ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពល​រដ្ឋ​សហការ​ជាមួយ​សមត្ថ​កិច្ច​ដេញ​ចាប់រថយន្ត​បើក​ធ្លាក់​កាង​សង្ស័យ​គេច​ពី​ករណី​គ្រោះថ្នាក់ចរាចរ​ណ៍​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ប្រ​ជា​ពលរដ្ឋ​សហ​ការ​ជាមួយ​សមត្ថ​កិច្ច​ខណ្ឌ​ចំការមន​បាន​ធ្វើ​ការ​ដេញ​ស្ទាក់​ចាប់បាន​​រថយន្ត​កាមរីមួយ​គ្រឿង​ធ្លាក់​កាង​​មុខ ព្រោះ​សង្ស័យ​ជាប់ពាក់​ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ចរាចរ​ហើយ​បើក​រត់គេច ។ រថយន្ត​ខាង​លើ​ត្រូវ​សមត្ថ​កិច្ច​ស្ទាក់​ចាប់បាន​នៅ​វេលា​ម៉ោង ៨និង​៤០នាទី​យប់ ថ្ងៃ​ទី​២៧ សីហា ២០១៤​នៅ​

រាជ​ធានី​ភ្នំ​ពេញ ៖ ប្រ​ជា​ពលរដ្ឋ​សហ​ការ​ជាមួយ​សមត្ថ​កិច្ច​ខណ្ឌ​ចំការមន​បាន​ធ្វើ​ការ​ដេញ​ស្ទាក់​ចាប់បាន​​រថយន្ត​កាមរីមួយ​គ្រឿង​ធ្លាក់​កាង​​មុខ ព្រោះ​សង្ស័យ​ជាប់ពាក់​ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ហើយ​បើក​រត់គេច ។ រថយន្ត​ខាង​លើ​ត្រូវ​សមត្ថ​កិច្ច​ស្ទាក់​ចាប់បាន​នៅ​វេលា​ម៉ោង ៨និង​៤០នាទី​យប់ ថ្ងៃ​ទី​២៧ សីហា ២០១៤​នៅ​ចំណុច​ផ្លូវ​១៦៣ កែង​និង​ផ្លូវ​៤៣២ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌ​ចំការមន ។

បើតាម​បុរស​ឈ្មោះ ផាន់ នី ជាជាង​បាញ់​ឆ្នាំ​រថយន្ត​និង​ជា​អ្នក​បើក​រថយន្ត​ខាង​លើ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​រូប​គាត់​បាន​បើក​រថយន្ត​កាមរី ពណ៌​ទឹកប្រាក់​ មួយ​គ្រឿង ពាក់ស្លាក​លេខ​ភ្នំពេញ​2S-7435 ដោយ​ធ្វើ​ដំណើរ​ចេញ​ពី​ម្តុំ​ផ្សារ ប៉េង​ហេង​ តាម​ផ្លូវ​លេខ៣៣១ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈមក​ដល់​មុខ​ផ្សារ​ប៉េង ហេង ក៏មាន​ម៉ូតូ​ហុង​ដាឌ្រីម សេ១២៥ មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​បាន​បើក​បញ្ច្រាស​ផ្លូវ​មក​បុក​រថយន្ត​របស់​គាត់ ពេល​នោះ​ដោយ​សារ​ពុំមាន​របួស​ធ្ងន់គ្រាន់តែ​រលាត់​ស្បែក​តិច​តួច អ្នក​បើក​ម៉ូតូ​បាន​លើក​ម៉ូតូ​ជិះ​ចេញ​បាត់ទៅ ។ ចំណែក​រូប​គាត់​មិន​ដឹង​ថាធ្លាក់​​កាង​រថយន្ត​នោះ​ទេ រួច​ក៏​បើក​រថយន្ត​បន្ត​ទៅ​មុខ​ទៀត​ក៏ត្រូវ​សមត្ថកិច្ច​និង​ប្រជា​ពលរដ្ឋ​ដេញ​ចាប់​តែម្តង​។

ក្រោយ​ពេល​សមត្ថ​កិច្ច​ធ្វើ​ការសាក​សួរ​បុរស​បើក​រថយន្ត​ធ្លាក់កាង​​ខាង​លើមក សមត្ថ​កិច្ច​ក៏បាន​សម្រេច​ថា និង​រក្សាទុក​រថយន្ត​នេះ​នៅ​និង​អធិការ​ដ្ឋាន​ខណ្ឌ​ចំការមន​សិន ព្រោះ​ថា​បុរស​ខាង​លើ​និយាយ​មិន​សូវ​ច្បាស់​លាស់​ ហើយ​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ច្រើន​ផង ។