ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នឹង​ ឱ​ក សុ​គ​ន្ឋ​កញ្ញា​ ទទួល​បាន​ភាព​ល្បីល្បាញ​លំដាប់​កំពូល​ធ្លាប់​ប្រលង​ចម្រៀង​ធ្លាក់​២​លើក

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គ្រប់​ការងារ​ទាំងអស់ មិន​ថា ​ធ្វើ​ទៅ​ប្រកបដោយ​ភាព​រលូន ​និង​មាន​លក្ខណៈ​វិជ្ជមាន​រហូត​នោះ​ទេ តែងតែ​ជួប​ភាព​រាំងស្ទះ​ ឬ​ឧបសគ្គ​។ ជាក់ស្តែង​យុវវ័យ​ដែល​ស្រលាញ់​គាំទ្រ​តារាចម្រៀង​លំដាប់​កំពូល​រូប​នេះ ពិតជា​ភ្ញាក់ផ្អើល​នៅ​ពេល​ដឹង​ពី​ប្រវត្តិ​អតីតកាល​ជុំវិញ​វិ​ថី​សិល្បៈ ។ កញ្ញា​ធ្លាប់​ដើរ ប្រឡង​ចម្រៀង​តាម​ប៉ុ​ស្តិ៍​ទូរទស្សន៍ ដូច​យុវវ័យ​សព្វថ្ងៃ ថែម​ទាំង​ធ្លាប់​មាន​ប្រវត្តិ​ធ្លាក់​ពី​ការ​ប្រកួត​ម្តង​ហើយ​ម្តងទៀត ប៉ុន្តែ​នាង​មិន​បោះបង់​ក្តី​ស្រ​មៃ​នៃ​

រាជធានីភ្នំពេញ ៖ គ្រប់​ការងារ​ទាំងអស់ មិន​ថា ​ធ្វើ​ទៅ​ប្រកបដោយ​ភាព​រលូន ​និង​មាន​លក្ខណៈ​វិជ្ជមាន​រហូត​នោះ​ទេ តែងតែ​ជួប​ភាព​រាំងស្ទះ​ ឬ​ឧបសគ្គ​។ ជាក់ស្តែង​យុវវ័យ​ដែល​ស្រលាញ់​គាំទ្រ​តារាចម្រៀង​លំដាប់​កំពូល​រូប​នេះ ពិតជា​ភ្ញាក់ផ្អើល​នៅ​ពេល​ដឹង​ពី​ប្រវត្តិ​អតីតកាល​ជុំវិញ​វិ​ថី​សិល្បៈ ។ កញ្ញា​ធ្លាប់​ដើរ ប្រឡង​ចម្រៀង​តាម​ប៉ុ​ស្តិ៍​ទូរទស្សន៍ ដូច​យុវវ័យ​សព្វថ្ងៃ ថែម​ទាំង​ធ្លាប់​មាន​ប្រវត្តិ​ធ្លាក់​ពី​ការ​ប្រកួត​ម្តង​ហើយ​ម្តងទៀត ប៉ុន្តែ​នាង​មិន​បោះបង់​ក្តី​ស្រ​មៃ​នៃ​ចំណូលចិត្ត​សិល្បៈ​នេះ​ឡើយ ។

ឱ​ក  សុ​គ​ន្ឋ​កញ្ញា ដែល​កំពុង​បង្ហាញ​វត្តមាន​ជា​គ្រូបង្វឹក​នៅ​កម្មវិធី « The Voice Cambodian »  របស់​ហង្ស​មាស ត្រូវ​បាន​មិត្ត​យុវវ័យ ក៏​ដូច​ជា​ទស្សនិក​ជន​មួយ​ចំនួន​លើក​ឡើង​ថា​ ឱ​ក សុ​គ​ន្ឋ​កញ្ញា មាន​ភាព​ម៉ឺងម៉ាត់​ណាស់ សម្រាប់​ការ​រើស​យក​បេក្ខជន​ប្រឡង​ចម្រៀង​មក​ធ្វើ​ជា​កូនក្រុម​សម្រាប់​ផ្តល់​ឱវាទ ល្មម​ៗ​នាង​អត់​ស្វាគមន៍​នោះ​ទេ​។ ម្ល៉ោះហើយ​ឲ្យ​តែ​អ្នក​ប្រឡង​រូប​ណា​គាត់​បាន​សុ​គ​ន្ឋ​កញ្ញា ​រើស​យក រិ​ត​តែ​មាន​លក្ខណៈ​ពិសេស​មិនធម្មតា​។  ទោះ​យ៉ាង​ណា​ក៏​នៅ​មាន​បណ្តា​តារាចម្រៀង​បី​ដួង​ទៀត ក្នុង​នោះ​មាន ណុ​ប បា​យ៉ា​រិ​ទ្ឋិ ពេជ្រ សោភា និង​ឆ​ន សុ​វ​ណ្ណា​រាជ ក៏​ត្រូវ​បាន​គេ​ផ្តោត​ការ​យល់​ឃើញ​ថា មាន​ការ​វិនិច្ឆ័យ​សំឡេង​ប្រកប ដោយ​គុណភាព​ណាស់​ដែរ​។

សម្រាប់​អាជីព​សិល្បៈ​របស់​តារាចម្រៀង ឱ​ក សុ​គ​ន្ឋ​កញ្ញា អាច​ជា​ការ​ឈ្វេងយល់​មួយ​សម្រាប់​អ្នក​ប្រឡង​ចម្រៀង និង​អ្នក​ស្រលាញ់​សិល្បៈ​ឲ្យ​ចេះ​តស៊ូ ទើប​​អាច​ស្វែងរក​ភាព​លូតលាស់​បាន ពោលគឺ​ដួល​ត្រូវ​ងើប​ដើរទៅ​មុខ​ទៀត មិន​អស់សង្ឃឹម​។  ជា​បទ​ពិសោធន៍​តារាចម្រៀង​ដែល​រីកសាយ​ភាព​ល្បី​ល្បាញ ​ឱ​ក សុ​គ​ន្ឋ​កញ្ញា ​ក៏​ធ្លាប់​ចូល​រួមការ​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​ជា​ច្រើន​របស់​បណ្តា​ស្ថានីយ៍​ទូរទស្សន៍ ដូច​ជា​ទូរទស្សន៍​ជាតិ និង​ទូរទស្សន៍​ប៉ុ​ស្តិ៍លេខ​៥​។ ប៉ុន្តែ​ដំណើរ​ឈោង​ទៅ​ចាប់​យក​ម្ចាស់​ជ័យ​លា​ភី​សំឡេង​ឯក​របស់​ ឱ​ក សុ​គ​ន្ឋ​កញ្ញា  មិន​បាន​ទទួល​ល​ទ្ឋ​ផល​អ្វី​ជា​ផ្លែផ្កា​នោះ​ឡើយ​។ ប៉ុន្តែ​ភាព​បរាជ័យ​របស់​តារា​រូប​នេះ មិន​បាន​ធ្វើ​ឲ្យ​ចុះ​ញ៉ម​នោះ​ទេ នាង​នៅ​តែ​បន្ត​ការ​ស្រលាញ់​អាជីព​ចម្រៀង​ដដែល រហូត​ស្រូប​បាន​នូវ​សំឡេង​គាំទ្រ​យ៉ាងច្រើន លើសលុប ក្នុង​​ពេល​ដែល ការ​ខិតខំ​ព្យាយាម​របស់​នាង​នៅ​តែ​មិន​បោះបង់​។

ឱ​ក សុ​គ​ន្ឋ​កញ្ញា ​បាន​បញ្ជាក់​ថា​ «ភាព​ជោគជ័យ​របស់​នាង​ពេល​នេះ ចង់​បញ្ចា​ក់​ឲ្យ​យុវជន​យើង​យក​ទៅ​ត្រិះ​រិះ ជា​ចំណែក​មួយ​សម្រាប់​តស៊ូ​ក្នុង​ដំណើរ​ជីវិត ។ ពិសេស​អ្នក​ស្រលាញ់​អាជីព​សិល្បៈ​ត្រូវ​តស៊ូ ដូច​ជា​អ្នក​ប្រឡង​ចម្រៀង​ត្រូវ​តែ​តស៊ូ ទោះជា​ធ្លាក់​ ឬ​ជាប់ យើង​ទទួលយក ហើយ​រក​វិធី​កែខៃ​ឡើង​វិញ ឲ្យ​ប្រសើរ​ឆ្ពោះទៅ​ដណ្តើម​ល​ទ្ឋ​ផល​វិជ្ជមាន​នា​ពេល​ក្រោយ​។ ប្រវត្តិ​សិល្បៈ​របស់​នាង ក៏​ធ្លាប់​ប្រឡង​ចម្រៀង​ធ្លាក់​២​លើក​មក​ហើយ ប៉ុន្តែ​នៅ​តែ​បន្ត​មាគ៌ា​នេះ តទៅ​ទៀត មក​ពី​ចិត្ត​ស្រលាញ់ បើ​ស្រលាញ់​មាន​តែ​ខំ​នោះ​ពិតជា​រក​ឃើញ​ឱកាស» ។  

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព