ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឌី រ័ត្ម​ខេមរុណ ៖ សំណង់ថ្មី​៩២%​ក្នុង​ខណ្ឌ​មានជ័យ គឺគ្មានច្បាប់​សាងសង់ពីសាលា​រាជធានីភ្នំពេញ​​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​​បាន​​ចូល​កាន់តំណែង​​ជា​អភិបាលរង​​ខណ្ឌមាន​ជ័យ​រយៈ​​ពេល​ជាង​​២​ខែ​កន្លង​​ម​កនេះ កាល​ពី​​​ព្រឹក​ថ្ងៃ​ទី​២៧ ​សីហា ​២០១៤ នេះ ខណៈ​​ចុះ​សួរនាំ​​ច្បាប់​​អាជីវកម្ម​​នៅ​ដេប៉ូ​ប្រេង​ឥន្ទ​នះ​មួយ​​កន្លែង ស្ថិត​ក្នុងភូមិ​​ចម្រើន​​ផល សង្កាត់​បឹង​​ទំពុន ខណ្ឌ​មានជ័យ ​លោកឌី រ័​ត្ម​ខេ​ម​រុណ បាន​លើក​ឡើង​​ថា សំណង់​ថ្មី​ជាង​​៩០% សុទ្ធសឹង​តែ​​សាងសង់​ឡើង​​គ្មាន​ច្បាប់​អនុញ្ញាតពី

សា​​លា​រាជធានី​​ភ្នំពេញ ក្នុង​នោះ​រាប់​ទាំង​​សំណង់​ស្ថានីយ​​ប្រេង​ឥន្ទ​នះ​​ផង​​ដែរ​ ។ 

លោក​ឌី រ័​ត្ម​ខេ​ម​រុណ បាន​លើក​​ឡើង​ថា សូ​ម្បី​តែ​ទីតាំង​​ដេប៉ូ​លក់​ប្រេ​ឥន្ទ​នះ​​តេ​លា២​កន្លែង ​ដែល​លោក​ចុះ​​សួរនាំ​ពី​ច្បាប់​​អាជីវកម្ម​បាន​​លេច​លឺ​ព័ត៌មាន​​ច្បាស់​​ថា គឺ​​ផុស​ឡើង​ដោយ​គ្មាន​​ច្បាប់​អនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ​​ឡើយ ​។ ជាង​នេះ​ទៅ​ទៀត​ នៅ​មាន​សំណង់​ផ្ទះ​ល្វែង, រោងចក្រ, សហគ្រាសធំ-​តូច​​រាប់​ពាន់​កន្លែង​ ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​ គឺ​គ្មាន​ច្បាប់​អនុញ្ញាតិ​សាង​សង់​ស្ទើរ​ទាំងអស់​ ។

តាម​រយៈ​​ការ​សួរនាំ​ព័ត៌មា​ន​នេះ​ ម្ចាស់​​ទីតាំង​ទាំងអស់​​បាន​ឆ្លើយ​ថា ខ្លួន​​បា​​នសុំ​ច្បាប់​ពី​អា​ជ្ញា​ធរ​សង្កាត់ ​លោក​ហៀ​ក ចាន់​លាង អភិបាលរង​​ខណ្ឌរួចរាល់​ហើយ ដូច្នេះ​ចាត់​ទុក​​ថា ជា​សំណង់​មានច្បាប់​ត្រឹមត្រូវ​ ។ ទន្ទឹម​នឹង​នោះ​ដែរ លោកឌី រ័​ត្ម​ខេ​ម​រុណ បាន​ធ្វើការ​​អំពាវនាវ​ដល់​ម្ចាស់​សំណង់​តូច​-ធំ​ទាំងអស់​ ដែល​កំពុង​សាងសង់ ក៏​ដូច​ជា​មិន​ទាន់សាងសង់​ សូម​មេត្តា​សុំ​ច្បាប់ទម្លាប់​​ឱ្យ​​បាន​ត្រឹមត្រូវ ​មុន​នឹង​សាងសង់​សំណង់​ផ្សេង​ៗ ជា​ពិសេស​គឺ​សង្កាត់​បឹង​​ទំពុន និង​សង្កាត់​ស្ទឹង​មាន​ជ័យ​តែ​ម្តង ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព