ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ក្រុង​តា​ខ្មៅ​ឃាត់​ខ្លួន​អ្នក​កត់​កន្ទុយ​លេខ​២​នាក់​នៅក្បែរ​ផ្សារ​តា​ខ្មៅ និង​ផ្សារ​កាច់​ជ្រុង​

9 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ នគរ​បាល​យុត្តិ​ធម៌ក្រុង​តា​ខ្មៅ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ សីហា ២០១៤ បាន​ឃាត់​ខ្លួន​ស្ត្រី​អ្នក​កត់​កន្ទុយ​លេខ​២​នាក់​នៅ​ក្បែរ​ផ្សារ​តា​ខ្មៅ​ចាស់ និង​ផ្សារ​កាច់​ជ្រុង​ ស្ថិត​នៅ​សង្កាត់​តា​ខ្មៅ​ចាស់ ក្រុង​តា​ខ្មៅ​ ដក​ហូត​វត្ថុ​តាង​មួយ​ចំនួន​នាំ​ទៅ​អធិការ​ដ្ឋាន​នគរ​បាល​ដើម្បី​សាក​សួរ ។

លោក​ស៊ឹម ប៊ុត​បណ្ឌិត​ អធិការ​នគរ​បាល​ក្រុង​តា​ខ្មៅ​បាន​ឱ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន ១-ឈ្មោះថន ឆៃ​វ៉ាត ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ស្វាយ​រលំ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង ជា​អ្នក​កត់​កន្ទុយ​លេខ​នៅ​ផ្សារ​កាច់​ជ្រុង​ ស្ថិត​ក្នុង​ភូមិ​សំរោង​ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​ និងម្នាក់​ទៀត​ឈ្មោះ​ផេង ជូរ ភេទ​ស្រី អាយុ​៤០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅចាស់​។

លោក​អធិការ​បន្ត​ថា វត្ថុតា​ងដែល​ដក​ហូត​បាន​ពី​ស្ត្រី​អ្នកកត់​កន្ទុយ​លេខ​រួម​មាន​សេរីលទ្ធ​ផល​ឆ្នោត​ចំនួន​៣​ដុំ ម៉ាស៊ីន​គិត​លុយ​៥​គ្រឿង ​ក្រដាស​កត់​កន្ទុយ​លេខ​ លុយ​ខ្មែរ​៣៤៨.១០០​រៀល តុ​ឈើ​១ តុ​ដែក​១ និង​កៅ​អី​៥៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព