ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ស្រា​បៀរ​លី​អូ​នៅ​រេញ CTN ស្អែក​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​7 ហើយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​ឈាន​ទៅ​ដណ្តើម​ខ្សែក្រវាត់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន នា​ថ្ងៃ​សៅរ៍ ទី​៣០ សីហា​ស្អែក​នេះ ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៧ ហើយ​។ កីឡាករ​រឿ​ម វណ្ណៈ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ទេស សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ចំណែក​កីឡាករ​សេក រតនា មក​ពី​ក្លិប​សឹក​រង​ខេត្តសៀមរាប ជួប​ប្រកួត​ជាមួយ​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​ឈាន​ទៅ​ដណ្តើម​ខ្សែក្រវាត់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន នា​ថ្ងៃ​សៅរ៍ ទី​៣០ សីហា​ស្អែក​នេះ ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៧ ហើយ​។ កីឡាករ​រឿ​ម វណ្ណៈ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ទេស សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ចំណែក​កីឡាករ​សេក រតនា មក​ពី​ក្លិប​សឹក​រង​ខេត្តសៀមរាប ជួប​ប្រកួត​ជាមួយ​កីឡាករ​អឹុង បូ​រ៉ា មក​ពី​ក្លិប​គជសារ​កីឡា ។

រវាង​រឿ​ម វណ្ណៈ និង ទេស​សំខាន់ ប្រកួត​បាន​២​លើក​ម្នាក់​រួច​មក​ហើយ ប៉ុ​ន្តែ​លទ្ធផល​មិន​ដូច​គ្នា​ទេ ដោយ​រឿ​ម វណ្ណៈ ឈ្នះ​១​លើក ចាញ់​១​លើក រីឯ​ទេស សំខាន់ ឈ្នះ​ទាំង​២​លើក ហើយ​លើក​នេះ​មិនដឹង​ថា ជ័យជម្នះ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​អ្នក​ណា​នោះ​ទេ ។

រឿ​ម វណ្ណៈ ចលនា​នៃ​ការ​វាយ​ចេញ ទោះបី​រហ័ស​បន្តិច​មែន​ទាំង​ការ​ប្រើ​ស្នៀត​ដៃ និង​ការ​ប្រើ​ស្នៀត​ជើង ប៉ុន្តែ​គេ​មានចិត្ត​ឆាប់​ឆេវឆាវ​បន្តិច ។ ម្យ៉ាងវិញទៀត ការ​មក​ជួប​ទេស សំខាន់ លើក​នេះ​គេ​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ដោយសារ​គេ​ចាញ់​ប្រៀប​កម្ពស់​គូប្រកួត​។ ម្យ៉ាង​ទេស សំខាន់ ចេះ​ប្រើ​ស្នៀត​កែង និង​ជង្គង់​បាន​យ៉ាង​ស្ទាត់ជំនាញ ប៉ុ​ន្តែ​រាល់​ការ​វាយ​ចេញ គឺ​មិនសូវ​ជា​រហ័សរហួន​ប៉ុន្មា​ន​ឡើយ ឯ​ចិត្ត​ក៏​មិន​សឿង​ទៀត ។ ដូច្នេះ​ចាំ​មើល​គូ​នេះ នរណា​ខ្លាំង​ជាង​នរណា ?

ចំណែក​សេក រតនា និង​អឹុ​ង បូ​រ៉ា វិញ​នោះ ប្រកួត​បាន​២​លើក​ម្នាក់​រួច​មក​ហើយ ប៉ុន្តែ​លទ្ធ​ផ្ទុយ​គ្នា​ស្រឡះ ដោយ​សេក រតនា ចាញ់​ទាំង​២​លើក ឯ​អឹុង បូ​រ៉ា ឈ្នះ​ទាំង​២​លើក ។ តាម​រយៈ​លទ្ធផល​នេះ គេ​អាច​វាយតម្លៃ​បាន​ថា សេក រតនា ច្បាស់​ជា​ទៅ​មិន​រួច​ជាមួយ អឹុង បូ​រ៉ា ឡើយ ។ ទាំង​អស់នេះ​គ្រាន់តែ​ជា​ការ​វិភាគ​ក្រៅផ្លូវការ​ប៉ុ​ណ្ណោះ ឯ​លទ្ធផល​ពិតប្រាកដ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្តែង​ប៉ុ​ណ្ណោះ ៕