ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​សា​រ៉ាប៉ូ​វ៉ា ឈាន​ចូល​ជុំ​ទី​3 ប្រកួត​វាយ​កូន​បាល់​ក្របខណ្ឌ US Open

9 ឆ្នាំ មុន

ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ French Open នាង​ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា បាន​បង្ហាញ​នូវ​ភាព​ខ្លាំង​របស់​ខ្លួន​ជា​ថ្មី​ម្តងទៀត​ក្នុង​ក្របខ័ណ្ឌ​ចុង​ក្រោយ​នៃ​រដូវ​កាល​ប្រកួត​ឆ្នាំ​២០១៤ បន្ទាប់​ពី​បាន​ផ្តួល​គូប្រកួត គឺ​នាង Alexandra Dulgheru ក្នុង​លទ្ធផល​៣​សិត​ទល់​នឹង​០ កាលពី​ថ្ងៃ​ពុធ ទី​២៧ ខែសីហា ។

ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ French Open នាង​ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា បាន​បង្ហាញ​នូវ​ភាព​ខ្លាំង​របស់​ខ្លួន​ជា​ថ្មី​ម្តងទៀត​ក្នុង​ក្របខ័ណ្ឌ​ចុង​ក្រោយ​នៃ​រដូវ​កាល​ប្រកួត​ឆ្នាំ​២០១៤ បន្ទាប់​ពី​បាន​ផ្តួល​គូប្រកួត គឺ​នាង Alexandra Dulgheru ក្នុង​លទ្ធផល​៣​សិត​ទល់​នឹង​០ កាលពី​ថ្ងៃ​ពុធ ទី​២៧ ខែសីហា ។

កីឡាការិនី​លំដាប់​ទី​៥ របស់​កម្មវិធី​រូប​នេះ​បាន​ចាប់ផ្តើម​ប្រកួត​ក្នុង​សភាព​មួយ​រឹង​មាំ​ប្រឆាំង​នឹង​កីឡាការិនី​លំដាប់​ទី​៩៥ ពិភពលោក​ជាតិ​រូ​ម៉ា​នី Dulgheru ។ យ៉ាងណា​ក៏​ដោយ លក្ខខណ្ឌ​អាកាសធាតុ​ដែល​មាន​ខ្យល់​បក់​ខ្លាំង​នៅ​ទីលាន Arthur Ashe Stadium បាន​ធ្វើ​ឱ្យ​កីឡាការិនី​រុ​ស្ស៊ី​រូប​នេះ​ជួប​ការ​លំបាក​ខ្លះ​ៗ ហើយ​ថែម​ទាំង​បង្កើត​ឱ្យ​មាន​កំហុស Unforced Errors ដល់​ទៅ​៤៦​លើក​ផង​ដែរ ពោល​គឺ​មុន​នឹង​បញ្ចប់​ការ​ប្រកួត​ដែល​ប្រើ​ពេល​អស់​២​ម៉ោង​និង​២៦​នាទី​។

នាង​បាន​ថ្លែង​ថា ៖ «​មាន​បញ្ហា​បន្តិចបន្តួច​នៅ​ថ្ងៃនេះ ។ ខណៈ​ការ​ប្រកួត គឺ​ប្រៀប​បាន​នឹង​ការ​ប្រើ​ល្បិច​ផង​នោះ ដូច្នេះ​យើង​ត្រូវ​តែ​ស្វែងរក​មធ្យោបាយ​ណាមួយ​ដើម្បី​យកឈ្នះ ។ នេះ​ជា​មូលហេតុ​មួយ​ដែល​នាង Agnieska Radwanska មិន​អាច​ធ្វើ​បាន​នៅ​ថ្ងៃនេះ​» ។កីឡាការិនី​ប៉ូ​ឡូញ Agnieska Radwanska  បាន​ក្លាយជា​កីឡាការិនី​ល្បីឈ្មោះ​ដំបូង​គេ​ដែល​ត្រូវ​វេចសម្ពាយ​ចាក​ចេញពី​ព្រឹត្តិការណ៍​ប្រកួត បន្ទាប់​ពី​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាការិនី​ចិន Peng Shuai ក្នុង​លទ្ធផល​៦-៣ និង​៦-៤​។ អតីត​ជ័យ​លា​ភី​លេខ​២ ក្របខ័ណ្ឌ Wimbledon រូប​នេះ​សង្ឃឹមថា ខ្លួន​នឹង​អាច​ឆ្លង​ផុត​ជុំ​ទី​៤ សម្រាប់​ការ​ចូលរួម​លើក​ទី​៩ លើក​នេះ ។ ទោះជា​យ៉ាងនេះ​ក្តី នៅ​ក្នុង​កែវភ្នែក Peng Shuai នាង Radwanska គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​ពិបាក​នឹង​យកឈ្នះ ។ កីឡាការិនី​លំដាប់​ទី​៣៩ ពិភពលោក​រូប​នេះ​ថ្លែង​ថា «​នាង​ជា​គូប្រជែង​យ៉ាង​ស្វិតស្វាញ​ម្នាក់ ។ វា​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​ខ្ញុំ​ឈ្នះ​ការ​ប្រកួត​លើក​នេះ​» ។

កីឡាការិនី​បារាំង Alize Cornet ក៏​បាន​ឡើង​ទៅ​ជុំ​ទី​៣​ផង​ដែរ ក្រោយ​ពី​បាន​យកឈ្នះ​កីឡាការិនី​ស្លូ​វ៉ា​គី Daniele Hantuchova ក្នុង​លទ្ធផល​៦-៣ និង​៦-៣ ។ សូម​រំលឹក​ថា នៅ​ក្នុង​ការ​ជួប​គ្នា​៩​លើក​កន្លង​មក Hantuchova ឈ្នះ Cornet ៦​លើក ។ ចំណែក​នាង Simona Helep បាន​ប្រើ​ពេល​តិច​ជាង​១​ម៉ោង​យកឈ្នះ​កីឡាការិនី​ស្លូ​វ៉ា​គី Jana Cepalova ក្នុង​លទ្ធផល​៦-២ និង​៦-១ ៕