ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោសជន​ជាប់ចោទ​ប្រុស​ស្រី​២នាក់​ លួច​ពង្រត់​ក្មេង​ស្រី​គ​.​ថ្លង់​ពី​អង្គការ​​កុមារ​កំព្រាទៅ​​បម្រើ​ផ្លូវភេទ​ ដាក់​ពន្ធនាគារ​ម្នាក់​ៗ១៥​ឆ្នាំ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​លោក​តាំង ស៊ុន​ឡាយ ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​​ថ្ងៃ​ទី​២៨ ​សីហា ​២០១៤ នេះបាន​ប្រកាស​សាលក្រម​ផ្តន្ទាទោសជនជាប់ចោទ​ឈ្មោះ ឯម សុភា ភេទ​ស្រី អាយុ​៤៤ឆ្នាំ និង​ឈ្មោះ​វ៉ា​ន់ ចាន់ ភេទ​ប្រុស អាយុ២៨ឆ្នាំ ដាក់​ពន្ធនាគារ​ម្នាក់​ៗ១៥​ឆ្នាំ​ និង​រួម​គ្នា​សង​សំណង​១០​លាន​រៀល​ដល់​កុមារី​រង​គ្រោះ​​ពី​បទ​ជួញដូរ​កុមារ​ក្រោម​អាយុ​១៥​ឆ្នាំ​។

តុលាការ​បាន​បញ្ជាក់​ថា ​ការ​សម្រេច​របស់​តុលាការ​ធ្វើ​ឡើង​ បន្ទាប់​ពី​តុលាការ​រក​ឃើញ​កំហុស​ពួក​គេ​ក្នុង​សំណុំរឿង​លួច​ពង្រត់​ក្មេង​ស្រី​អាយុ​១៣ឆ្នាំ​ដែល​​​គ.​ថ្លង់​ និង​មាន​ផ្ទុកមេរោគ​អេ​ដស៍ ចេញពី​អង្គការ​ថែទាំ​កុមារ​កំព្រា​ និង​ផ្ទុកមេរោគ​អេ​ដស៍ កាលពី​ខែមិថុនា ​២០១៣​កន្លង​ទៅ​ ​។

សូម​បញ្ជាក់​ថា កុមារី​រង​គ្រោះ​ឈ្មោះ ស​.​ន អាយុ​១៣​ឆ្នាំ ជា​ក្មេង​កំព្រា​ឪពុក ​ម្តាយ​តាំង​តែ​ពី​នាង​មាន​អាយុ​ជិត​៥​ឆ្នាំ​ និង​មាន​ជំងឺ​តាំងពី​កំណើត ហើយ​ម្តាយ​ឪពុក​នាង​ស្លាប់​នៅ​ក្នុង​ខេត្ត​កោះកុងដោយសារ​ជំ​អឺ​អេ​ដស៍​ដែរ​។ ​​អ្នក​ជិតខាង​របស់​នាង​​បាន​យក​នាង​មក​ឲ្យ​ស្នាក់​នៅ​ជាមួយ​អង្គការ​ក្តី​សង្ឃឹម​ថ្មី​នៃ​កុមារ​កម្ពុជា​ជា​អាណាព្យាបាល​ទី​២​របស់​នាង​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ និង​ក្រោយមក​បញ្ជូន​មក​ខេត្តកណ្តាល​ដើម្បី​ឲ្យ​នាង​បាន​ចូល​រៀន​ក្នុង​សាលា​គ​ថ្លង់​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព