ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​ប៉ះ​គ្នា​ជាមួយ​រថយន្ត​យីឌុប​បោក​អ្នក​ជិះ​ទៅ​នឹង​កញ្ចក់រថយន្ត​​របួស​ធ្ងន់ចំណែក​ម៉ូតូ​​​ខ្ទាត​ចូល​ក្រោម​រ​ថយន្ត​ក្រុង​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​ទាក់​ដៃ​ចង្កូត​ជាមួយ​រថយន្ត​យី​ឌុប​ដឹក​ស៊ី​ម៉ង់ត៍​​បណ្តាល​ឱ្យ​បោក​អ្នក​ជិះ​ម៉ូតូ​ទៅ​និង​កញ្ចក់​រថយន្ត​រង​របួស​ធ្ងន់​ ចំណែក​ឯ​ម៉ូតូ​ដួល​​ខ្ទាត​ទៅ​លើ​ថ្នល់​ត្រូវ​រថយន្ត​ក្រុង​ក្រុម​ហ៊ុន​រិទ្ធមុនី​បើក​មកដល់​កិន​ពីលើ​ម៉ូតូ​កល់​ជាប់​រថយន្ត​ទៅ​មុខ​លែង​រួច​។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ យប់

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​ប៉ះ​គ្នា​ជាមួយ​រថយន្ត​យី​ឌុប​ដឹក​ស៊ី​ម៉ង់ត៍​​បណ្តាល​ឱ្យ​បោក​អ្នក​ជិះ​ម៉ូតូ​ទៅ​និង​កញ្ចក់​រថយន្ត​រង​របួស​ធ្ងន់​ ចំណែក​ឯ​ម៉ូតូ​ដួល​​ខ្ទាត​ទៅ​លើ​ថ្នល់​ត្រូវ​រថយន្ត​ក្រុង​ក្រុម​ហ៊ុន​រិទ្ធមុនី​បើក​មកដល់​កិន​ពីលើ​ម៉ូតូ​កល់​ជាប់​រថយន្ត​ទៅ​មុខ​លែង​រួច​។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ យប់ ថ្ងៃ​ទី​២៧ សីហា ២០១៤ នៅ​ចំណុច​មុខ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​កន្ទោក តាម​ផ្លូវ​ជាតិ​លេខ​៣ ស្ថិត​ក្នុង​ភូមិ​ព្រៃបឹង សង្កាត់​កន្ទោក ខណ្ឌ​ពោ​ធិ៍សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេឃើញ​ម៉ូតូ​ស្មាស​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1B-2299 បើក​បរ​ដោយ​បុរស​ម្នាក់​តាម​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ទិសដៅ​ពីលិច​ទៅ​កើត​មក​ដល់​ចំណុច​កើត​ហេតុ​អ្នក​បើក​ម៉ូតូ​បាន​បើក​វ៉ា​រថយន្ត​យី​ឌុប​​ដឹក​ស៊ី​ម៉ង់ត៍​មួយ​គ្រឿង​ទៀត​​ដែលជិះ​ស្រប​ទិសគ្នា​បណ្តាល​ឱ្យ​ប៉ះ​​គ្នាជាមួយ​រថយន្ត​យីឌុបនោះ​​ បោក​អ្នក​ជិះ​ម៉ូតូ​ទៅ​ប៉ះ​កញ្ចក់​រថយន្ត​ រង​របួស​ធ្ងន់ ចំណែក​ឯ​ម៉ូតូ​ដួល​​ខ្ទាត​ទៅ​លើ​ថ្នល់​ត្រូវ​រថយន្ត​ក្រុង​ក្រុម​ហ៊ុន​ រិទ្ធ​មុនី​ ពណ៌​ទឹក​មាស ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​3B-8242 បើក​មកដល់​កិន​ពីលើ​ម៉ូតូ​កល់​ជាប់​រថយន្ត​ទៅ​មុខ​លែង​រួច​​ បន្ទាប់មក​តៃ​កុង​រថយន្ត​ក្រុង​បាន​បើក​ទ្វារ​រត់គេច​ខ្លួន​​។

ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ចំណែក​ម៉ូតូរបស់​ជន​រង​គ្រោះ​និង​រថយន្ត​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌពោធិ៍សែន​ជ័យ​ដើម្បី​ដោះ​ស្រាយ​គ្នា​ជា​ក្រោយ​តាម​និតិ​វិធី​ច្បាប់ ។