ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាកអាជីវកម្មបូម​ខ្សាច់ផុត​សុពលភាព​​៧​កន្លែងអាជីវករ​ថា ដាក់ពា​ក្យសុំបន្ត​ហើយតែក្រសួ​ងថាចាំបង្កើតគណៈ​កម្មាធិការ​គ្រប់គ្រង​ខ្សាច់សិន

9 ឆ្នាំ មុន

ខេត្តពោធិ៍​សាត់​ ៖​ អាជីវកម្ម​បូម​ខ្សាច់​ចំនួន​០៧​កន្លែង​ក្នុង​ស្ទឹង​ពោធិ៍​សាត់​ចាប់​ពី​សង្កាត់​លលកស​ ក្រុង​ពោធិ៍​សា​ត់​ដល់​ ឃុំ​បាក់​​ចញ្ចៀន ​និង​ឃុំ​សំរោង​ ស្រុក​ភ្នំក្រវាញ​ ដែល​អាជ្ញាប័ណ្ណ​ផុត​សុពល​ភាព​ហើយ​ម្ចាស់​អាជីវ​កម្ម​នីមួយៗ​មិន​ព្រម​ទៅ​សុំច្បាប់​បន្ត​ពីក្រសួង​ជំនាញ​នោះ បាន​ត្រូវ​ផ្អាក​សកម្មភាព​បណ្ដោះ​អាសន្ន​មួយ​រយៈសិន​ ដោយ​រង់ចាំ​មាន​​គោលការណ៍​ជាថ្មី​ពីគណៈកម្មាធិ​ការ​គ្រប់​គ្រង​ធនធាន​ខ្សា​ច់ទើប​ឲ្យ​ដំណើរ​ការ​ឡើងវិញ​។

កាល​ពីថ្ងៃ​ទី២៣​ ខែសីហា​ ឆ្នាំ២០១៤​ កន្លង​ទៅថ្មីៗ​នេះ​ក្រុម​ការងារ​របស់​លេខា​ធិការ​ដ្ឋាន​នៃ​គណៈ​កម្មាធិការ​គ្រប់​​គ្រង​ធន​ធាន​ខ្សាច់​បាន​ចុះធ្វើ​អធិការ​កិច្ច​លើ​​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​តាមដង​ស្ទឹង​ពោធិ៍សាត់​ប៉ែក​ខាង​លើ​ក្នុងសង្កាត់​លលកស ឃុំបាក់ជ​ញ្ចៀននិ​ងឃុំសំរោង ។ បន្ទាប់​ពីពិនិត្យ​ឃើញ​អាជ្ញាប័ណ្ណ​ផុតសុពល​ភាពក្រុម​ការ​ងារក៍​បាន​ធ្វើការ​ផ្អាក​សកម្មភាព​អាជីវ​កម្មបូម​ខ្សាច់​ចំនួន​០៧ក​ន្លែង​។

មន្ត្រី​មន្ទីរធន​ធានទឹក​ និងឧតុនិយម​ខេត្តពោធិ៍​សាត់​បញ្ជាក់​ថា ការផ្អាក​អាជីវកម្ម​ខ្សាច់​នេះ​ ជាវិធាន​ការណ៍​របស់​ក្រ​សួងធន​ធានទឹក ​និងឧតុនិយម​ទាំង​ការ​ធ្វើអាជីវ​កម្មខ្សាច់បក និងតាម​ដងស្ទឹង ចាប់​ពីថ្ងៃទី២៣នេះ​តទៅ ដោយ​រង់ចាំ​មានវិធានកា​​រជាថ្មីពីគណៈកម្មាធិកា​​រគ្រប់គ្រងធនធាន​ខ្សាច់សិន​។ ក្នុងករណី​អាជីវករទាំង​អស់នៅ​តែប្រ​ព្រឹត្ត​ទាំងការបូម ​ការបក​យក​ខ្សាច់ ​និងការ​ដឹក​ជញ្ជូន គណកម្មា​ធិការ​នឹងធ្វើកា​ររឹបអូស​យកនូវ​គ្រប់​មធ្យោ​បាយ​ទាំងអ​ស់ បញ្ជូន​ទៅតុលា​ការហើយ​បដិសេធ​ឫលុបចោល​នូវទីតាំង​មួយចំនួន​ដែលបាន​និងកំពុង​ស្នើរ​សុំ​និង​ទីតាំង​ដែលមាន​គោលការ​ណ៍រួចហើ​​យ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​