ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ស៊ើបអង្កេត​ប្រឆាំង​លោក​ម័​រ​ស៊ី សង្ស័យ​ផ្ដល់​ឯកសារ​សន្ដិសុខ​ដល់​កា​តា

9 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អេ​ហ្ស៊ី​ប MENA គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៧ សីហា ថា ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​លើ​អតីត​ប្រធានាធិបតី​អ៊ិ​ស្លា​ម​និយម ត្រូវ​កងទ័ព​ផ្ដួលរំលំ​លោក ម៉ូ​ហា​ម៉េ​ដ ម័​រ​ស៊ី ដែល​ជាប់​សង្ស័យ​ពី​បទ​ផ្ដល់​ឱ្យ​ប្រទេស​កា​តា​នូវ​បណ្ដា​ឯកសារ​ទាក់ទិន​នឹង​សន្ដិសុខ​ជាតិ​របស់​អេហ្ស៊ីប។

លោក​ម័​រ​ស៊ី ទទួល​ការ​កាត់ទោស​ប្រហារជីវិត​រួច​ហើយ ក្នុង​រឿង​ចោទប្រកាន់​ជា​ច្រើន ហើយ​ចាប់តាំងពី​លោក​ត្រូវ​ផ្ដួលរំលំ និង​ចាប់ខ្លួន​នា​ខែកក្កដា ឆ្នាំ​២០១៣ មក ពួក​អ្នកគាំទ្រ​លោក​ជា​គោលដៅ​នៃ​ការ​បង្ក្រាប​បង្ហូរឈាម​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​១៧ ៤០០​នាក់​។ អតីត​ប្រធានាធិបតី​រូប​នោះ​ឥឡូវ​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ផ្ដល់​ឱ្យ​ប្រទេស​កា​តា​តាម​រយៈ​ទូរទស្សន៍​អាល់​ហ្សា​ហ្ស៊ី​រ៉ា របស់​ប្រទេស​នោះ​នូវ​ឯកសារ​ទាំងឡាយ​ដែល​ទាក់ទិន​ដល់​សន្ដិសុខ​ជាតិ​អេ​ហ្ស៊ី​ប ពេល​លោក​កាន់​តំណែង​ប្រធានាធិបតី​ដែល​បែប​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​របស់​ប្រទេស ។

ទំនាក់ទំនង​រវាង​អេ​ហ្ស៊ី​ប​និង​កា​តា មាន​ភាព​ល្អក់កករ​យ៉ាង​ខ្លាំង ក្រោយ​ការ​ទម្លាក់​លោក​ម័​រ​ស៊ី ហើយ​អាជ្ញាធរ​អេ​ហ្ស៊ី​ប​បរិហារ​ចំពោះ​ការ​គាំទ្រ​របស់​ប្រទេស​អ្នកមាន​នោះ​ចំពោះ​ក្រុម​បងប្អូន​អ៊ិ​ស្លា​ម ខណៈ​កា​តា​តែង​ថ្កោលទោស​ការ​បង្ក្រាប​ពួក​អ្នកគាំទ្រ​លោក​ម័​រ​ស៊ី​។ ចំណែក​ទូរទស្សន៍​អាល់​ហ្សា​ហ្ស៊ី ក៏​ត្រូវ​បាន​អាជ្ញាធរ​អេ​ហ្ស៊ីប​បង្ក្រាប​ដែរ​ដោយ​អ្នកកាសែត​៣​នាក់​របស់​ទូរទស្សន៍​នេះ​ត្រូវ​ចាប់​ឃុំឃាំង​នៅ​អេ​ហ្ស៊ី​ប រួច​ទទួល​ការ​កាត់ទោស​កាលពី​ខែ ឧសភា ឱ្យ​ជាប់គុក​ពី​៧​ទៅ​១០​ឆ្នាំ​ក្រោយ​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ជួយ​ក្រុម​បងប្អូន​អ៊ិ​ស្លា​ម​ដោយ​ផ្សាយ​ព័ត៌មាន​បំផ្លើស​នានា ៕