ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខេត្ត​រតនគិរី​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​រួម​ជាមួយ​គ្រឿង​ញៀន​មួយ​​គី​ឡូក្រាម​​ពី​ខេត្តស្ទឹង​ត្រែង​

9 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន សហការ​ជា​មួយ​ការរិយាល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​រតនគិរី​ ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​លោក នួន គឿន ស្នង​ការ​នគរ​បាល​ខេត្ត​រតគិរី និង​លោក​ស្នង​ការ​រង​ខេត្ត​បាន​ចុះ​ធ្វើ​ការ​បង្រ្កាប​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ​​មួយ​​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ស្ទឹង​

ខេត្ត​រតនគិរី ៖ ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន សហការ​ជា​មួយ​ការរិយាល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​រតនគិរី​ ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​លោក នួន គឿន ស្នង​ការ​នគរ​បាល​ខេត្ត​រតគិរី និង​លោក​ស្នង​ការ​រង​ខេត្ត​បាន​ចុះ​ធ្វើ​ការ​បង្រ្កាប​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ​​មួយ​​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ស្ទឹង​ត្រែង កាល​ពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី ២៧ សីហា ២០១៤​ នេះ​​។

ក្នុង​ប្របត្តិ​ការ​ចុះ​បង្រ្កាប​គ្រឿង​ញៀនទ្រង់​ទ្រាយ​ធំ​ខាង​លើ​នេះ​គឺ​មាន​ការ​ចូល​រួម​ពី​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​រតនគិរីផង​ដែរ ដោយ​ក្នុង​នោះ​កម្លំាំង​ជំនាញ​បាន​​ឃាត់​ខ្លយន​ជន​សង្ស័យ​បាន​ម្នាក់​ រួម​ជាមួយ​​គ្រឿង​ញៀន​ប្រភេទ​ម៉ាទឹកក​ក​ចំនួន​មួយ​​គី​ឡូ​​ក្រាម​។​ តាម​ប្រ​ភព​ ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​គ្រឿង​ញៀន​ដ៍ច្រើន​សន្ធឹក​សន្ធាប់ខាង​លើ​គឺ​ជន​សង្ស័យ​បាន​យក​ពី​ប្រ​ទេស​ឡាវ ​ចូល​មក​កាន់ទឹក​ដី​ប្រទេស​កម្ពុជា​។

ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ខាង​លើ​មាន​ឈ្មោះ​ ឈាង ទុល ភេទ​ប្រុស អាយុ​៤៩ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ញ៉ាង ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស​ ខេត្ត​រតនគិរី ។

មល់​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល​នេះ​ជន​សង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ខាង​លើរួម​ជាមួយ​គ្រឿង​ញៀន​មួយ​គីឡូ​ក្រាម​​​​ត្រូវ​សមត្ថ​កិច្ច​កសាង​សំុំរឿង​បញ្ជូ​ន​ខ្លួន​មក​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​និតិវិធីច្បាប់ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​