ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែឮ ឥឡូវជួបហើយ ! បុរស៣នាក់ ផឹក​ស្រាបៀរ​ត្រូវរង្វាន់​​ខ្សែ.កមាស ​អត់​ដឹង​ចែក​យ៉ាង​ម៉េចយក​ទៅឲ្យ​ប៉ូលិស​ជួយ

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ​ ៖ បុរស៣​នាក់​បានកាន់​ក្រវិល​កំប៉ុង​ស្រាបៀរ​ដែល​ពួក​គេអះ​អាង​ថា​ទិញ​ស្រា​បៀ​ផឹក​ប៉ះ​ចំ​រង្វាន់​ខ្សែ.ក​មាស​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែត​ដើម្បី​ឲ្យ​ជួយ​ធ្វើជា​សាក្សី​និង​ផ្ញើរ​ក្រវិល​កំប៉ុង​ដែល​ត្រូវ​រង្វាន់​នោះ​នៅប៉ុស្តិ៍ន​គរបាល​ព្រោះ​តែពួក​គេ​មិនទុក​ចិត្តគ្នា ​។ ហេតុកា​រណ៍នេះ​បាន​កើ​តឡើង​កាល​ពី​វេលា​​ព្រលប់​ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០១៤​នេះ ។

ខេត្ត​បន្ទាយ​មានជ័យ​ ៖ បុរស៣​នាក់​​បានកាន់​​ក្រវិល​កំប៉ុង​ស្រាបៀរ ​ដែល​​ពួក​គេអះ​អាង​ថា ​ទិញ​​ស្រា​បៀ​​ផឹក​​ប៉ះ​ចំ ​រង្វាន់​ខ្សែ.ក​មាស​ ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែត ​ដើម្បី​ឲ្យ​​ជួយ​ធ្វើជា​​សាក្សី ​​និង​ផ្ញើរ​​ក្រវិល​​កំប៉ុង​ ​ដែល​ត្រូវ​រង្វាន់​នោះ​ នៅប៉ុស្តិ៍ន​គរបាល ​ព្រោះ​​តែពួក​​គេ​មិន​ទុក​​ចិត្ត​គ្នា ​។ ហេតុកា​រណ៍​នេះ​​បាន​​កើ​​តឡើង​កាល​​ពី​វេលា​​ព្រលប់​​ថ្ងៃ​ទី២៧​​ ខែសីហា​​ ឆ្នាំ២០១៤​​នេះ ។

បុរស​ទាំង​៣​​​ខាង​លើ​​រួមមាន​១.ឈ្មោះ​​ ម៉ាក​ តុងលេង​ អាយុ៣៥​ឆ្នាំ​ មុខ​របរ​រត់​ម៉ូតូឌុប​ ២.ឈ្មោះ​ ចក់​នៀ​ អាយុ​៣៧ឆ្នាំ​ មុខរបរ​រត់ម៉ូតូ​ឌុប និង​៣. ឈ្មោះ​ ស៊ីម​ ស៊ីនឿន​ អាយុ៤២ឆ្នាំ​ ជា​អាជីវក​រលក់ដូរនៅ​ផ្សាររុង​ក្លឿ​ស្រុក​អា​រញ្ញ​ ប្រទេសថៃ​ដោយ​ពួកគេ​ទាំង៣នាក់​មាន​ទីលំ​នៅក្នុង​ភូមិ​ជា​មួយ​គ្នា​គឺភូ​មិចាន់គិរី​ សង្កាត់និ​ងក្រុង​ប៉ោយ​ប៉ែត​។

ឈ្មោះ​ ម៉ាក​ តុងលេង​ និយាយ​ថាខ្លួនជា​អ្នកគាស់​ក្រវឹល​កំប៉ុងប៉ះ​ចំរង្វាន់ប៉ុន្តែ​ថវិការ​ទិញស្រា​បៀ​រយក​មក​ផឹក​ជា​​រ​បស់បុរស​២នាក់​ខាង​លើរួមគ្នា ។ បុរស​ទាំង៣​និយាយ​ថា ការ​ផឹកស៊ី​នៅព្រលប់​ថ្ងៃទី២៧ ​នេះ ​បាន​ទិញ​ស្រា​២​ដង​ ដោយម្ដ​ង​១យួរ​ ស្មើនិង៦កំប៉ុង ​ជាប្រភេទ​ស្រាបៀ​លីអូ ។ ពួក​គេបន្ត​ថាយួរ​ទី១ មិន​បានត្រូវ​រង្វាន់ទេ​ លុះ​យួរ​ទី​២​ ទើប​ត្រូវរង្វាន់​ ហើយ​ដោយ​មិនទុក​ចិត្តគ្នា​ទើបនាំ​គ្នាទៅ​ប៉ុស្តិ៍នគរ​បាល​ ដើម្បី​ឲ្យធ្វើ​សាក្សី​ថា ពេល​បើក​បាន​រង្វាន់​នោះ ពេល​ណាចាំ​ចែកគ្នា ​និងបាន​ផ្ញើក្រវឹល​កំប៉ុងដែ​លឈ្នះ​រង្វា​ន់នោះ​ នៅប៉ុស្តិ៍រដ្ឋ​បាល​ទៀតផង។ 

គេពុំដឹង​ថា រង្វាន់​ខ្សែកមាសនោះ​ មានប៉ុន្មា​នជីនៅ​ឡើយទេ ​សង្ឃឹម​ថាបុរសទាំ​ង៣ និង​មិនបរាជ័​យនោះ​ទេ។ ជុំវិញ​បញ្ហាខាង​លើកោះ​សន្តិភាព​មិនទាន់​បាន​ទំនាក់​ទំនង​សាកសួរ​ទៅខាង​តំណាង​សាខាចែក​ចាយស្រា​បៀ​លី​អូនៅ​ឡើយទេ ​ព្រោះពុំស្គាល់​លេខទូរស័ព្ទ​ម្យ៉ាងវេលា​យប់ទៅហើយ ៕