ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ពស់វែក​​​ចឹក​របួស​ធ្ងន់នៅ​រមាស​ហែក​

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ បុរស​ម្នាក់​ត្រូវ​ពក់វែក​ត្រ​បាក់​ដំរី​ចឹក​ចំ​ ក.ជើង​ ហើម​ស្អុយ​បណ្តាល​ឱ្យ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង​ខណៈ​ដើ​រ​ជាន់​ពស់វែក​​ដែល​កំពុង​វា​នៅ​ក្បែរ​សំយ៉ាប​ផ្ទះ​។ ករណី​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧​យប់ ថ្ងៃ​ទី ២៦ សីហា ២០១៤​នៅ​ភូមិ​ទឹក​វិល ឃុំ​អំពិល ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង ។បើតាម​បុរស​ជា​ឪពុក​បាន​​

ខេត្ត​ស្វាយ​រៀង ៖ បុរស​ម្នាក់​ត្រូវ​ពស់​វែក​ត្រ​បាក់​ដំរី​ចឹក​ចំ​ ក.ជើង​ ហើម​ស្អុយ​បណ្តាល​ឱ្យ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង​ខណៈ​ដើ​រ​ជាន់​ពស់វែក​​ដែល​កំពុង​វា​នៅ​ក្បែរ​សំយ៉ាប​ផ្ទះ​។  ករណី​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧​យប់ ថ្ងៃ​ទី ២៦ សីហា ២០១៤​នៅ​ភូមិ​ទឹក​វិល ឃុំ​អំពិល ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង ។បើតាម​បុរស​ជា​ឪពុក​បាន​​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ សៅ ហាន​ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​កើត​ហេតុ​ខាង​លើ ។ 

មុន​ពេល​កើតហេតុ​ជនរង​គ្រោះ​បាន​ដើរ​ពិនិត្យ​មាន់ដេក​ក្បែរ​ផ្ទះ​ក្រែង​មាន​បាត់ព្រោះ​ទឹក​ជំនន់​លិច​ជុំ​វិញ​ផ្ទះ​ និង​មើល​ក្រែង​មាន​ការ​ភ្លេច​ខោ​អាវ​​នៅ​ស្នួរ​ក្រោយ​ផ្ទះ​ ខណៈ​ដើរ​មក​ដល់​សំយ៉ាប​ផ្ទះ​ក៏បាន​ជាន់​ចំពាក់​កណ្តាល​ខ្លួន​​ពស់​វែក​ត្របាក់​ដំរី ហើយ​ពស់នោះ​ក៏បាន​ចឹក​ចំ ក.ជើង​ខាង​ឆ្វេង​ជាប់​បណ្តាល​ឱ្យ​ជនរង​គ្រោះ​ឈឺ​ចុក​ចាប់​​យ៉ាង​ខ្លាំង​ក៏​ដាក់​គូថ​អង្គុយ​ក៏​ឃើញ​ពស់​វែក​ត្របាក់ដំរី​នៅ​បើក​វែក​ពី​មុខ ហើយ​បាន​ស្រែក​ឱ្យ​ឪពុក​ជួយ​ បន្ទាប់​មក​ឪពុក​ជនរង​គ្រោះ​ក៏បាន​យក​ព្រនង់​មក​វាយ​ពស់​នោះ​ងាប់រួច​ហៅ​រថយន្ត​ពេទ្យ​ខេត្ត​មក​ដឹក​ទៅ​សង្រ្គោះ​ព្រម​ទាំង​យក​ខ្មោច​ពស់​ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​មើល​ ។

ក្រោយ​ពេល​ដាក់​ថ្នាំពស់​ចឹក​​រួច​​ជនរង​គ្រោះ​បាន​ធូ​ស្រាល​ ហើយ​សមត្ថ​កិច្ច​បាន​ប្រាប់ថា​ពេល​ទឹក​ជន់​លិច​ ​ទួល​ព្រៃ ពស់​វែក​គ្រប់​ប្រ​ភេទ​វា​ឡើង​ទួល​ នឹង​លំនៅ​ឋាន​សូម​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រ​យ័ត្ន។