ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ប្រេង​របស់​អីុ​រ៉ា​ក់​ធ្លាក់​ចុះ​ក្នុង​ខែសីហា

9 ឆ្នាំ មុន

ទីក្រុង​ទ្បុ​ង ៖ ប្រភព​ពី​ឧស្សាហកម្ម​បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ប្រេង​ពី​តំបន់​ភាព​ខាងត្បូង​ប្រទេស​អីុ​រ៉ា​ក់ នៅ​ក្នុង​ខែសីហា​នេះ បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​១៤០.០០០​បារ៉ែល ក្នុង​មួយ​ថ្ងៃ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ការ​សម្រេច​បាន​កម្រិត​ខ្ពស់​កាលពី​ខែឧសភា ។

តាម​ទិន្នន័យ​ដឹក​ជញ្ជូន​ក្នុង​រយៈពេល​២៦​ថ្ងៃ​សម្រាប់​ខែសីហា​នេះ ដែល​បាន​តាមដាន​ដោយសារ​ព័ត៌មាន Reuters បង្ហាញ​ថា ការ​នាំ​ចេញ​ប្រេង​ពី​តំបន់​ភាគ​ខាងត្បូង​អីុ​រ៉ា​ក់ស​ម្រេច​បានជា​មធ្យម​២,៣​លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃ​ធ្លាក់​ចុះ​ពី​បរិ​មា​២,៤៤​លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃ​នៅ​ខែកក្កដា ប៉ុន្តែ​ខ្ពស់​ជាង​ចំនួន​ដែល​បាន​កំណត់​២,២២​លាន​បារ៉ែល នៅ​ក្នុង​កម្មវិធី​ដឹក​ជញ្ជូន​ជាបឋម​សម្រាប់​ខែសីហា ។

ទោះជា​យ៉ាងណា ការ​ផ្គត់ផ្គង់​ប្រេង​របស់​អីុ​រ៉ា​ក់ ត្រូវ​បាន​រក្សា​ទុក​ដោយសារ​តែ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច និង​ភ្លើងសង្គ្រាម​ប៉ុន្មាន​ទសវត្សរ៍​នេះ ។ ពោល​គឺ​វិស័យ​នេះ​បាន​និង​កំពុង​តែ​ពង្រីក​ផលិតកម្ម​នៅ​តំបន់​ភាគ​ខាងត្បូង ចាប់តាំងពី​ក្រុមហ៊ុន​ជា​ច្រើន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ក្នុង​សេវាកម្ម​ជា​ច្រើន​ជាមួយនឹង​រដ្ឋាភិបាល​ទីក្រុង​បា​ដា​ត កាលពី​ឆ្នាំ​២០១០ ។ រីឯ​ការ​នាំ​ចេញ​ប្រេង​ពី​កំពង់​ផែ​ខាងជើង និង​ខាងត្បូង​របស់​អីុរ៉ា​ក់ស​ម្រេច​បាន​២,៨​លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃ​នៅ​ខែកុម្ភៈ ។ ប៉ុន្តែ​ការ​នាំ​ចេញ​ប្រេង​ឆៅ​ពី​តំបន់ Kirkuk នៃ​ភាគ​ខាងជើង​ប្រទេស បាន​បិទទ្វារ​ចាប់តាំងពី​ថ្ងៃ​ទី​២ មីនា ដោយសារ​តែ​ការ​វាយប្រហារ​លើ​ទុយោ​បង្ហូរ​ប្រេង​ទៅ​ប្រទេស​តួ​គី ៕