ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ថា​នឹង​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​បំផ្លាញ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​ឡើយ

9 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក ណា​វ៉ាស សារី​ហ្វ ថ្លែង​កាលពី​ថ្ងៃ​ទី​២៧ សីហា នៅ​ក្នុង​សភា​ថា ទោះបីជា​បាតុកម្ម​នានា​នៅ​ទីក្រុង​អីុ​ស្លា​ម៉ា​បា​ដ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ក្តី ក៏​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន នឹង​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​បំផ្លាញ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​ដែរ ។

ការ​អះអាង​នេះ​របស់​លោក សារី​ហ្វ ធ្វើ​ឡើង​ក្រោយ​ការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ពាន់​នាក់​ធ្វើ​បាតុកម្ម​ដោយ​មេដឹកនាំ​ប្រឆាំង​២​រូប​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​លាលែង​ចេញពី​តំណែង ។ អតីត​ជើងឯក​កីឡា Cricket លោក​អីុ​ម រ៉ា​ម​ខាន់ ប្រមុខ​គណបក្សប្រឆាំង PTI ថ្លែង​ថា ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំទៅ​មិ​ញ​ដែល​លោក​សារី​ហ្វ ជា​អ្នក​ឈ្នះ ពោរពេញ​ដោយ​ការ​ក្លែងបន្លំ ។ ចំណែក​លោកតា​ហៀ អ៊ុ​ល​កា​ឌ្រី អ្នក​ទទួលខុសត្រូវ​ខាង​សាសនា​ម្នាក់​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​បណ្តា​អ្នកគាំទ្រ​លោក​នៅ​ទីក្រុង​អីុ​ស្លា​ម៉ា​បា​ដ រយៈពេល​២​ស​ប្តា​ហ៍​កន្លង​មកនេះ​ដែរ រួច​បញ្ជាក់​ពី​បំណង​ចង់​ធ្វើ​បដិវត្តន៍​មួយ ។

លោក សារី​ហ្វ បដិសេធ​ការ​អំពាវនាវ​ឱ្យ​លោក​ចាក​ចេញពី​តំណែង ដោយ​អះអាង​ថា គណបក្ស​ភាគច្រើន​ក្នុង​សភា​នៅ​តែ​គាំទ្រ​ចំពោះ​រដ្ឋាភិបាល​លោក ។ លោក​អះអាង​ថា យើង​នឹង​ប្រយុទ្ធ​ពុះពារ​គ្រប់​ឧបសគ្គ​តាម​មាគ៌ា​ប្រជាធិបតេយ្យ ។

បាតុកម្ម​របស់​ពួក​ប្រឆាំង​ធ្វើ​ឱ្យ​ស្ទះ​ដល់​សកម្ម​ភា​ប​ធម្មតា​របស់​រដ្ឋធានី ហើយ​តុលាការ​កំពូល​របស់​ប្រទេស​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ទី​២៧ សីហា ឱ្យ​អាជ្ញាធរ​បំបែក​បាតុកម្ម​ចេញពី​តាម​ដង​វិ​ថី នា​ថ្ងៃ​ទី​២៨ សីហា ៕