ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​​​តើ​បង​ខុស​អ្វី​ស្រី​សុំ​លែង​តូច​ចិត្ត និង​ឈឺ​ចាប់​ផឹក​ស្រវឹង​មក​លោត​ទឹក​ស្ពាន​ជ្រោយ​ចង្វា​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​បាន​ធ្វើ​ដំណើរ​មក​លោតទឹកសម្លា.ប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ សីហា តែ​ត្រូវ​បាន​នគរបាល និង​អ្នកដំណើរ​ឃាត់​ទាន់​ពេល ។ បុរស​គិត​ខ្លី​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ធឿ​ន វឿ​ន អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ គេ​ពុំ​ដឹង​ថា បុរស​នោះ​មានរឿង​រ៉ាវ​ជីវិត​យ៉ាងណា​នោះ​ទេ បានជា​គិត​ខ្លី​មក​បញ្ចប់ជីវិត​ខ្លួនឯង​បែប​នេះ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​បាន​ធ្វើ​ដំណើរ​មក​លោតទឹកសម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ សីហា តែ​ត្រូវ​បាន​នគរបាល និង​អ្នកដំណើរ​ឃាត់​ទាន់​ពេល ។ បុរស​គិត​ខ្លី​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ធឿ​ន វឿ​ន អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ គេ​ពុំ​ដឹង​ថា បុរស​នោះ​មានរឿង​រ៉ាវ​ជីវិត​យ៉ាងណា​នោះ​ទេ បានជា​គិត​ខ្លី​មក​បញ្ចប់ជីវិត​ខ្លួនឯង​បែប​នេះ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រូប​នោះ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​បាន​ដើរ​ទ្រេតទ្រោត​ៗ​នៅ​លើ​ស្ពាន​ជ្រោយចង្វា​ផ្នែក​ខាងកើត រួច​ក៏​បាន​ឈោង​តោង​បង្កាន់ដៃស្ពាន​ប្រុង​លោត​សម្លាប់​ខ្លួន ។ ខណៈនោះ​នគរបាល​អង្គភាព​គោលដៅ​ទី​៣​ដែល​ការពារ​ស្ពាន​ជ្រោយចង្វា រួម​ទាំង​អ្នកដំណើរ​បាន​នាំ​គ្នា​ឃាត់ ហើយ​នាំ​ទៅ​រង្វង់​មូល​ជ្រោយចង្វា​ដើម្បី​សាកសួរ ។ នៅ​ចំពោះ​មុខ​នគរបាល បុរស​មាន​វិបត្តិ​រូប​នោះ​ហាក់ដូចជា​មិន​ចង់​និយាយ​ពី​រឿងរ៉ាវ​ជូរ​ចត់​នៅ​ក្នុង​ជីវិត​របស់​ខ្លួន​ឡើយ ។ តែ​ទោះបីជា​យ៉ាងណា បុរស​នោះ​បាន​បង្ហើប​ប្រាប់​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​គាត់​គិត​ខ្លី​មិន​ចង់​រស់នៅ​លើ​លោក​នេះ ព្រោះតែ​តូចចិត្ត​ខ្លួនឯង​ត្រូវ​ប្រពន្ធ​សុំលែង ។ ដោយសារ​តែ​មាន​វិបត្តិ​ក្នុង​គ្រួសារ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​គាត់​ផឹកស្រា​ស្រវឹង ហើយ​បាន​គិត​ខ្លី​ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន​ឱ្យ​ផុត​ពី​លោក​នេះ​តែ​ម្ដង​ទៅ ។

បុរស​រូប​នេះ​និយាយ​ដោយ​ឱន​មុខ​ថា «​តើ​បងខុស​អ្វី​បានជា​ស្រី​សុំ​លែង​» ។ បន្ទាប់​ពី​សួរនាំ​រួច នគរបាល​ក៏​បាន​អប់រំ​ណែនាំ​កុំឱ្យ​គិត​ខ្លី​បែប​នេះ​ទៀត រួច​ក៏​បាន​ទាក់ទង​ទៅ​ប្អូនប្រុស​ឱ្យ​នាំ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ នេះ​ជា​អ្នកមាន​វិបត្តិ​ទី​២០ នៅ​ក្នុង​ឆ្នាំ​២០១៤ ដែល​បាន​ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា តែ​ការ​ប៉ង​ធ្វើ​អត្តឃាត​នេះ​ត្រូវ​បាន​រារាំង​ទាន់​ពេល ៕