ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ចិន​អំពាវនាវ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​រួម​ស្តារ​ទំនាក់ទំនង​ចិន​-​វៀតណាម​ឡើង​វិញ

9 ឆ្នាំ មុន

ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង កាលពី​ថ្ងៃ​ទី​២៧ សីហា បាន​ជួប​ពិភាក្សា​នៅ​ទីក្រុង​ប៉េ​កាំ​ង​ជាមួយ​លោក​ឡេ​ហុង​អា​ញ់ បេសកជន​ពិសេស​របស់​អគ្គលេខាបក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម ហើយ​លោក​អំពាវនាវ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​រួម​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​ទ្វេភាគី ក្រោយ​ភាព​តានតឹង​នា​ពេល​ថ្មី​ៗ​នេះ​រវាង​ប្រទេស​ទាំង​ពីរ ។

លោក​ស៊ី ជី​ន​ពីង មាន​ប្រសាសន៍​នា​ឱកាស​នោះ​ថា ចិន​និង​វៀតណាម​ជា​ប្រទេស​នៅ​ជាប់​ជិតខាង​គ្នា និង​ជា​ប្រទេស​សង្គមនិយម​ដូច​គ្នា​។  អ្នក​ជិតខាង​មួយ​មិន​អាច​ផាត់​ចោល​បាន​ទេ ហើយ​វា​ជា​ផលប្រយោជន៍​រួម​របស់​ភាគី​ទាំង​ពីរ​ដែល​ត្រូវ​រក្សា​ទំនាក់ទំនង​មិត្តភាព ។

លោក​ឡេ​ហុង​អា​ញ់ សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​បាន​មក​ដល់ទី​ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​២៦ សីហា​កន្លង​មកនេះ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​ចិន ។ លោក​ឡេ​ហុង​អា​ញ់ ក៏​បាន​ជួប​ពិភាក្សា​នា​ថ្ងៃ​ទី​២៧ សីហា នោះ​ជាមួយ​លោក LIU YUNSHAN សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន ហើយ​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មាន​៣​ចំណុច​មួយ ។
យោង​តាម​កិច្ចព្រមព្រៀង​នោះ ចិន​និង​វៀតណាម​នឹង​អនុវត្ត​ទិស​ដៅ​សំខាន់​ដើម្បី​ដោះស្រាយ​បណ្តា​បញ្ហា​សមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ ដែល​ទិស​ដៅ​នោះ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ខែតុលា ឆ្នាំ​២០១១ នឹង​ប្រើប្រាស់​យន្តការ​ទ្វេភាគី​នៃ​ការ​ចរចា​ស្តី​ពី​ព្រំដែន​រវាង​រដ្ឋាភិបាល​ទាំង​ពីរ ស្វែងរក​ដំណោះស្រាយ​ជា​សារ​វ័​ន្ត និង​ស្ថិតស្ថេរ​ទាំងឡាយ​ដែល​អាច​ទទួលយក​បាន​សម្រាប់​ភាគី​ទាំង​ពីរ សិក្សា​ព្រមទាំង​ពិភាក្សា​គ្នា​លើ​វិធី​ធ្វើ​អាជីវកម្ម​រួម​នៅ​សមុទ្រ​ចិន​ខាងត្បូង ចៀសវាង​បណ្តា​សកម្មភាព​ដែល​នាំ​ឱ្យ​មាន​ភាព​ស្មុគស្មាញ និង​ធ្វើ​ឱ្យ​ទំនាស់​កាន់តែ​ធ្ងន់ធ្ងរ ព្រមទាំង​ថែរក្សា​ស្ថេ​រ​ភាព​ជា​ទូទៅ​នៃ​ទំនាក់ទំនង​ទ្វេភាគី និង​សន្តិភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង ៕