ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេង ​វិ​ឆ័​យ ណាត់​​សរ រាជ​សីហ៍ ប្រកួត​​សាក​កម្លាំង​​គ្នា​នៅ​លើ​​សង្វៀន TV3​ ថ្ងៃ​សៅរ៍​​ស​ប្តា​ហ៍​​នេះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកលេង​ស្នៀត​ជើង​មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ហេង វិ​ឆ័​យ បាន​ណាត់ជួប​អ្នកលេង​ស្នៀត​កណ្តាប់ដៃ សរ រាជសីហ៍ មក​ពី​ក្លិប​មោងឫស្សី​ខេត្ត​បាត់ដំបង ប្រកួត​សាក​កម្លាំង​គ្នា​ម្តងទៀត​នៅ​លើ​សង្វៀន​ទូរទស្សន៍​រាជធានី​ភ្នំពេញ​បុ​៉​ស្តិ៍​លេខ​៣ នា​ថ្ងៃអាទិត្យ ទី​៣១ សីហា ខាង​មុខ​នេះ ។ ហេង វិ​ឆ័​យ និង​សរ រាជសីហ៍ ធ្លាប់​ជួប​ប្រកួត​គ្នា​ម្តង​រួច​មក​ហើយ​កាលពី​ជាង​មួយ​ខែ​មុន ដែល​កាល​ណោះ សរ រាជសីហ៍ ជា​អ្នក​ឈ្នះ​ក្នុង​ស្ថានភាព​លំបាក​បំផុត ទើប​លើក​នេះ ហេង វិ​ឆ័​យ ណាត់ជួប​ដើម្បី​សងសឹក​វិញ បុ​៉​ន្តែ​មិនដឹង​ថា បាន​សម្រេច​ឬ​អត់​នោះ​ឡើយ ។

ហេង វិ​ឆ័​យ គឺជា​អ្នក​ប្រដាល់​ដែល​ពូកែ​ខាង​ប្រើ​ស្នៀត​ជើង ដោយ​ចលនា​នៃ​ការ​ទាត់​ចេញ​របស់​គេ​មិន​ត្រឹមតែ​មាន​ភាព​រហ័សរហួន​បុ​៉​ណ្ណោះ​ទេ ថែម​ទាំង​ពោរពេញ​ទៅ​ដោយ​កម្លាំង​ខ្លាំង​ទៀត​ផង ។ ចំណែក​សរ រាជសីហ៍ ពូកែ​ខាង​ប្រើ​ស្នៀត​កណ្តាប់ដៃ​ផ្តួល​គូប្រកួត និង​មានចិត្ត​សឿង​គួរសម ។ ជួប​គ្នា​លើក​នេះ ហេង វិ​ឆ័​យ បាន​សន្យា​ថា លែង​ទុក​ឱកាស​ឱ្យ​សរ រាជសីហ៍ ទៀត​ហើយ​។ ទោះបី​យ៉ាងណា សំអាង​លើ​ប្រវត្តិ​ធ្លាប់​ឈ្នះ​បាន​ម្តង ទើប​លើក​នេះ សរ រាជសីហ៍ នៅ​តែ​មាន​ជំនឿ​ចិត្ត​ឈ្នះ​ច្រើន​ជាង ។
ក្រៅពី​គូ​ជក់ចិត្ត​នេះ​ទៅ នៅ​លើ​សង្វៀន​ដដែល កីឡាករ​អាំង សំអាត មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ម៉​ន វិ​រៈ មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​ព្រែក​ឯង​កីឡា ។

កីឡាករ​ពុធ សំ​អូន មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន ជួប​ប្រកួត​ជាមួយ​កីឡាករ​យ៉​ន វិចិត្រ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ ។ កីឡាករ​អាន មុន្នី មក​ពី​សមាគមយុវជន​កម្ពុជា​ខណ្ឌមានជ័យ ជួប​ប្រកួត​ជាមួយ​កីឡាករ​សោម វិ​ឆ័​យ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​កីឡាករ​សេន កុសល មក​ពី​ក្លិប​មោងឫស្សី​ខេត្តបាត់ដំបង ជួប​ប្រកួត​ជាមួយ​កីឡាករ​គង់ ហួរ មក​ពី​សមាគម​កីឡាប្រដាល់​នៃ​កង​យោធពលខេមរភូមិន្ទ ៕