ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចូល​ទំនិញ​របស់​ហ្វ៊ី​លី​ពី​ន​ធ្លាក់​ចុះ​3,6%

9 ឆ្នាំ មុន

ម៉ានីល ៖ តាម​ទិន្នន័យ​ថ្មី​មួយ​របស់​អាជ្ញាធរ​ស្ថិតិ​ជាតិ​បង្ហាញ​ថា ការ​នាំ​ចូល​ទំនិញ​របស់​ប្រទេស​ហ្វ៊ី​លី​ពី​ន​បន្ត​ធ្លាក់​ចុះ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៤ គឺ​ប្រមាណ​ជា​៣,៦%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​បាន​កែសម្រួល​៤%​កាលពី​ខែឧសភា ។

ម៉ានីល ៖ តាម​ទិន្នន័យ​ថ្មី​មួយ​របស់​អាជ្ញាធរ​ស្ថិតិ​ជាតិ​បង្ហាញ​ថា ការ​នាំ​ចូល​ទំនិញ​របស់​ប្រទេស​ហ្វ៊ី​លី​ពី​ន​បន្ត​ធ្លាក់​ចុះ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៤ គឺ​ប្រមាណ​ជា​៣,៦%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​បាន​កែសម្រួល​៤%​កាលពី​ខែឧសភា ។

ការ​ចំណាយ​ប្រាក់​ក្នុង​ការ​នាំ​ចូល​ទំនិញ​ពី​បរទេស​បាន​ធ្លាក់​ចុះ​មក​នៅ​៤,៧២​ពាន់​លាន​ដុល្លារ ក្នុង​ខែមិថុនា ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៣ ចំណាយ​អស់​៤,៩០​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ។ រីឯ​ការ​នាំ​ចូល​បន្ថែម​សម្រាប់​ឆមាស​ដំបូង​នេះ​បាន​កើតឡើង​៥,៤%​ឬ​៣១,៣៥​ពាន់​លាន​ដុល្លារ​ពី​បរិមាណ​២៩,៧៥​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំទៅ ។

អាជ្ញាធរ​ស្ថិតិ​ជាតិ​បាន​បញ្ជាក់​ថា លទ្ធភាព​អវិជ្ជមាន​នៃ​ការ​នាំ​ចូល​ទំនិញ​សម្រាប់​ខែមិថុនា គឺ​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចូល​មុខទំនិញ​៣​ប្រភេទ ក្នុង​ចំណោម​លំដាប់​កំពូល​ទាំង​១០ រួម​មាន សម្ភារ​និង​គ្រឿងយន្ត​ឧស្សាហកម្ម ផលិតផល​អេ​ឡិច​ត្រូ​និក និង​អាហារ​ផ្សេង​ៗ​ក៏​ដូច​ជា សត្វពាហនៈ ។ ក្នុង​នោះ​តម្លៃ​ទឹកប្រាក់​នាំ​ចូល​សម្ភារ​និង​គ្រឿងយន្ត​ឧស្សាហកម្ម​ធ្លាក់​ចុះ​៣២,៩% ឬ​២១១,៩៧​លាន​ដុល្លារ​ធៀប​នឹង​បរិមាណ​៣១៥,៨១​លាន កាលពី​ឆ្នាំ​២០១៣​។ ការ​នាំ​ចូល​ផលិតផល​គ្រឿង​អេ​ឡិច​ត្រូ​និក​រួញ​ខ្លី​២២% ឬ​១,០៩៧​ពាន់​លាន​ដុល្លារ ។ ចំណែក​ចំណីអាហារ​ផ្សេង​ៗ និង​សត្វពាហនៈ​សម្រេច​បាន​ទឹកប្រាក់​១៥៦,២៣​លាន​ដុល្លារ ធ្លាក់​ចុះ​៣,៣% ពី​បរិមាណ​១៦១,៦៤​លាន​ដុល្លារ ។

គួរ​បញ្ជាក់​ថា ប្រទេស​ចិន​នៅ​តែ​ជា​ប្រភព​នៃ​ការ​នាំ​ចូល​ច្រើន​ជាងគេ​របស់​ហ្វ៊ី​លី​ពី​ន​ជាមួយ​ភាគហ៊ុន​១៧,២% ដែល​មាន​តម្លៃ​ទឹកប្រាក់​៨០៩,៦៤​លាន​ដុល្លារ ។ ប្រភព​ធំ​ៗ​ដទៃ​ទៀត​រួម​មាន កូរ៉េ​ខាងត្បូង ជប៉ុន និង​សហរដ្ឋអាមេរិក​៕