ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំហើញ​ច្បាស់ មិន​ត្រូវការ​វ៉ែនតា មិន​ត្រូវការ​ខន់​ថែ​កឡិន មិន​មាន​ផលវិបាក​ផ្សេង​ៗ

9 ឆ្នាំ មុន

នៅ​ទូ​ទាំង​ពិភពលោក មនុស្ស​ប្រហែល​៨០០​លាន​នាក់ ទៅ​២,៣​ពាន់​លាន​នាក់ មាន​ជំងឺ​មី​ញ៉ូប ឬ​ងងឹត​ឆ្ងាយ ដោយ​មាន​អត្រា​ប្រេ​វ៉ាឡង់​នៅ​អាស៊ី​ឡើង​ដល់​៧០​%ទៅ​៩០%​។

បញ្ហា​ជាមួយ​វ៉ែនតា និង​ខន់​ថែ​កឡិន

នៅ​ទូ​ទាំង​ពិភពលោក មនុស្ស​ប្រហែល​៨០០​លាន​នាក់ ទៅ​២,៣​ពាន់​លាន​នាក់ មាន​ជំងឺ​មី​ញ៉ូប ឬ​ងងឹត​ឆ្ងាយ ដោយ​មាន​អត្រា​ប្រេ​វ៉ាឡង់​នៅ​អាស៊ី​ឡើង​ដល់​៧០​%ទៅ​៩០%​។

បញ្ហា​ជាមួយ​វ៉ែនតា និង​ខន់​ថែ​កឡិន
វ៉ែនតា និង​ខន់​ថែ​កឡិន គឺជា​មធ្យោបាយ​បុរាណ​នៃ​ការ​កែតម្រូវ​បញ្ហា​បង្វែរ​ពន្លឺ​។

ទោះជា​យ៉ាងណា​ក៏​ដោយ វិធី​ទាំងនេះ​អាច​បង្ក​ការ​រំខាន​សម្រាប់​អ្នកលេង​កីឡា ឬ​អ្នកមាន​អាជីព​ប្រើប្រាស់​រាង​កាយ ដែល​ទាមទារ​នូវ​គំហើញ​ល្អ ឧទាហរណ៍ បុគ្គលិក​យោធា និង​អ្នកលេង​កីឡា​ដ៏​ងប់​ង​ល់​។

វ៉ែនតា​អាច​ធ្វើ​ឱ្យ​មិន​ស្រួល​ក្នុង​ខ្លួន និង​កំហិត​គំហើញ​ពី​ចំហៀង ហើយ​បុគ្គល​មួយ​ចំនួន​ក៏​អាច​មាន​អារម្មណ៍ និង​ហាក់ដូចជា​មិនសូវ​ទាក់ទាញ និង​មាន​ទំនុកចិត្ដ​នៅ​ក្នុង​អាជីព និង​ជីវិត​ក្នុង​សង្គម​របស់​ខ្លួន​។

ខន់​ថែ​កឡិន​ផ្ដល់​គំហើញ​ជុំវិញ​បាន​ល្អ​ជាង ប៉ុន្ដែ​អ្នក​ប្រើ​អាច​ប្រឈម​ទៅ​នឹង​ការ​រលាក​កញ្ចក់ភ្នែក​។ ខន់​ថែ​កឡិន ក៏​មិន​សម​ស្រប​ផង​ដែរ ​ចំពោះ​កីឡា​ក្នុង​ទឹក ដោយសារ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រោគ​។

ការ​វះកាត់​បង្វែរ​ពន្លឺ​ដោយ​ឡាស៊ែរ
បច្ចុប្បន្ន មាន​វិធីសាស្ដ្រ​ជា​ច្រើន​ក្នុង​ការ​កែតម្រូវ​កំហុស​បង្វែរ​ពន្លឺ តាម​ការ​ព្យាបាល​ដោយ​ឡាស៊ែរ​។

ការ​ព្យាបាល​ទាំងនេះ​ផ្ដល់​នូវ​លទ្ធផល​គំហើញ​ល្អ ដោយ​មាន​ហានិភ័យ​តិចតួច​សម្រាប់​ការ​ព្យាបាល​ជំងឺ​មី​ញ៉ូប អា​ស្ទី​ម៉ាត ជំងឺ​ងងឹត​ជិត និង​រួម​មាន ៖
១. ការ​វះកាត់​ផ្ទៃ​ខាងក្រៅ​តាម​វិធី​ជឿនលឿន
(LASEK and Epi-LASIK)

២​. LASIK
(​ការ​បាញ់​ឡាស៊ែរ​កែទម្រង់​កញ្ចក់ភ្នែក​ឡើង​វិញ​នៅ​នឹង​កន្លែង -Laser in-situ keratomileusis​)

៣. ReLEx® SMILE
(​ការ​វះកាត់​យក​កញ្ចក់ភ្នែក​ចេញ​កែតម្រូវ​ការ​បង្វែរ​ពន្លឺ ការ​វះកាត់​យក​កញ្ចក់ភ្នែក​ចេញ​ដោយ​ការ​វះកាត់ តូច​)

ការ​វះកាត់​ផ្ទៃ​ខាងក្រៅ​តាម​វិធី​ជឿនលឿន(LASEK & Epi-LASIK)

ការ​វះកាត់​ផ្ទៃ​ខាងក្រៅ​តាម​វិធី​ជឿនលឿន (ASA) គឺជា​ការ​ព្យាបាល​ដោយ​ឡាស៊ែរ​មួយ​បែប ដែល​ស្រទាប់​កញ្ចក់ភ្នែក (​ស្បែក​កញ្ចក់ភ្នែក​) ត្រូវ​បាន​វះ​ចេញ មុន​ការ​ព្យាបាល​ដោយ​ឡាស៊ែរ​អ៊ិ​ច​ស៊ី​មែរ (excimer laser treatment) ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​កែទម្រង់​ផ្ទៃ​ខាងក្រៅ​នៃ​កញ្ចក់ភ្នែក​ឡើង​វិញ ដើម្បី​កែតម្រូវ​កំហុស​បង្វែរ ពន្លឺ​។

ជា​ធម្មតា ខន់​ថែ​កឡិន​បណ្ដោះអាសន្ន​ត្រូវ​បាន​ប្រើ​ក្រោយ​ការ​វះកាត់ ដើម្បី​អនុញ្ញាត​ឱ្យ​ស្រទាប់​កញ្ចក់ភ្នែក​ជា​សះស្បើយ​។ អាច​មានការ​មិន​ស្រួលខ្លួន​ខ្លះ រយៈពេល​ពី​៣​ទៅ​៥​ថ្ងៃ​។ កម្លាំង​គំហើញ​មាន​ភាព​ប្រសើរ​ឡើង​បន្ដិច​ម្ដង​ៗ ហើយ​ស្ថិរភាព​នៃ​ការ​បង្វែរ​ពន្លឺ​កើត​មាន​ឡើង​ចន្លោះ​ពី​៣​ទៅ​៦​ខែ​។

LASIK
LASIK គឺជា​ការ​ព្យាបាល​ដោយ​ឡាស៊ែរ​មួយ​បែប ដែល​ស្រទាប់​កញ្ចក់ភ្នែក​ត្រូវ​បាន​បង្កើត និង​លើក​ឡើង មុន​ការ​វះកាត់​ដោយ​ឡាស៊ែរ​អ៊ិ​ច​ស៊ី​មែរ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​កញ្ចក់ភ្នែក​។

វា​គឺជា​ដំណើរការ​មួយ​ដែល​មាន​២​ដំណាក់កាល ដែល​តម្រូវ​ឱ្យ​មានការ​ប្រើ​ឡាស៊ែរ​២​ខុស​គ្នា – ឡាស៊ែរ femtosecond សម្រាប់​ការ​បង្កើត​ស្រទាប់​កញ្ចក់​ភ្នែក និង​ឡាស៊ែរ​អ៊ិ​ច​ស៊ី​មែរ​សម្រាប់​ការ​វះ​យក​ចេញ​។

មានការ​មិន​ស្រួល​ក្នុង​ខ្លួន​បន្ដិចបន្ដួច ក្រោយ​ពេល​ព្យាបាល ហើយ​ភាព​ច្បាស់​នៃ​គំហើញ​អាច​ទទួល​បាន​នៅ​ក្នុង​សបា្ដហ៍​ដំបូង​។ ស្ថិរភាព​នៃ​ការ​បង្វែរ​ពន្លឺ​កើត​មាននៅ​ចន្លោះ​ពី​១​ទៅ​៣​ខែ​។

ReLEx® SMILE – គ្មាន​មុខកាំបិត គ្មាន​ស្រទាប់​កញ្ចក់ភ្នែក ថ្នម

ReLEx® SMILE គឺជា​ទម្រង់​ចុង​ក្រោយ​បំផុត​នៃ​ការ​កែតម្រូវ​គំហើញ​ដោយ​ប្រើ​ឡាស៊ែរ ដែល​ផ្ដល់​នូវ​អត្ថ​- ប្រយោជន៍​ដូច​បច្ចេកទេស​មុន​ៗ​រួម​គ្នា គឺ ASA និង LASIK​។

ឡាស៊ែរ VisuMax femtosecond តែ​មួយ​មុខ​ត្រូវ​បាន​ប្រើប្រាស់ ​ដើម្បី​បង្កើត​កញ្ចក់ភ្នែក​បង្វែរ​ពន្លឺ (​ជាលិកា មួយ​ដុំ​តូច​) ពី​ខាងក្នុង​កញ្ចក់ភ្នែក​តែ​ក្នុង​មួយ​ដំណាក់​កាលដែល​ងាយស្រួល​។

កញ្ចក់ភ្នែក​ត្រូវ​បាន​វះកាត់​យក​ចេញ​ដោយ​ដៃ តាម​រយៈ​ស្នាម​វះ​ដ៏​តូច​បំផុត​មួយ​នៅ​ផ្ទៃ​ខាងក្រៅ​នៃ​កញ្ចក់ភ្នែក​។ ដោយសារ​ពុំ​មាន​ស្រទាប់​នៃ​កញ្ចក់ភ្នែក​ត្រូវ​បាន​វះកាត់​យក​ចេញ វិធី​ព្យាបាល​នេះ​មាន​ភាព​ងាយស្រួល ហើយ​កម្លាំង​គំហើញ​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្នុង​ប៉ុន្មាន​សបា្ដហ៍​ដំបូង​។

គុណសម្បត្ដិ​នៃ ReLEx® SMILE គឺថា វា​មិន​បង្កើត​ស្រទាប់​កញ្ចក់ភ្នែក និង​ធ្វើ​ឱ្យ​កញ្ចក់ភ្នែក​កាន់តែ​រឹង​មាំ​។ វា​ក៏​មាន​ន័យ​ផង​ដែរ​ថា នឹង​មាន​បញ្ហា​ភ្នែក​ស្ងួត​តិចតួច​ក្រោយ​ពី​ការ​វះកាត់​។

ការ​ពិនិត្យ​ភ្នែក​ពេញលេញ គឺជា​ការ​ចាំបាច់​ដើម្បី​វាយតម្លៃ​ភាព​សម​ស្រប សម្រាប់​វិធី​កែតម្រូវ​បញ្ហា​បង្វែរ​ពន្លឺ ដោយ​ប្រើ​ឡាស៊ែរ​ណាមួយ​។ ជា​ធម្មតា ចក្ខុ​ពេទ្យ​​ឯកទេស​នឹង​ពន្យល់​អំពី​ទិដ្ឋភាព​ផ្សេង​ៗ​នៃ​វិធី​ព្យាបាល​នីមួយ​ៗ ដើម្បី​ឱ្យ​អ្នក​អាច​ធ្វើការ​សម្រេចចិត្ដ​មួយ​ប្រកបដោយ​ព័ត៌មាន​គ្រប់គ្រាន់​។

អត្ថបទ​នេះ​ត្រូវ​បាន​សរសេរ​ដោយ​វេជ្ជ​​បណ្ឌិត Eugene Tay
អ្នក​ពិគ្រោះ​យោបល់​ចក្ខុពេទ្យ​នៃ​គ្លីនិក​វះកាត់​ដោយ Lasik (Lasik Surgery Clinic
ជា​គ្លីនិក​មួយ​នៃ Singapore Medical Group (SMG)

វេជ្ជ​បណ្ឌិត Eugene Tay
MSc, MBBS (London), FRCSEd, FRCOphth, FRANZCO
វេជ្ជ​បណ្ឌិត Eugene Tay មាន​ឯកទេស​ផ្នែក​វះកាត់​ជំងឺភ្នែកឡើងបាយ ព្យាបាល​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក វះកាត់​កែតម្រូវ​បញ្ហា បង្វែរ​ពន្លឺ​ដោយ​ឡាស៊ែរ វះកាត់​ភ្នែក (​ត្របកភ្នែក និង​ថង់​ក្រោម​ភ្នែក​) និង​ជំងឺ​ភ្នែក​ទូទៅ​។

វេជ្ជ​បណ្ឌិត Tay ប្រកប​វិជ្ជាជីវៈ​នេះ ចាប់តាំងពី​ឆ្នាំ​១៩៩៩ និង​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​នៅ​មន្ទីរពេទ្យ​ភ្នែក Moorfields ដ៏​ល្បីល្បាញ​ជា​អន្ដរជាតិ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​។
អំពី អេស​អឹ​ម​ជី – SMG  (​ស៊ី​ង​ហ្គា​ពួរ​មេ​ឌី​ខ​ល​គ្រូ​ប Singapore Medical Group​)

អេស​អឹ​ម​ជី – (SMG) គឺជា​អ្នក​ផ្ដល់​ការ​ថែទាំ​សុខភាព ឯកទេស​ឯកជន​មួយ​ដែល​មាន​បណ្ដាញ​គ្រួ​ពេទ្យ ឯកទេស​ចំនួន ២២ ។ ក្រុមការងារ​នេះ​ប្ដេជ្ញា​ចិត្ដ​បំពេញ ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​ការ​ថែទាំ និង​បទ​ពិសោធន៍ ផ្នែក​វេជ្ជសាស្ដ្រ​ដោយ​ផ្ដោត​លើ​អ្នកជំងឺ ដល់​បុគ្គល​គ្រប់​រូប​។

បច្ចុប្បន្ន ក្រុមការងារ​នេះ​មាន​គ្លីនិក​សរុប​ចំនួន​១៤​កន្លែង ដែល​មាន​ទីតាំង​យុទ្ធសាស្ដ្រ​នៅ​ក្នុង មជ្ឈមណ្ឌល​ឯកទេស Paragon មជ្ឈមណ្ឌល​ឯកទេស Mount Elizabeth Novena  មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ Novena និង​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ Gleneagles ដែល​មាន​បណ្ដាញ​គ្លីនិក SMGAssociates កាន់តែ​ច្រើន​ឡើង​ៗ​។

អេស​អឹ​ម​ជី មាន​ភ្នាក់ងារ​ខ្មែរ​ពិសេស​សំរាប់​ជួយ​លោក​អ្នក​ទៅ​តាម​តម្រូវការ ដូច​ជា ៖
*​    ​ការ​ណាត់ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ
*​    ​ការ​សាកសួរ​ព័ត​មាន និង​តំលៃ
*​    ​ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ
*​    ​ការ​ទទួល​នៅ​អាកាស​យាន្ដ​ដ្ឋា​ន និង​ការ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ
*​    ​សេវាកម្ម​បកប្រែ​ដោយ​ឥត​គិតថ្លៃ
*​    ​ការ​ស្នើរ​សុំ​លទ្ធផល​ព្យាបាល និង​ការ​ទិញ​ថ្នាំ

សំរាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង
បុគ្គលិក​ខ្មែរ​ប្រចាំ អេស​អឹ​ម​ជី (SMG)
ទូរស័ព្ទ​ទំនាក់ទំនង​២៤​ម៉ោង ៖ +​៦៥ ៩៨៤២ ៣៥៦០
អ៊ី​ម៉េ​ល ៖ vanessa.sophors@smg.sg
ទីស្នាក់ការ អេស​អឹ​ម​ជី – SMG ប្រចាំ​នៅ​កម្ពុជា
ទូរស័ព្ទ ៖ ០៩២ ៨៥២ ៩២៣, ០៩៧៧ ៦៦៨ ២៦៦
អីុម៉េល ៖ enquiry@singaporemedical.sg
វែបសាយ ៖ www.singaporemedical.sg