយ​អនុញ្ញាត​ឱ្យ​កងទ័ព​បាញ់​គ្រាប់​ពិត​លើ​ពួក​បាតុករ ដែល​អ្នក​ទាំង​ពីរ​បដិសេធ តុលាការ​ព្រហ្មទណ្ឌ​ក្រុង​បាងកក​ដែល​ជនជាប់ចោទ​ទាំង​២​បង្ហាញមុខ ទីបំផុត​ប្រកាស​ថា​ខ្លួន​គ្មាន​សមត្ថកិច្ច ។ បណ្ដា​ចៅក្រម​របស់​តុលាការ​នេះ​អះអាង​ថា អ្នក​ដែល​អាច​កាត់ទោស​បណ្ដា​សមាជិក​រដ្ឋាភិបាល​មាន​តែ​តុលាការ​ព្រហ្មទណ្ឌ​ពិសេស​របស់​តុលាការ​កំពូល​ប៉ុណ្ណោះ ៕