ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​​អ្នក​បឹង​កក់​​គប់​ពង​ទា​​ដាក់​រូប​ថត​លោក ​កែប ​ជុតិមា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​តវ៉ា​មក​ពី​សហគមន៍​បឹង​កក់​ចំនួន​ជាង​៥០​នាក់ បាន​នាំ​គ្នា​ដង្ហែ​ជា​ក្បួន​ដើរ​ចេញពី​ស្ថានទូត​សិង្ហ​បុរី ឆ្ពោះទៅ​កាន់​រដ្ឋ​សភាជាតិ ប៉ុនប៉ង​គប់​ពង​ទា​ទៅ​លើ​វិមាន​រដ្ឋសភា​ដូចដែល​ធ្លាប់​បាន​ធ្វើការ​ព្រមាន​កន្លង​មក ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​រារាំង កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ សីហា នៅ​លើ​ផ្លូវ​មុខ​រដ្ឋសភា ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​តវ៉ា​មក​ពី​សហគមន៍​បឹង​កក់​ចំនួន​ជាង​៥០​នាក់ បាន​នាំ​គ្នា​ដង្ហែ​ជា​ក្បួន​ដើរ​ចេញពី​ស្ថានទូត​សិង្ហ​បុរី ឆ្ពោះទៅ​កាន់​រដ្ឋ​សភាជាតិ ប៉ុនប៉ង​គប់​ពង​ទា​ទៅ​លើ​វិមាន​រដ្ឋសភា​ដូចដែល​ធ្លាប់​បាន​ធ្វើការ​ព្រមាន​កន្លង​មក ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​រារាំង កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ សីហា នៅ​លើ​ផ្លូវ​មុខ​រដ្ឋសភា ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ក្រុម​អ្នក​តវ៉ា ក្រោយ​ពី​បាន​លើកគ្នា​យក​ញត្ដិ​ទៅ​ដាក់​នៅ​ស្ថានទូត​សិង្ហ​បុរី ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដើម្បី​សុំ​ឱ្យ​ស្ថានទូត​មួយ​នេះ​មានការ​ឆ្លើយ​តប​ជាមួយនឹង​ពួក​គាត់​ក្នុង​ការ​ដាក់​ញត្ដិ​នា​ពេល​កន្លង​មក ដោយ​មិន​មានការ​ឆ្លើយ​តប ហើយ​ក៏​បន្ដ​ហែ​ជា​ក្បួន​ដើរទៅ​កាន់​រដ្ឋ​សភាជាតិ ជា​បន្ដ​ទៀត ។ អ្នក​កើតទុក្ខ​មិន​សុខចិត្ដ​ទាំងនោះ​បាន​នាំ​គ្នា​ដើរ​ដោយ​មាន​កាន់​បដា ខ្លះ​កាន់​រូប​ផ្ទះ​ដែល​ធ្វើ​ពី​ឫស្សី ខ្លះ​ទៀត​កាន់​រូបថត​លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ និង​បច្ចុប្បន្ន​ជា​អ្នកតំណាង​រាស្ដ្រ​មណ្ឌល​ភ្នំពេញ ។ នៅ​ក្នុង​ដៃ ពួក​គេ​ឃើញ​មាន​កាន់​ថង់​ពង​ទា​ជា​ច្រើន​គ្រាប់​ផង​ដែរ ។

ក្បួន​របស់​ក្រុម​បាតុករ​ទាំងនោះ​ដែល​មើលទៅ​ឃើញ​សុទ្ធតែ​ជា​ស្ដ្រីភេទ​មុខ​ដដែល​ៗ ដូច​ជា​អ្នកស្រី ទេព វ​ន្នី អ្នកស្រី យ៉ោ​ម បុប្ផា និង​ស្ដ្រី​ចាស់​ស្ទើរ​ជរា​ម្នាក់​ផង​ជា​អ្នក​នាំមុខ ជា​អ្នកបញ្ជា​ត្រូវ​បាន​កម្លាំង​សន្ដិសុខ​ខណ្ឌ និង​នគរបាល​ខណ្ឌចំការមន​បញ្ចេញ​សាច់ដុំ​ធំ​ៗ​រារាំង​នៅ​លើ​កំណាត់​ផ្លូវ​មុខ​រដ្ឋសភា មួយ​កំណាត់​ដោយ​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ដល់​ខ្លោងទ្វារ​រដ្ឋសភា​ឡើយ ព្រោះ​សមាជិក​សភា​កំពុង​ប្រជុំ ។ ការ​រារាំង​របស់​កម្លាំង​មាន​សមត្ថកិច្ច​ក្នុង​ពេល​នោះ ក៏​មានការ​រុញច្រាន​ទៅ​វិញ​ទៅ​មក​យកឈ្នះ​រៀងខ្លួន ដែល​ខ្លះ​ត្រូវ​សមត្ថកិច្ច​ច្រាន និង​ចាប់​សែង​ចេញពី​ផ្លូវ​ផង​ដែរ ។ អាជ្ញាធរ​ការពារ​សន្ដិសុខ​បាន​រារាំង​ដោយ​រនាំង​ដែក ព្រមទាំង​ប្រដាប់​ដោយ​ខែល​និង​ដំបង​ក្នុង​ដៃ ។ ពេល​រារាំង​ការ​ព្យាយាម​សម្រុកចូល​ទៅ​ខាង​មុខ​រដ្ឋសភា​មិន​បាន​ដូច​បំណង ក្រុម​ស្ដ្រី​ដ៏​អង់អាច​ទាំងនោះ​បាន​ស្រែក​ដោយ​ចោទ​ថា រាជរដ្ឋាភិបាល​មាន​ភាព​អយុត្ដិធម៌​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ផ្ទះសម្បែង​របស់​ពួក​គាត់ ព្រមទាំង​ប្រើ​ពាក្យ​អាក្រក់​ៗ​ជា​ច្រើន​ទៀត ។

មិនតែប៉ុណ្ណោះ ក្រុម​ស្ដ្រី​ដែល​ទំនង​ដូច​អត់​ចេះ​ខ្លាច​ច្បាប់ អត់​ចេះ​ខ្លាច​អ្នកមាន​អំណាច​ទាំងនោះ​បាន​លើក​បង្ហាញ​រូបថត​របស់​លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ និង​បាន​ស្រែ​កថា មក​ពី​ពួក​គាត់​ចាញ់បោក​លោក​ម្នាក់​នេះ ទើប​បានជា​ពេល​នេះ ពួក​គាត់​គ្មាន​ផ្ទះ ធ្លាក់ខ្លួន​និង​រស់នៅ​យ៉ាង​វេទនា​រាល់​ថ្ងៃនេះ ។ ក្នុង​ពេល​នោះ​ដែរ ពួក​គេ​ចាប់ផ្ដើម​បញ្ចេញ​កំហឹង​ដោយ​គ្មាន​អ្នក​ណា​អាច​ជួយ​ទប់​បាន​ឡើយ ដែល​ក្នុង​ពេល​នោះ​ស្ដ្រី​ម្នាក់​លើក​រូបថត​លោក កែប ជុតិមា បង្ហាញ​ពីមុខ ឯ​អ្នក​ដទៃ​ទៀត​ក៏​បាន​សម្ដែង​កំហឹង​នាំ​គ្នា​យក​ពង​ទា​ជា​ច្រើន​គ្រាប់​គប់​លើ​រូបថត​របស់​លោក ដែល​ពង​ទា​ខ្លះ​ត្រូវ​រូបថត​បែក​ខ្ចាយ ពង​ទា​ខ្លះ​ត្រូវ​ក្បាល​និង​ត្រូវ​មុខ​អ្នក​កាន់​រូបថត បណ្ដាល​ឱ្យ​បែក​ធ្លាក់​ខ្ចាយ​ពាសពេញ​ដី និង​ពេញ​មុខមាត់​អ្នក​កាន់​ផង​ដែរ ។

ក្រុម​បាតុករ​ទាំងនោះ​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​រុញច្រាន និង​ខ្លះ​ទៀត​ត្រូវ​បាន​ចាប់​លើក​សែង​ចេញ ក្រោយ​ពេល​ដែល​មានការ​និយាយ​អង្វរ​ឱ្យធ្វើ​ការ​ផ្លាស់​ប្ដូរ​ទីតាំង​តវ៉ា​មិន​បាន ព្រោះ​មិន​ចង់ឱ្យ​មានការ​រំខាន​ដល់​សម័យប្រជុំ​ក្នុង​រដ្ឋសភា ដែល​ការ​ហាមឃាត់​នេះ ហាក់បីដូចជា​មិន​មានការ​យោគយល់​គ្នា​ឡើយ​រវាង​អាជ្ញាធរ​មូលដ្ឋាន​និង​បាតុករ ៕