ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​កា​ណា​ដា​រួមរ័ក​ជាមួយ​បុរស​25​នាក់​យក​ប្រាក់​ពង្រីក​សុដន់

9 ឆ្នាំ មុន

សារព័ត៌មាន​«​អូ​តា​វ៉ា​»​របស់​កា​ណា​ដា​កាលពី​ថ្ងៃ​ទី​២៥ សីហា​២០១៤ ផ្សាយ​ថា តារាភាពយន្ត​អាសអាភាស​នាង​Zoe Zebra អាយុ​២២​ឆ្នាំ រស់នៅ​ក្រុង​គ្វី​ប៊េ​ក ប្រទេស​កា​ណា​ដា​ត្រៀម​រួមរ័ក​ជាមួយ​បុរស​ចំនួន​២៥​នាក់ និង​ថត​ជា​វី​ដេ​អូ​សម្រាប់​យក​ប្រាក់​វះកាត់​ពង្រីក​សុដន់​របស់​នាង ។ ការ​ថត​នោះ​នៅ​ទីតាំង​មួយ​ក្នុង​ក្រុង​Gatineau ភាគ​ខាងលិច​ប្រទេស សម្រាប់​ជា​ថ្នូរ​នឹង​កិច្ចសន្យា​របស់​

សារព័ត៌មាន​«​អូ​តា​វ៉ា​»​របស់​កា​ណា​ដា​កាលពី​ថ្ងៃ​ទី​២៥ សីហា​២០១៤ ផ្សាយ​ថា តារាភាពយន្ត​អាសអាភាស​នាង​Zoe Zebra អាយុ​២២​ឆ្នាំ រស់នៅ​ក្រុង​គ្វី​ប៊េ​ក ប្រទេស​កា​ណា​ដា​ត្រៀម​រួមរ័ក​ជាមួយ​បុរស​ចំនួន​២៥​នាក់ និង​ថត​ជា​វី​ដេ​អូ​សម្រាប់​យក​ប្រាក់​វះកាត់​ពង្រីក​សុដន់​របស់​នាង ។  ការ​ថត​នោះ​នៅ​ទីតាំង​មួយ​ក្នុង​ក្រុង​Gatineau ភាគ​ខាងលិច​ប្រទេស សម្រាប់​ជា​ថ្នូរ​នឹង​កិច្ចសន្យា​របស់​ក្រុមហ៊ុន​ផលិតភាព​យន្ត​«AD4X » ដែល​សន្យា​ថា ប្រសិនបើ​នាង​ព្រម​ថត​នឹង​ចំណាយ​ប្រាក់​សម្រាប់​វះកាត់​ពង្រីក​សុដន់​របស់​នាង​ទាំងស្រុង ។

លោក​ចៅហ្វាយ​ក្រុង​Gatinean បាន​ប្រឆាំង​ចំពោះ​នាង​Zoe Zebra ដោយ​លើក​ឡើង​ថា ជា​រឿង​ឥត​អៀនខ្មាស ។ នារី​មិន​គួរ​ប្រព្រឹត្ត​បែប​នេះ​សម្រាប់​ជា​ថ្នូរ​នឹង​ការ​កែ​សម្រស់​សុដន់​ដែល​ជា​រឿង​មិន​ចាំបាច់​ទេ ។ ទោះបីជា​មានការ​ជំទាស់​បែប​នោះ​ក៏​ដោយ​ក៏​នាង​Zoe Zebra មិន​ប្ដូរ​ចិត្ត​ដែរ ខណៈ​ម្ដាយ​របស់​នាង​ក៏​យល់​ស្រប​អ្វី​ដែល​នាង​ចង់​ធ្វើ​នោះ ។

របាយការណ៍​បញ្ជាក់​ថា អ្នក​ចង់​បើក​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ទស្សនា​វី​ដេ​អូ​រួមរ័ក​នោះ​ត្រូវ​ចំណាយ​ក្នុង​ម្នាក់​១៥​ដុល្លារ ។ ចំពោះ​បុរស​ដែល​នាង​Zoe Zebra ជ្រើសរើស​ឱ្យ​រួមរ័ក​ជាមួយ​នាង​ត្រូវ​ពាក់​ស្រោម​មុខ និង​ស្រោមអនាម័យ ។ ក្រុមហ៊ុន​ផលិត​វី​ដេ​អូ​នោះ​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​មិន​ខុសច្បាប់​ទេ​ព្រោះ​គ្មាន​ការ​បង់ប្រាក់​របស់​តួអង្គ​រួមរ័ក​ទាំងប្រុស​ទាំងស្រី ។ លើស​ពី​នេះ​ក៏​គ្មាន​កំហុស​ពី​បទ​លក់ខ្លួន ឬ​ជួញដូរ​ផ្លូវភេទ​ទេ ព្រោះ​នាង​Zoe Zebra មិន​បាន​អំពាវនាវ​ឱ្យ​បុរស​រួមរ័ក​ជាមួយ​នាង​ទេ គឺ​រូប​នាង​ផ្ទាល់​ជា​អ្នក​ជ្រើសរើស​ពួក​គេ ៕