ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​​រោងចក្រ​កាត់ដេរ​ជី​ន​យី​ហ្គា​មែន​មក​ភ្នំពេញ​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរា​គន៍​ពី​សម្តេច​តេ​ជោ​ហ៊ុ​ន​ សែន

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​កម្មការិនី​រោ​ង​ចក្រ​កាត់ដេរ​ជី​ន​យី​ហ្គា​មេន​​ដែល​មាន​ទីតាំង​តាម​បណ្តោយ​ ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ចំការ​ចេក ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ខេត្ត​កំពង់​ឆ្នាំង​ ចំនួន​៦០​នាក់តំណាង​ឱ្យ​កម្មករ​ជាង​៣​ពាន់​នាក់​​បាន​​នាំ​គ្នា​ជិះ​រថយន្ត​មក​មុខ​វត្ត​បុ​ទម​វ​តី្ត​កាល​ពី​វេលា​ម៉ោង​​១១​ព្រឹក​ ថ្ងៃ​ទី​២៨ ​សីហា ២០១៤ ដើម្បី​ដាក់​ញត្តិ​ និង​សុំ​កិច្ច​អន្តរាគមន៍​ពី​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែន​ បន្ទាប់​ពី​ធ្វើ​កូដ​កម្ម​អស់​រយៈ​ពេល​៣​សប្តាហ៍​មក​ហើយ​​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​។

​កម្មការិនី​រោងចក្រ​ជី​នយី​ហ្គា​មេន​មួយ​រូប​និយាយ​ក្នុង​ន័យ​សុំ​មិន​បង្ហាញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា អស់​រយៈពេល​បី​ស​ប្តា​ហ៍​មក​ហើយ​ដែល​កម្មករ​-កម្មការិនី​ជាង​៣​ពាន់​នាក់​នៅ​រោងចក្រ​ជី​នយី​ហ្គា​មេន​​បាន​ផ្ទុះ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​១៧​ចំណុច​ពី​ភាគី​ម្ចាស់​រោងចក្រ ​ក្នុង​នោះ​សុំ​ឲ្យ​បញ្ឈប់​ប្រធាន​រដ្ឋបាល​។ ​ប៉ុន្តែ​​បែរជា​ទទួល​បាន​មក​វិញ​នូវ​ការ​គំរាម​គំ​ហែង​ពី​សមត្ថកិច្ច​ចំរុះ​ស្រុក​ខេត្ត​ ទំនងជា​បាន​លាប​សក្កា​រៈពី​ម្ចាស់​រោងចក្រ​ហើយ​មើលទៅ ។

កម្មការិនី​រូប​នោះ​បន្ត​ថា ដោយ​អស់សង្ឃឹម​ទៅ​លើ​អាជ្ញាធរ​ដែនដី​ខេត្តកំពង់ឆ្នាំង​ទើប​នៅ​ថ្ងៃ​ទី​២៤ ​សីហា​ ​២០១៤ ​កម្មករ​ប្រមាណ​ជា​៧០០​នាក់​បាន​នាំ​គ្នា​ខ្លះ​ធ្វើ​ដំណើរ​តាមរថយន្ត ខ្លះ​ទៀត​តាម​រ៉ឺម៉ុ​ក់​ម៉ូតូ​ ក្រោម​ការ​គំរាម​ពី​សមត្ថកិច្ច​តាម​ផ្លូវជាតិ​លេខ​៥​ តែ​ទោះ​ជាយ៉ា​ង​ណា​នៅ​វេលា​ម៉ោង​ជាង​១១​​​ថ្ងៃ​ដដែល ​កម្មករ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ ​ហើយ​ត្រូវ​បាន​ក្រសួង​ការងារ​ចាត់តាំង​លោក​វង្ស សុវណ្ណ អគ្គលេខាធិការ​រង​នៃ​គ​ណៈកម្ម​ការ​សំរាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​ចុះ​ដោះស្រាយ​ជាមួយ​ភាគី​រោងចក្រ​ដោយ​មានការ​ចូលរួម​តំណាង​កម្មករ​ផង​ដែរ​។

នៅ​វេលា​ម៉ោ​ង​០៩ ​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៦​ សីហា លោក​វង្ស សុវណ្ណ អគ្គលេខាធិការ​រង​នៃ​គ​ណៈកម្ម​ការ​សំរាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​-បាតុកម្ម​បាន​មក​ដល់​រោងចក្រ​កាត់ដេរ​ជី​ន​យី​ហ្គា​មេន​ ហើយ​បាន​ចូល​ជួប​ម្ចាស់​រោងចក្រ​នោះ​តែ​ម្នាក់ឯង​ដោយ​គ្មាន​វត្តមាន​តំណាង​កម្មករ​ចូលរួម​ឡើយ​។ ​រហូត​ដល់​ម៉ោង​ជិត​៣​រសៀល​​​ថ្ងៃ​ដដែលទើប​ឃើញ​លោក​វង្ស សុវណ្ណ ចេញ​មក​វិញ​ដោយ​មិន​បាន​ប្រាប់​កម្មករ​ពី​លទ្ធផល​នៃ​ការ​ជួប​គ្នា​នោះ​ទេ គឺលោកបានឡើង​ជិះ​រថយន្ត​ទៅ​ភ្នំពេញបាត់​។

តំណាង​កម្មករ​បាន​លើក​ឡើង​ថា ដោយ​មើលឃើញ​ និង​អស់សង្ឃឹម​ទៅ​លើ​ក្រសួង​ពាក់ព័ន្ធ​ទើប​កម្មករ​ចំនួន​៦០​នាក់​តំណាង​ឲ្យ​កម្មករ​ជាង​៣​ពាន់​នាក់​នាំ​គ្នា​ជិះ​រថយន្ត​មក​កាន់​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​ហ៊ុន ​សែន ​(​មុខ​វត្ត​បុ​ទម​វ​តី្ត​)​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​ដើម្បី​ដាក់​ញត្តិ​ជូន​សម្តេច​តេ​ជោ​ជួយ​អន្តរាគមន៍​​​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព