ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​ឆេះ​គំនរ​សំរាម​​យ៉ាងសន្ធោ​សន្ធៅ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថ​កិច្ច​ទាំង​យប់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ ក្រុម​​ហ៊ុន​ទិញ​លក់​អេត​ចាយ​មួយ​បាន​យក​សំរាម​ទៅ​គរ​ចោល​នៅ​លើ​ដីឡូត៍​​មួយ​កន្លែង​ រួច​ដុត​ចោល​បង្ក​ទៅ​ជា​អគ្គិ​ភ័យ​ឆាប​ឆេះ​រាល​ដាល​ដល់​​ព្រៃ​នៅ​ជុំ​វិញ​ទី​នោះ​ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ និង​សមត្ថ​កិច្ច​ចុះ​ទៅ​ត្រួត​ពិនិត្យ​និង​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​របស់​​ស្នង​ការ​ដ្ឋាន​នគបាល​រាជ​

រាជ​ធានី​ភ្នំ​ពេញ ៖​ ក្រុម​​ហ៊ុន​ទិញ​លក់​អេត​ចាយ​មួយ​បាន​យក​សំរាម​ទៅ​គរ​ចោល​នៅ​លើ​ដីឡូត៍​​មួយ​កន្លែង​ រួច​ដុត​ចោល​បង្ក​ទៅ​ជា​អគ្គិ​ភ័យ​ឆាប​ឆេះ​រាល​ដាល​ដល់​​ព្រៃ​នៅ​ជុំ​វិញ​ទី​នោះ​ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ និង​សមត្ថ​កិច្ច​ចុះ​ទៅ​ត្រួត​ពិនិត្យ​និង​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​របស់​​ស្នង​ការ​ដ្ឋាន​នគបាល​រាជ​ធានី​ភ្នំ​ពេញ​មួយ​គ្រឿង​ចេញ​មក​អន្តរាគមន៍​បាញ់ពន្លត់​ ។ហេតុការណ៍នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ជាង​១០ យប់ ថ្ងៃ​ទី ២៧ សីហា ២០១៤ នៅក្នុង​ដី​ឡូត៍​មួយ​កន្លែង តាម​ផ្លូវ​៧មករា  ​ស្ថិត​ក្នុង​ភូមិ​ប្រណាក់​ សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ជា​រៀង​រាល់ថ្ងៃ​គេ​តែង​តែ​ឃើញ​ក្រុម​ហ៊ុន​ទិញ​លក់​អេត​ចាយ​មួយ​បាន​យក​សំរាម​ថង់​ប្លា​ស្ទិច មក​គរ​ចោល​នៅ​ដីឡូត៍​មួយ​នេះ​ ហើយ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ខាង​ក្រុម​ហ៊ុន​ទិញ​លក់​អេត​ចាយ​ បាន​មក​ចាក់​សំរាម​គរ​​រួច​ដុត​ចោលតាំង​ពី​​ម៉ោង​៦​ល្ងាច រហូត​ដល់​ម៉ោង​ជាង១០​យប់​​ ភ្លើង​បាញ់​ឆេះ​គំនរ​សំរាម​ខាង​លើ​យ៉ាង​ខ្លាំង​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រ​ជា​ពលរដ្ឋ​និង​សមត្ថ​កិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​មួយ​គ្រឿង​បាញ់​ពន្លត់​រហូត​រលត់​ទាំង​ស្រុង​នៅ​ម៉ោង​ជាង​១១​យប់ ថ្ងៃ​ដដែល។