ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជួប​និយាយ​ទល់មុខ​គ្នា​រវាង​ប្រធានាធិបតី​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង​មីន​ស្ក៍ ពុំ​មាន​លទ្ធផល​ជាក់ស្តែង

9 ឆ្នាំ មុន

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆេ​ន​កូ បាន​សន្យា​កាលពី​យប់​ថ្ងៃ​ទី​២៦ មក​២៧ សីហា ក្រោយ​ពី​ជួប​ពិភាក្សា​ទល់មុខ​គ្នា​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន នៅ​ទីក្រុង​មីន​ស្ក៍ ប្រទេស​បេឡា​រុស ថា​នឹង​ធ្វើការ​ក្នុង​គោលបំណង​ស្វែងរក​ឱ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នូវ​កិច្ចព្រមព្រៀង​ឈប់​បា.ញ់​គ្នា​មួយ ជាមួយ​ពួក​បំបែក​ខ្លួន​និយម​នៅ​ភាគ​ខាងកើត​ប្រទេស ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆេ​ន​កូ បាន​សន្យា​កាលពី​យប់​ថ្ងៃ​ទី​២៦ មក​២៧ សីហា ក្រោយ​ពី​ជួប​ពិភាក្សា​ទល់មុខ​គ្នា​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន នៅ​ទីក្រុង​មីន​ស្ក៍ ប្រទេស​បេឡា​រុស ថា​នឹង​ធ្វើការ​ក្នុង​គោលបំណង​ស្វែងរក​ឱ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នូវ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​មួយ ជាមួយ​ពួក​បំបែក​ខ្លួន​និយម​នៅ​ភាគ​ខាងកើត​ប្រទេស ។
លោកពូ​ទី​ន ក៏​វិនិច្ឆ័យ​ដែរ​ថា ការ​ជួប​ទល់មុខ​គ្នា​នោះ​ជា​លើក​ដំបូង រវាង​មេដឹកនាំ​ទាំង​ពីរ ក្រោយ​ពី​ជួប​គ្នា​កាលពី​ថ្ងៃ​ទី​៦ មិថុនា នៅ​ន័​រម៉ង់​ឌី ប្រទេស​បារាំង​មក មាន​លក្ខណៈ​វិជ្ជមាន ។

ទោះបី​យ៉ាងណា លោក ពូ​ទី​ន បញ្ជាក់​ថា លោក​ជំរុញ​ឱ្យ​ក្រុង​គៀវ មានការ​ស្រុះស្រួល​គ្នា​ជាមួយ​ពួក​បះបោរ​លើ​បណ្តា​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់​គ្នា​ជាយថាហេតុ​មួយ ។ លោក​បញ្ជាក់​ថា ក្រុង​មូ​ស្គូ​ពុំ​ធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់​ក្នុង​ការ​ចរចា​ឡើយ ។ប្រធានាធិបតី​រុ​ស្ស៊ី​ថ្លែង​ទៅ​កាន់​សារព័ត៌មាន នា​ថ្ងៃ​ទី​២៧ សីហា ថា យើង​ពុំ​បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​នោះ​ដោយ​ស៊ីជម្រៅ​ឡើយ ហើយ​រុ​ស្ស៊ី​ពុំ​អាច​ពិភាក្សា​ដោយ​ស៊ីជម្រៅ​លើ​បណ្តា​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់​គ្នា​មួយ និង​បណ្តា​កិច្ចព្រមព្រៀង​រវាង​ក្រុង​គៀវ ដូ​ណេ​ត​ស្ក៍ និង​លូ​ហ្គា​ន​ស្ក៍ ដែរ ។ លោក​សង្កត់ធ្ងន់​ថា ពុំ​មែន​យើង​ជា​អ្នក​ធ្វើ​ទេ គឺ​អ៊ុយ​ក្រែ​ន ។ លោក​បន្ត​ថា យើង​គ្រាន់តែ អាច​ចូលរួម​ចំណែក​បង្កើត​បរិយាកាស​ជឿ​ទុកចិត្ត​គ្នា​មួយ​សំដៅ​បង្កើត​ដំណើរការ​នៃ​ការ​ចរចា ហើយ​នោះ​ជា​យោបល់​ចាំបាច់​បំផុត​របស់ខ្ញុំ ។

ចំណែក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ក្នុង​សេចក្តី​ប្រកាស​មួយ​ថ្លែង​ថា ផែនការ​មួយ​នឹង​រៀបចំ​ដើម្បី​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ ដោយ​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ត្រូវ​មាន​លក្ខណៈ​ទេ្វ​ភាគី ។ លោក​បន្ត​ថា​ការ​ចរចា ពិតជា​លំបាក ហើយ​ស្មុគស្មាញ ។
និយាយ​រួម​មក ការ​ជួប​គ្នា​នៅ​ទីក្រុង​មីន​ស្ក៍ រវាង​មេដឹកនាំ​ទាំង​២ បាន​បញ្ចប់​ដោយ​ពុំ​សម្រេច​បាន​លទ្ធផល​អ្វី​ក្រៅពី​ការ​កត់​សម្គាល់ថា​វិជ្ជមាន តែ​ពុំ​មានការ​និយាយ​ថា តើ​ពួក​ឧទ្ទាម​ស្និទ្ធ​រុ​ស្ស៊ី​នឹង​ព្រម​ទទួលយក​គំនិត​នៃ​បទ​ឈប់​បាញ់​គ្នា ហើយ​ថា​តើ​លើ​វិធីសាស្ត្រ​អ្វីខ្លះ ដែល​ពួក​ឧទ្ទាម​អាច​យល់ព្រម​ឡើយ ។

ដោយ​បញ្ជាក់​ថា នោះ​ជា​កិច្ចការ​ផ្ទៃក្នុង​រវាង​អ៊ុយ​ក្រែ​ន និង​អ៊ុយ​ក្រែ​ន លោកពូ​ទី​ន បាន​លើក​ពី​ចំណុច​សំខាន់​មួយ​ក្នុង​ចំណោម​ចំណុច​នៃ​ការ​ខ្វែងគំនិត​គ្នា គឺ​ការ​ចោទប្រកាន់​របស់​ក្រុង​គៀវ ដែល​ថា​រុ​ស្ស៊ី​បញ្ជូន​អាវុធ និង​ពួក​យុទ្ធ​ជន​កាត់​តាម​ព្រំដែន ។
ប្រការ​គួរ​ឱ្យ​កត់សម្គាល់​មួយ​គឺ ពេល​ជួប​គ្នា​ប្រធានាធិបតី​ទាំង​២ បាន​ចាប់ដៃ​គ្នា​យ៉ាង​ណែន ។ មុន​ពេល​ជួប​ពិភាក្សា​ទល់មុខ​គ្នា​រយៈពេល​ដល់​ទៅ​២​ម៉ោង លោក ប៉ូ​រ៉ូ​ឆេ​ន​កូ និង​លោកពូ​ទី​ន បាន​ចូលរួម​ពិភាក្សា​រយៈពេល​៦​ម៉ោង ជាមួយ​តំណាង​របស់​សហភាព​អឺរ៉ុប និង​មេដឹកនាំ​បេឡា​រុស និង​កា​ហ្សា​ក់​ស្ថាន ។

ការ​ជួប​គ្នា​នោះ​មាន​គោលដៅ ជា​ពិសេស​បញ្ចប់​ជម្លោះ​រយៈពេល​៦​ខែ​មក​ហើយ​នៅ​អ៊ុយ​ក្រែ​ន​ដែល​បំពុល​ទំនាក់ទំនង​រវាង​រុ​ស្ស៊ី និង​បណ្តា​ប្រទេស​លោក​ខាងលិច ហើយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​២.២០០​នាក់​រួច​ហើយ ។ មាន​សញ្ញា​ល្អ​ក្នុង​ការ​ពិភាក្សា​គ្នា ដោយ​លោកពូ​ទី​ន ថ្លែង​ថា លោក​បាន​ព្រមព្រៀង​ជាមួយ​សម​ភាគី​អ៊ុយ​ក្រែ​ន ដើម្បី​បើក​ធ្វើការ​ចរចា​ឡើង​វិញ លើ​បញ្ហា​ឧស្ម័ន​ដ៏​ចម្រូង​ចម្រាស់​៕