ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​សំខាន់​ៗ​នៃ​បទ​ឈប់​បា.ញ់​គ្នា​ស្ថិតស្ថេរ​រវាង​អុ​ី​ស្រា​អែ​ល និង​ប៉ា​ឡេ​ស្ទី​ន

9 ឆ្នាំ មុន

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​ច​ន ឃ័​រ​រី ក៏​ដូច​ជា​អគ្គលេខាធិការ អ​.​ស​.​ប បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​កិច្ចព្រមព្រៀង​ឈប់​បា.ញ់​គ្នា​រវាង​អុ​ី​ស្រា​អែ​ល និង​ប៉ា​ឡេ​ស្ទី​ន​នៅ​ជ្រោយ​ហ្គា​ហ្សា​ដោយ​សង្ឃឹមថា បទ​ឈប់​បា.ញ់​គ្នា​នេះ​នឹង​ជា​បុព្វបទ​ឆ្ពោះទៅ​រក​ដំណើរការ​នយោបាយ​មួយ ។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​ច​ន ឃ័​រ​រី ក៏​ដូច​ជា​អគ្គលេខាធិការ អ​.​ស​.​ប បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​រវាង​អុ​ី​ស្រា​អែ​ល និង​ប៉ា​ឡេ​ស្ទី​ន​នៅ​ជ្រោយ​ហ្គា​ហ្សា​ដោយ​សង្ឃឹមថា បទ​ឈប់​បាញ់​គ្នា​នេះ​នឹង​ជា​បុព្វបទ​ឆ្ពោះទៅ​រក​ដំណើរការ​នយោបាយ​មួយ ។

ក្នុង​ចំណោម​ចំណុច​សំខាន់​ៗ​នៃ​កិច្ចព្រមព្រៀង​នោះ​លាតត្រដាង​ដោយ​ប្រមុខ​គណៈប្រតិភូ​ប៉ា​ឡេ​ស្ទី​ន​នៅ​ទីក្រុង​គែរ លោក AZZAM AL AHMED រួម​មាន បើកផ្លូវ​សម្រាប់​សេចក្តី​ត្រូវការ​ខាង​មនុស្សធម៌ និង​ស្បៀង​សម្រាប់​សម្ភារ​ពេទ្យ និង​បណ្តា​សម្ភារ​ដែល​អាចយ​កមក​ជួសជុល ប្រព័ន្ធ​ទឹក ភ្លើង និង​ទូរស័ព្ទ​ចល័ត​។ បុ​៉​ន្តែ​ពុំ​មាន​ភាព​លម្អិត​ពី​លទ្ធភាព​នៃ​ការ​រិ​ត​ត្បិត​ការ​នាំ​ចូល​សម្ភារ​សំណង់ ឬ​ការ​បើក​ឡើង​វិញ​ការ​នាំ​ចេញពី​ជ្រោយ​ហ្គា​ហ្សា ។

ការ​លុប​ចោលការ​រិ​ត​ត្បិត​សម្រាប់​ពួក​អ្នកនេសាទ​ប៉ា​ឡេ​ស្ទី​ន ក៏​មាន​និយាយ​ដែរ ដោយ​ការ​កម្រិត​តំបន់​នេសាទ​ត្រឹម​ចម្ងាយ​៣​ម៉ា​យ​ត្រូវ​អនុញ្ញាត​ដល់​៦​ម៉ា​យ (១១​គីឡូម៉ែត្រ​) បន្ទាប់​មក​១២​ម៉ា​យ​មុន​ពេល​លុប​ចោល ។ចំពោះ​បញ្ហា​កម្រិត​ព្រំដែន​ជ្រោយ​ហ្គា​ហ្សា ជា​ការ​ទាមទារ​របស់​អុ​ី​ស្រា​អែ​ល​ត្រូវ​លើក​ទៅ​ពិភាក្សា​គ្នា​នៅ​ទីក្រុង​គែរ​ក្នុង​ការ​ចរចា ក៏​ដូច​ជា​ការ​ទាមទារ​របស់​ប៉ា​ឡេ​ស្ទី​ន​ឱ្យ​បើក​ព្រ​លាន​យន្តហោះ​ឡើង​វិញ និង​បើក​កំពង់​ផែ​សមុទ្រ​ដែរ ។

នៅ​ជ្រោយ​ហ្គា​ហ្សា ក្រោយ​កិច្ចព្រមព្រៀង​នេះ មេដឹកនាំ​ជា​ច្រើន​របស់​ក្រុម​ហា​ម៉ាស់ និង​របស់​ក្រុម​ជី​ហា​ដ​និយម​អ៊ិ​ស្លា​ម​បាន​បង្ហាញ​មុខជា​សាធារណៈ​ជា​លើក​ដំបូង​ចាប់តាំងពី​៥០​ថ្ងៃ​មក​ហើយ ។ យោង​តាម​ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​របស់ អ​.​ស​.​ប OCHA ថា ការ​វាយលុក​របស់​អុ​ី​ស្រា​អែ​ល​មានឈ្មោះ​ថា របង​ការពារ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២.១៤៣​នាក់ និង​របួស​១១.០០០​នាក់​នៅ​ជ្រោយ​ហ្គា​ហ្សា ហើយ​មនុស្ស​ប្រមាណ​ជា​៤៧៥.០០០​នាក់​រត់​ភៀសខ្លួន ។ ផ្ទះ​សរុប​៥៥.០០០​ខ្នង​រង​ការ​ប៉ះពាល់​ដោយសារ​ការ​វាយប្រហារ​របស់​អុ​ី​ស្រា​អែ​ល ក្នុង​នោះ​យ៉ាងតិច​១៧.២០០​ខ្នង​រង​ការ​កម្ទេច​ទាំងស្រុង ឬ​ស្ទើរ​ទាំងស្រុង ៕