ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​មួយ​ចំនួន​សម្រាប់​ទស្សនា​កម្សាន្ត

9 ឆ្នាំ មុន

១-​គូរគំនូរ​ប្រឆាំង​មហារីក
លោក​ម៉ៃ​ឃើ​ល គ្រូ​ស វិចិត្រករ​អា​មេ​រិ​ក បាន​អង្គុយ​នៅ​កណ្តាល​រូបគំនូរ​របស់​ខ្លួន​ក្នុង​ទីក្រុង​អូ​សៀន​សៃ រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋ​អាមេរិក ។ លោក​ម៉ៃ​ឃើ​ល គ្រូ​ស បាន​តស៊ូ​នឹង​ជំងឺមហារីក​ដោយ​លក់​ស្នាដៃ​គំនូ​របស់​ខ្លួន​យក​ប្រាក់​ព្យាបាល ។

១-​គូរគំនូរ​ប្រឆាំង​មហារីក
លោក​ម៉ៃ​ឃើ​ល គ្រូ​ស វិចិត្រករ​អា​មេ​រិ​ក បាន​អង្គុយ​នៅ​កណ្តាល​រូបគំនូរ​របស់​ខ្លួន​ក្នុង​ទីក្រុង​អូ​សៀន​សៃ រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋ​អាមេរិក ។ លោក​ម៉ៃ​ឃើ​ល គ្រូ​ស បាន​តស៊ូ​នឹង​ជំងឺមហារីក​ដោយ​លក់​ស្នាដៃ​គំនូ​របស់​ខ្លួន​យក​ប្រាក់​ព្យាបាល ។

២-​សត្វព្រៃ​ផឹក​ទឹកដោះគោ
«Lemur» ជា​សត្វព្រៃ​មួយ​ប្រភេទ​បាន​ទទួល​ការ​បីបាច់​ថែរក្សា​នៅ​ក្នុង​ឧទ្យាន​សត្វ​ស៊ូ​វើ​ុ​ល ក្រុង​បា​៉​ណា​ម៉ា ស៊ី​ទី​ប៊ិ​ច រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក ។ បច្ចុប្បន្ន​ឧទ្យាន​សត្វ​មាន​គម្រោង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​មាន​ចំណែក​លើ​ការ​ចិញ្ចឹមសត្វ​ដោយ​ឧបត្ថម្ភ​លើ​ថ្លៃ​ចំណី និង​វត្ថុ​ដែល​ចាំបាច់​ក្នុង​ការ​ចិញ្ចឹមសត្វ ។

៣-​ស្គែ​ន​ម៉ាំ​មី
ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក្នុង​សារមន្ទីរ​ប្រវត្តិសាស្ត្រ «​លី​ល​» ពិសោធ​មាំ​ុ​មី​អេ​ហ្សុ​ី​ប តាំងពី​យុគសម័យ​មុន​គ្រឹ​ស្ត​សករាជ ដោយ​ដាក់​បញ្ចូល​ក្នុង​មា​៉​ស៊ី​ន​ស្គែ​ន​នៅ​មន្ទីរពេទ្យ​រ៉ូ​ជឺ សា​ឡង់​ហ្គ្រោ ក្រុង​លី​ល ប្រទេស​បារាំង ។

៤-​ក្អែក​ទុំ​លើ​ក្បាល
ក្អែក​នៅ​តំបន់​វាល​ខ្សាច់​មួយ​ក្បាល​ទុំ​ពីលើ​ក្បាល​អ្នកទេសចរ ក្នុងអំឡុងពេល​តាំង​ពិ​ព​រ័​ណ៍​នៅ​ឧទ្យាន​សត្វ​ក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អា​ល្លឺ​ម៉​ង់ ។

៥-​រូបចម្លាក់​អាយុ​៤​ពាន់​ឆ្នាំ
អ្នក​បុរាណវិទ្យា​ត្រួតពិនិត្យ​រូបចម្លាក់​ថ្មភក់ អាយុ​៤០០០​ឆ្នាំ​មុន ដែល​ក្រុមហ៊ុន​ដេញថ្លៃ​គ្រី​ស្ទី​នៅ​ក្រុង​ឡុ​ង ចក្រភព​អង់គ្លេស​ដាក់​ដេញថ្លៃ កាលពី​ថ្ងៃ​ទី​១០ កក្កដា ២០១៤ ។ រូបចម្លាក់​នោះ​លក់​បាន​ក្នុង​តម្លៃ​៣​លាន​ដុល្លារ ។

៦-​ផ្ទាំងគំនូរ​ក្នុង​ល្អាង
រូបគំនូរ​សត្វ​លើ​ផ្ទាំងសិលា​ក្នុង​ល្អាង «​សូ​វ៉េ​» តំបន់ «​វា​៉​ល​ឡុ​ង ប៉ុង​ដាក​» ភាគ​ខាងត្បូង​ប្រទេស​បារាំង បាន​ស្នើ​ដល់​យូ​ណេ​ស្កូ​ឱ្យ​ពិចារណា​ដាក់​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ។

៧-​គោ​ដើរ​លើដំបូល​ផ្ទះ
លោក​រ៉ូ​ល ស្តៃ​ន័​រ ជា​អ្នកទេសចរ​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​គោមួយ​ក្បាល​ដើរ​ពីលើ​ដំបូលផ្ទះ ។  លោក​ឌី​ទ័​រ មី​ល​ល័​រ ជា​ម្ចាស់​កសិដ្ឋាន​មួយ​នៅ​ប្រទេស​ស្វ៊ី​ស បញ្ជាក់​ថា គោ​នោះ​រក​ផ្លូវ​ចុះ​ពី​ដំបូលផ្ទះ និង​ត្រឡប់​ទៅ​ក្រោល​វិញ ។ វា​ចូល​ចិត្ត​ដើរ​បែប​នេះ​ជា​ញឹកញាប់ ។

៨-​តវ៉ាការ​ធ្វើ​ទារុណកម្ម​លើ​សត្វ
ក្រុម​អភិរក្ស​សត្វ (PETA) នាំ​គ្នា​ឈរ​ក្បែរ​ខ្មោច​សេះមួយ​ក្បាល​នៅ​លើ​ផ្លូវ​ខាង​មុខ​តុលាការ​ម៉េ​ន​ហាត​តាន់ ក្រុង​ញូ​វ​យ៉​ក ដើម្បី​តវា​៉​ដល់​លោក​សា​វើ​រី​យ៉ូ កូ​ឡា​រុស​សូ អ្នក​បររទេះ​សេះ​ក្នុង​ឧទ្យាន​សង់​ត្រា​ល​ផាក ក្រោយ​ពី​ទទួល​បណ្តឹង​ថា​បាន​ប្រើ​សេះ​ទាំង​របួស ។

៩-​អ្នកទេសចរ​នៅ​លើ​ភ្នំ​ផ្កាឈូក​របស់​ចិន
អ្នកទេសចរ​កម្សាន្ត​នៅ​លើ​កំពូលភ្នំ​ផ្កាឈូក​ដែល​ខ្ពស់​បំផុត​នៅ​ខេត្ត​អាន​ហ៊ុយ​ភាគ​ខាងកើត​ប្រទេស​ចិន ជាទី​តាំង​ទេសចរណ៍​ដ៏​ល្បី និង​អង្គការ​យូ​ណេ​ស្កូ បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​កាលពី​ឆ្នាំ​១៩៩០ ៕