ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងសារ៉ាប៉ូវ៉ា ​ប្រកាស​បញ្ចប់​អាជីពត្រឹម​វ័យ​៣២​ឆ្នាំ

4 ឆ្នាំ មុន

កីឡា​ការ​នី​រូប​ស្រស់ Maria Sharapova បាន​បង្ក​ភាព​ភ្ញាក់ផ្អើល បន្ទាប់​ពី​បាន​ប្រកាស​បញ្ចប់​អាជីព​ជា​កីឡា​ការ​នី​វាយ​កូន​បាល់ (Tennis) ត្រឹម​វ័យ​៣២​ឆ្នាំ​ ។ ដែល​នេះ​ជា​ការ​បង្ហោះ​ក្នុង​បណ្តា​ញ​ទំនាក់ទំនង​សង្គម​របស់​ម្ចាស់​ជើងឯក Grand…

កីឡា​ការ​នី​រូប​ស្រស់ Maria Sharapova បាន​បង្ក​ភាព​ភ្ញាក់ផ្អើល បន្ទាប់​ពី​បាន​ប្រកាស​បញ្ចប់​អាជីព​ជា​កីឡា​ការ​នី​វាយ​កូន​បាល់ (Tennis) ត្រឹម​វ័យ​៣២​ឆ្នាំ​ ។ ដែល​នេះ​ជា​ការ​បង្ហោះ​ក្នុង​បណ្តា​ញ​ទំនាក់ទំនង​សង្គម​របស់​ម្ចាស់​ជើងឯក Grand Slam ៥​សម័យកាល​រូប​នេះ ដោយ​ភ្ញា​ប់​ជាមួយ​រូបថត​កុមារភាព​របស់​ខ្លួន​។

សូម​រលឹក​ថា កីឡាការិនី​សញ្ជាតិ​រុ​ស្ស៊ី ដែល​កើត​នៅ​ថ្ងៃ​ទី​១៩ មេ​សា ១៩៨៧ រូប​នេះ បាន​ឈ្នះ​ពានរង្វាន់ Grand Slam លើក​ដំបូង​របស់​នាង​នៅ Wimbledon ក្នុង​ឆ្នាំ ២០០៤ ត្រឹម​វ័យ១៧​ឆ្នាំ ខណៈ​ការ​ឈ្នះ​ចុង​ក្រោយ​ដែល​ជា Grand Slam លើក​ទី​៥ ក្នុង​អាជីព​គឺ​នៅ French Open កាលពី​ឆ្នាំ​២០១២ ។

រឿង​ដែល​ចង់​ចាំ​ក្នុង​អាជីព​របស់​នាង​គឺនៅ​ឆ្នាំ​២០១៦ នាង​ត្រូវ​បាន​ទទួល​ការ​ហាមឃាត់​រយៈពេល​១៥​ខែ ក្រោយ​ការ​ធ្វើ​តេ​ស្តិ៍​វិជ្ជមាន ​ចំពោះ​សារធាតុ​ប៉ូវ​កម្លាំង (Meldonium) ។

បន្ទាប់​ពី​ឆ្លងកាត់​ការ​ហាមឃាត់​រួច ពោល​គឺ​ក្នុង​ឆ្នាំ​២០១៧ Sharapova បាន​តស៊ូ​ ដើម្បី​ចាប់​យក​ទម្រង់
​ដ៏​ល្អ​បំផុត​របស់​នាង​ឡើង​វិញ ប៉ុន្តែ​ក៏​ទទួល​រង​របួស​មួយ​ចំនួន និង​ធ្វើ​ឱ្យ​នាង​បន្ត​ធ្លាក់​ទម្រង់ ព្រមទាំង​ធ្លាក់​ចំណាត់ថ្នាក់​ពិភពលោក​ដល់​លេខ​៣៧៣ ដែល​ជា​ចំណាត់​ថ្នាក់ទាប​បំផុត​របស់​នាង​ចាប់តាំងពី​ខែសីហា ឆ្នាំ​២០០២​។

អត្ថបទសរសេរ ដោយ