ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​គ្មាន​ថវិកា​កងទ័ពអាកាស​អា​ល្លឺ​ម៉​ង់​ត្រូវ​ជាប់​គាំង

9 ឆ្នាំ មុន

ដោយ​ដង​ស្រង់​របាយការណ៍​សម្ងាត់​មួយ​របស់​ក្រសួងការពារជាតិ ទស្សនាវដ្តី​អា​ល្លឺ​ម៉​ង់ Der Spiegel និយាយ​ថា កងទ័ពអាកាស​អា​ល្លឺ​ម៉​ង់​នឹង​ជួប​ប្រទះ​ការ​រឹតត្បិត​ខាង​ថវិកា អាស្រ័យ​ហេតុនេះ​យន្តហោះ​យោធា​ជា​ច្រើន​នឹង​ពុំ​អាច​ធ្វើការ​ហោះហើរ​បាន​ឡើយ ។
យោង​តាម​ឯកសារ​សម្ងាត់​នោះ​ថា យន្តហោះ​ទាំងនោះ​ចាំបាច់​ត្រូវការ​ជួសជុល ហើយ​គ្រឿងបន្លាស់​ពុំ​សូវ​មាន​ច្រើន ដោយ​ខាង​

ដោយ​ដង​ស្រង់​របាយការណ៍​សម្ងាត់​មួយ​របស់​ក្រសួងការពារជាតិ ទស្សនាវដ្តី​អា​ល្លឺ​ម៉​ង់ Der Spiegel និយាយ​ថា កងទ័ពអាកាស​អា​ល្លឺ​ម៉​ង់​នឹង​ជួប​ប្រទះ​ការ​រឹតត្បិត​ខាង​ថវិកា អាស្រ័យ​ហេតុនេះ​យន្តហោះ​យោធា​ជា​ច្រើន​នឹង​ពុំ​អាច​ធ្វើការ​ហោះហើរ​បាន​ឡើយ ។
យោង​តាម​ឯកសារ​សម្ងាត់​នោះ​ថា យន្តហោះ​ទាំងនោះ​ចាំបាច់​ត្រូវការ​ជួសជុល ហើយ​គ្រឿងបន្លាស់​ពុំ​សូវ​មាន​ច្រើន ដោយ​ខាង​មេកា​និក​ត្រូវ​ប្រមូល​គ្រឿងបន្លាស់​ទាំងនោះ​ទៅ​ប្រើ​សម្រាប់​យន្តហោះ​ដទៃ​ៗ​ទៀត ។

ប្រភព​យោធា​អា​ល្លឺ​ម៉​ង់ បាន​បដិសេធ​ព័ត៌មាន​របស់​ទស្សនាវដ្តី Spiegel ដោយ​អះអាង​ថា​ទស្សនាវដ្តី​នោះ បកស្រាយ​របាយការណ៍​ផ្ទៃក្នុង​នោះ​ខុស ។ ប្រភព​នោះ​បញ្ជាក់​ថា ទស្សនាវដ្តី Spiegel ផ្តោត​តែ​លើ​យន្តហោះ​មួយ​ចំនួន​ដែល​ពុំ​អាច​ហោះហើរ​បាន ខណៈ​យន្តហោះ​ឯទៀត​ៗ​គ្រាន់តែ​ត្រូវការ​ការ​ថែរក្សា​ជា​ទម្លាប់​មួយ​ប៉ុណ្ណោះ ។កងទ័ពអាកាស​អា​ល្លឺ​ម៉​ង់ ពុំ​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​សម្ងាត់​ទាំងនោះ​ឡើយ ។

Spiegel និយាយ​ថា មាន​តែ​យន្តហោះ​៨​គ្រឿង​ប៉ុណ្ណោះ ក្នុង​ចំណោម​យន្តហោះ​ប្រដេញ​ធុន Eurofighter ដែល​កងទ័ព​អា​ល្លឺ​ម៉​ង់​មាន អាច​នៅ​ហោះហើរ​បាន ហើយ​ក្នុង​ចំណោម​ឧទ្ធម្ភាគចក្រ​ដឹក​ជញ្ជូន​យោធា​ទាំង​១០០​គ្រឿង មាន​តែ​១០​គ្រឿង​អាច​ហោះ​បាន ។
រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​កំពុង​តែ​ស្ថិត​ក្នុង​កង្វល់ ព្រោះតែ​ខ្លួន​សន្យា​បញ្ជូន​យន្តហោះ Eurofighter ៦​គ្រឿង​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​តំបន់​បាល់​ទិ​ក នា​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ ៕